មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក ទុំ ណូ បានប្តេជ្ញាថា នឹងបន្តដឹកនាំមន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តព្រះសីហនុ ចុះអនុវត្តការងារត្រួតពិនិត្យបទល្មើស នាំទំនិញគេចពន្ធគ្រប់ប្រភេទ ជាពិសេសការលួចនាំចូលរថយន្តអត់បង់ពន្ធ.!

ចេញផ្សាយ ថ្ងៃ អង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

ព្រះសីហនុ ៖ គិតចាប់ពីចុងឆ្នាំ ២០១៨ ដល់ត្រីមាសទី១ ដើម ឆ្នាំ ២០១៩ នេះ មន្ត្រីសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ លោក ទុំ ណូ បានបើកយុទ្ធនាការ ចុះស្រាវជ្រាវ ចាប់រថយន្តសេរីទំនើបៗ អត់ពន្ធនាំចូល សរុបមានចំនួន ជាង ៣០គ្រឿង ដើម្បីឲ្យម្ចាស់រថយន្តនាំចូលខុសច្បាប់ទាំងនោះ ឲ្យចូលខ្លួនមកបង់ពន្ធនាំចូល និងផាកពិន័យ ស្របតាមច្បាប់ពន្ធគយ។

ជាក់ស្ដែងនៅរសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នេះ មន្ត្រីសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ដឹកនាំដោយ លោក ញឹម សុខសំណាង អនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ បានសហការជាមួយ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានបើកយុទ្ធនាការ ចុះចាប់រថយន្តអត់ពន្ធនាំចូល ១គឿងទៀត ម៉ាក ALPHARD ចង្កូតឆ្វេង (អត់ស្លាកលេខ) បើកបរដោយជនជាតិចិន ត្រង់ចំណុចស្តុប ៣៣៣ ស្ថិតក្នុងក្រុងព្រះសីហនុ ។ ហើយបច្ចុប្បន្ន រថយន្តទំនើបអត់បង់ពន្ធ ១គ្រឿងនោះ ត្រូវបាននាំយកមករក្សាទុក្ខ នៅសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ដើម្បីបន្តតាមនីតិវិធីតាមច្បាប់គយ។

ទាក់ទិនបញ្ហានេះ លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ បានបញ្ជាក់ថា ត្រីមាសទី១ ដើមឆ្នាំ ២០១៩ នេះ មន្ត្រីជំនាញ របស់លោក បានសហការជាមួយសមត្ថកិច្ច ស្ថាប័នកងរាជអាវុធហត្ថ និងនគរបាល ខេត្តព្រះសីហនុ បាន ចុះស្រាវជ្រាវ ចាប់ឲរថយន្ត អត់បង់ពន្ធនាំចូល សរុបជិត ២០គ្រឿង ដែលម្ចាស់រថយន្ត ទាំង នោះ មិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធនាំចូល ឲ្យស្របតាមច្បាប់គយ និងរដ្ឋាករនៅឡើយ។

លោកបន្តថា បើគិតចាប់ពីចុងឆ្នាំ ២០១៨ មកដល់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៩ នេះ មន្ត្រីជំនាញសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ បានចាប់ឃាត់រថយន្ត សេរីទំនើបៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំង មានចំនួន សរុប ជាង ៣០គ្រឿង យកមករក្សាទុក្ខនៅសាខាគយ និងរដ្ឋាករខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

លោក ទុំ ណូ បានបញ្ជាក់យ៉ាងដូច្នេះថា ( ចំពោះរថយន្តចង្កូតឆ្វេង ដែល ម្ចាស់ មិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធនាំចូល គឺមន្ត្រីជំនាញបានបើកឱកាស ឲ្យម្ចាស់យានយន្តទាំងនោះ មកបំពេញបែបបទ ដើម្បីបង់ ពន្ធឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់គយ ហើយអនុញ្ញាតឲ្យម្ចាស់រថយន្តនាំយករថយន្តទាំងនោះ ទៅប្រើប្រាស់វិញ។ ប៉ុន្តែចំពោះរថយន្តចង្កូតស្តាំ គឺត្រូវរឹបអូសទុក្ខជាទ្រព្យសម្បត្តិ របស់រដ្ឋគ្រប់គ្រង ព្រោះរថយន្តចង្កូតស្តាំ គឺត្រូវបានច្បាប់ហាមឃាត់ មិនឲ្យនាំចូលតាំងពីឆ្នាំ២០១៦ មកម៉្លេះ)។

 

ផ្តើមពីបញ្ហានេះ លោក ទុំ ណូ បានប្តេជ្ញាថា នឹងបន្តដឹកនាំមន្ត្រីសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ចុះអនុវត្តការងារត្រួតពិនិត្យបទល្មើស នាំទំនិញគេចពន្ធគ្រប់ប្រភេទ ជាពិសេសការលួចនាំចូលរថយន្តអត់បង់ពន្ធ ឲ្យបានសកម្មថែមទៀត ដើម្បីឆ្លើយតបតាមការណែនាំ របស់ថ្នាក់ដឹកនាំអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងគណៈបញ្ជាការឯកភាព ខេត្តព្រះសីហនុ ដែលបានកំណត់ទិសដៅប្រយោជន៍ ដើម្បីឈានទៅប្រមូលចំណូល ថវិកាជាតិឲ្យបានច្រើនថែមទៀត នាបណ្តាឆ្នាំខាងមុខៗទៀត៕

Share on Facebook