មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ដែនជម្រកសត្វព្រៃ ភ្នំណាមលៀរ កំពុងរងការកាប់ទន្រ្ទាន ពីសំណាក់ជនខិលខូចធ្វើជាកម្មសុទ្ធ បែជាអាជ្ញាធរនឹងមន្ត្រីមន្ទីរពាក់ព័ន្ធ សម្ងំមិនហ៊ានទៅក្បែរទៅវិញ.!

នៅខេត្តមណ្ឌល់គិរី ៖ មានសេចក្តីរាយការណ៍ថា ដែនជម្រកសត្វព្រៃ { ភ្នំណាមលៀរ } ដែរស្ថិតនៅក្នុង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានជនខិលខូច កំពុងធ្វើសកម្មភាព កាប់ទន្ទ្រាន និងដុតបំផ្លាញព្រៃ យកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ ហើយករណីនេះ ត្រូវបានមហាជន ក៍ដូចមន្ត្រីរាជការ ដាក់ការសង្ស័យថា ករណីនេះ ប្រហែលជាមានអ្នកធំ មាន
អំណាចណាម្នាក់ នៅក្នុងខេត្ត ជាអ្នកនៅពីក្រោយ ទើបក្រុជនខិលខូចទាំងនោះ ថ្លើមធំហ៊ាន ធ្វើសកម្មភាព កាប់ទន្ទ្រានយកដី នឹងដុតបំផ្លាញព្រៃ រាប់រយហិកតាបែបនេះ ដោតគ្នានសមត្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធ ណាម្នាក់ទប់ស្កាត់ឡើយ សូម្បីតែលោកចៅហ្វាយស្រុកពេជ្រាដា នឹងខេត្តលោកចៅហ្វាយ ខេត្តមណ្ឌលគិរី ក៍មិនហ៊ានទៅក្បែរទីនោះដែរ ទោះមានសេចក្ដីរាយការណ៍ ពីអ្នកព័ត៌មាន ក៍នៅតែរក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ បណ្ដោយឲ្យជនខិលខូខទាំងនោះ បន្តកាប់ទន្ទ្រាន នឹងដុតបំផ្លាញព្រៃ ក្នុងតំបន់ខាងលើ ស្រាចតែអំពើចិត្ត។

ព្រោះតែភាពស្ងៀងស្ងាត់ របស់មន្ត្រីសមត្ថកិច្ច ជំនាញពាកើព័ន្ធ និងអាជ្ញាធរស្រុក ក៍ដូចមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងខេត្តនេះហើយ បានធ្វើឲ្យមហាជន ក៍ដូចមន្ត្រីរាជការ រស់នៅក្នុងខេត្តមណ្ឌលគីរី ធ្វើការរិះគន់ចំៗ ទៅលើអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញ យ៉ាងដូច្នេះថា៖ ករណីនេះ កើតឡើងបាន ដោយសា មកពីមន្ត្រី មន្ទីរជំនាញពាក់ព័ន្ធស្រុក នឹងមន្ត្រីមន្ទីរជំនាញពាក់ពន្ធខេត្ត គ្មានឆន្ទ: ក្នុងការបង្កហរាបនឹងទប់ស្កាត់ ខ្លាចនូវអំណាចជនខិលខូច ដែរកំពុងកាប់រុករាន ទន្ទ្រានដីព្រៃរបស់រដ្ឋ នៅក្នុងតំបន់ចំណុចខាងលើនោះ ទំនងជាពួកគេដឹងថា ករណីនេះមានពាក់ព័ន្ធ ជាមួយមេគ្រាក់ៗ ណាមួយហើយមើលទៅ បានជានាំគ្នាសម្ងំយកសុខបែបនេះ ។

មហាជន ក៍ដូចមន្ត្រីរាជការ ខាងលើបានបន្តថា៖ ករណីនេះ បើមិនមានអ្នកធំ មានអំណាចនៅពីក្រោយទេ មិនអាចកាប់ទន្ទ្រាន រាប់រយហិកតា នេះទេ បើប្រជាជនធម្មតាវិញ មិនបាច់មានមហិកតារ កាប់ទន្រ្ទានទៅដល់រាប់រយហិកតានោះទេ គ្រាន់តែសុីស្នួល កាប់ព្រៃដីចំការឲ្យគេ ក៍ត្រូវបានសមត្ថកិច្ច ចាប់ដាក់ខ្នោះដែរ ទោះមានការអះអាង ពីម្ចាស់ចម្ការយ៉ាងណាក៍ដោយ ជាក់ស្តែងកាលពីអំឡុង ប៉ុន្មាន.៣.៤ ខែកន្លងមកនេះ ប្រជាពលរដ្ឋ រស់នៅស្រុកកែវសីមា ត្រូវបានសមត្ថកិច្ចចាប់វ៉ៃខ្នោះ នឹងកសាងសុំណុំរឿង បញ្ជូនមកអយ្យការសាលាដំបូងខេត្ត ជាប់គុកមកដល់សព្វថ្ងៃនេះ ដោយសាតែខ្លួនសុីស្នូល កាប់ព្រៃដីចំការឲ្យគេ ។

ដោយឡែកអង្គការ ការពារបរិស្ថាន ក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ពិតជាមានករណី កាប់ទន្រ្ទានព្រៃ នៅក្នុងតំបន់ខាងលើ ពិតមែន នេះជាអំពើខុសច្បាប់ ។ ហើយករណីនេះ អង្គការពារបរិស្ថាន ខេត្តមណ្ឌលគិរី ក៍បានលើកឡើងថា នេះជាកាឃុបឃិត រវាងជនទុច្ចរិត ដែរចង់បានដីព្រៃរដ្ឋ ជាមួយមន្ត្រីអាជ្ញាធរ ស្រុក/ខេត្ត នឹងមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធមួយចំនួន ដែរគិតតែពី ផលប្រយោជន៍ខ្លួន ។

ពាក់ព័ន្ធករណីកាប់ទន្រ្ទាន ដីព្រៃក្នុងដែនជម្រកសត្វព្រៃ { ភ្នំណាមលៀរ } រាប់រយហិកតា ដែរស្ថិតនៅក្នុង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋ និងអង្គការ ការពារបរិស្ថាន នៅក្នុងខេត្តមណ្ឌលគិរី សំណូមពរដល់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាពិនិត្យមើល នឹងទប់ស្កាត់ មន្ត្រីខិលខូចមួយចំនួន ដែរកំពុងឃុបឃិត ជាមួយជនទុច្ចរិត សម្ងំយកលុយដាក់ហោប៉ៅ បើកដៃឲ្យជនទុច្ចរិត កាប់ទន្រ្ទាន នឹងដុតបំផ្លិចបំផ្លាញព្រៃឈើ នៅក្នុងតំបន់ខាងលើ យ៉ាងពេញបន្ទុកនេះ ជាបន្ទាន់ផង បើពុំដូចឆ្នោះទេ ដែនព្រៃអភិរក្សជីវចំរុះ ( ភ្នំណមំលៀរ ) ច្បាស់ក្លាយជា ដីកម្មសិទ្ធិ របស់បុគ្គលមានលុយ មានអំណាច ជាមិនខាន់ ។

Share on Facebook