មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សម្តេចតេជោ ហ៊ុន សែន ប្រកាសហើយថា សម្តេចសម្រេចលែងជួលនាវា ផលិតអគ្គីសនីរបស់ប្រទេសតួកគីវិញ ដោយសារតែ.!

ចេញផ្សាយ ថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ភ្នំពេញ៖ កម្ពុជាគ្រោងនឹងជួលនាវា ផលិតថាមពលអគ្គិសនី ពីប្រទេសតួកគី ដើម្បីយកមកផ្គត់ផ្គង់ថាមពល ក្នុងពេលកម្ពុជាជួបការខ្វះខាតថាមពលអគ្គិសនី ក្នុងរដូវក្តៅនេះ ប៉ុន្តែ​នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា សម្តេចសម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនី របស់តួកគីវិញ ដោយសារតែការមិនត្រូវគ្នា លើលក្ខខណ្ឌមួយចំនួន និងមិនមកទាន់សភាពការណ៍។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យអង្គភាពព័ត៌មាន ក្នុងស្រុកដឹងថា ការដែលសម្តេចតេជោ សម្រេចមិនជួលនាវាផលិត ថាមពលរបស់តួកគីវិញនេះ ដោយសារតែ ការនាំនាវានោះ មកកម្ពុជាមានរយៈពេលយូរ មិនទាន់សភាពការណ៍ តាមដែលកម្ពុជាត្រូវការ។ ហើយមួយវិញទៀត ដោយសារតែការចរចា មិនត្រូវគ្នា ទៅលើលក្ខខណ្ឌមួយចំនួន។

លោក ផៃ ស៊ីផាន បានបញ្ជាក់ហេតុផលថា នៅពេលនេះ កម្ពុជាទទួលបានការបង្កើនផ្គត់ផ្គង់បន្ថែម ថាមពលពីប្រទេសជិតខាង។ ដូចថ្ងៃនេះទទួលបាន ៥៥មេហ្គាវ៉ាត់ ពីប្រទេសថៃ សម្រាប់ការផ្គត់ផ្គង់បន្ថែម ព្រមទាំងការស្រូបយក ថាមពលអគ្គិសនី ពីប្រទេសឡាវ និងវៀតណាមផងដែរ។ ការដាក់ឲ្យដំណើរការ នូវស្ថានីយ៍អគ្គិសនី ប្រើដោយថាមពលព្រះអាទិត្យ ២០មេហ្គាវ៉ាត់ នៅតំបន់ត្មាតពង ជិតភ្នំប្រសិទ្ធិ បញ្ចូលមកបណ្តាញអគ្គិសនីជាតិ ព្រមទាំងឲ្យសណ្ឋាគារ និងរោងចក្រធំៗ ជួយបញ្ចេញម៉ាស៊ីនភ្លើងរបស់ខ្លួន ដើម្បីបន្ថយការប្រើប្រាស់។

ធ្វើដូច្នេះ យើងមានភ្លើង ២០០មេហ្គាស ម្រាប់បន្ថយការលំបាក រយៈពេលជាង ១ខែនេះ មុនរដូវភ្លៀងចូលមកដល់។ ហើយលើសពីនោះទៀត រាជរដ្ឋាភិបាល ចង់យកថវិកាចំណាយ លើការជួលនាវាផលិតថាមពលអគ្គិសនីតួកគី ដែលមានតម្លៃថ្លៃនោះ មកទិញម៉ាស៊ីនភ្លើង សម្រាប់ដាក់នៅទីក្រុងភ្នំពេញ សម្រាប់រយៈពេលវែងឆ្ងាយតទៅ ដែលទាំងនេះ ក្លាយទៅជា ផលប្រយោជន៍ច្រើន និងវែងឆ្ងាយ៕

Share on Facebook