គ្រាន់តែមកដល់កម្ពុជាភ្លាម តារាសម្តែងភាពយន្តដ៏ល្បីលោក Eric Tsang ធ្វើដំណើរទស្សនាប្រាង្គប្រាសាទអង្គរវត្ត…

សៀមរាម៖ តារាសំណើចដែលប្រិយមិត្តតែងនិយមហៅថាបងម៉ាប់តូចៗ យ៉ាងណាមិញលោកមានទេព្យ កោសល្យយ៉ាងខ្លំាងទៅលើការសំដែង ជាពិសេសនោះសំដែងបែបកំប្លែងៗធ្វើអោយគេសើចសប្បាយមិនចេះរីងស្ងួតនោះ យ៉ាងណាមិញតារាសំដែងរូបនេះ សព្វថ្ងៃ មានវ័យចំនាស់បន្តិចទេព្យ កោសល្យនៅ ប៉ុន្តែតែដដែល គឺការសំដែងបែបកំប្លែងមិនចេះរីងស្ងួតនោះ តួយ៉ាងថ្ងៃនេះពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លំាងដោយឃើញតារាសំដែងរូបនេះ មកប្រទេសកម្ពុជា នៅឯខេត្តសៀមរាម ក្នុងទីតំាងផាមកុងទីន័រ បើយោងតាមហ្វេសប៊ុករបស់ ផ្សាររាត្រីកុងទីន័រផាម បានបង្ហោះរូបភាពជាច្រើនសន្លឹកពីសកម្មភាពថតកុន ដោយក្នុងនោះ គេក៏ឃើញវត្តមានតារាហុងកុង ដ៏ល្បីឈ្មោះម្នាក់ផងដែរ គឺលោក Eric Tsang យ៉ាងណាមិញកាលពីព្រឹកមិញនេះគេក៌បានឃើញតារារូបនេះបានដើរទស្សនាប្រាង្គប្រាសាទនៅ សៀមរាមផងដែរ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

សូមជួយស៊ែរព័ត៌មាននេះផង: