មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោកនាយប៉ុស្តិ៍គីឡូ៩ សំពៅលូន កំពុងផ្គើនបទបញ្ជា របស់សម្ដេចក្រឡាហោម ស ខេង បើកច្រករបៀងធ្វើស្រែលើខ្នងរាស្ត្រ ដែរជាពលករឆ្លងដែនធ្វើការនៅថៃ.!

ថ្មីៗនេះមានសេចក្ដីរាយការណ៍ ថាច្រករបៀងមួយកន្លែង ស្ថិតនៅក្នុងស្រុកសំពៅលូន ឈរជើងដោយកម្លាំងនគរបាល កំពុងបើកច្រក ឲ្យប្រជាពលករខ្មែរ ចូលទៅធ្វើការនៅទឹកដីថៃ រាប់រយនាក់ ក្នុង១ព្រឹកៗ ដើម្បីកើបប្រមូលលុយ ចែកគ្នាដាក់ហោប៉ៅ តាមរបៀបពុករលួយ ។ ហើយព័ត៌មានផងដែរ អង្គភាព CSN យើង ទទួលបាន ពីប្រជាពលរដ្ឋ រស់នៅ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មន្ត្រីសមត្ថកិច្ច ដែរឈរជើងប្រចាំការ នៅច្រករបៀង ហៅថា ប៉ុស្តិ៍ ( គីឡូ៩ ) និង ប៉ុស្តិ៍យោធាសឹករង ដែរមានតួនាទី ទប់ស្កាត់បទល្មើសឆ្លងដែន ពិសេសពលករ ចំណាក់ស្រុកខុសច្បាប់ នឹងការពារសន្តិសុខ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ កំពុងអនុវត្តន៍ ផ្ទុយពីបទបញ្ជា របស់ រាជរដ្ឋាភិបាល ឃុបឃិតគ្នា បើកច្រករបៀង ដើម្បីធ្វើស្រែលើខ្នងរាស្ត្រ ដែរជាពលករខ្មែរ ចេញទៅរកធ្វើការងារធ្វើ នៅក្នុងទឹកដីថៃ។

ជាក់ស្ដែង ច្រករបៀងខាងលើ រយះពេល ៣-៤ ថ្ងៃនេះ គឺចាប់ពីថ្ងៃទី២៧. ២៨. ២៩. នឹង៣០ ខែមីនា ឆ្នាំ២០១៩នេះ គេបានសង្កេតឃើញ ពលករខ្មែរ រាប់រយនាក់ បានសម្រុកចេញទៅធ្វើការ ក្នុងទឹកដីថៃ តាមច្រករបៀង ប៉ុស្តិ៍គីឡូ៩ ក្នុង១ព្រឹកៗ មានពលករខ្មែរ នាំគ្នាសម្រុកឆ្លងដែន យ៉ាងគគ្រឹកគគ្រេង ដែរជាពលករ ធ្វើការវិញល្ងេច ប្រមាណ ៦០០ ទៅ ៧០០នាក់ យ៉ាងតិច ។ ហើយក្នុងចំណោមនោះ ក៍អាចមានពលករ ចំណាកស្រុក ឆ្លងដែនខុសច្បាប់ ផងដែរ នឹងអាចមាននាំចូល នូវទំនិញគេចពន្ធ ផងដែរ។

ក្រោយពីបានទទួល នូវសេចក្ដីរាយការណ៍ អង្គភាពយើងបានចទៅយកព័ត៌មាន នៅទីនោះផងដែរ នឹងទទួលបានការរៀបរាប ពីបងប្អូនប្រជាពលករខ្មែរ ដែរកំពុងត្រៀមចេញ ទៅធ្វើការនៅដីថៃ បានឲ្យអង្គភាព CSN ដឹងថា ពួកគាត់នាំគ្នាទៅធ្វើកម្មករគេនៅថៃ ព្រឹកទៅ ល្ងេចមកវិញ រីឯការចេញចូលនេះ ខាងសមត្ថកិច្ចខ្មែរ ប្រចាំច្រករបៀង ប៉ុស្ដិ៍គីឡូ៩ គេតម្រូវឲ្យបង់លុយ ក្នុង១នាក់ ៥០០រៀល ថ្លៃផ្ញើម៉ូតូ ៥០០រៀល នឹងខាងថៃ គេយក ១០បាទ សរុប ក្នុងម្នាក់អស់ ២០០០រៀល ក្នុង១ថ្ងៃ។

ពាក់ពន្ធករណីខាងលើនេះ មន្ត្រីសាលាស្រុកសំពៅលូន ខេត្តបាត់ដំបង ១រូប ដោយសមិនបញ្ចេញឈ្មោះ បានលើកឡើងថា ការបើកច្រករបៀង បែបនេះ ជាឱកាស សំរាប់មេខ្យល់ លួចបន្លំ នាំពលករចំណាក់ស្រុក មកពីចម្ងាយផងដែរ ប្រសិនបើមិនមានការត្រួតពិនិត្យ អោយច្បាស់លាស់ ។

មន្ត្រីដដែល បានបន្តថា តើបទបញ្ជា របស់សម្តេចក្រឡាហោម សរ ខេង រាល់ច្រករបៀងលួចលាក់ បើកនាំចេញ ចូលទំនិញ និងអនុញ្ញាត ឲ្យពលករឆ្លងដែនខុសច្បាប់ ត្រូវតែមានការរឹតបណ្តឹងនោះ ទៅជាយ៉ាងណាទៅហើយ?។ ឬគ្រាន់តែអស់លោកស្តាប់ហើយមិនយកមកអនុវត្តន៍ទេ?។

មន្ត្រីខាងលើ បន្តទៀតថា ចំណែក លោកវិរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការ វិរការពារព្រំដែនគោក លេខ ៨១៧. លោកវិរសេនីយ៍ឯក ឡុង ចាន់មេបញ្ជាការសឹករង ស្រុកសំពលូនលោកអនុសេនីយ៍ឯក អ៑ួន ខុន មេប៉ុស្តស្តីទីលោកអនុសេនីយ៍ទោ ឡាក់ ឌី មេបញ្ជាការអនុសេនាតូចទី១ សឹងរងតើអស់លោក មានគិតពីអាហានិភ័យ របស់ពលករដែរទេ?។

Share on Facebook