មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ព្រឺក្បាលខ្ញាក! ក្រុមគ្រួសារជនរងគ្រោះដែលគេកាត់ក្បាលនោះ ទៅរកគ្រូខាបព្រលឹងថាអ្នកណាជា…

ប្រិយមិត្តពិតជាជ្រាបច្បាស់អំពីករណី មនុស្ស២នាក់យាយនិងចៅដែលបានបាត់បង់ជីវិត អស់រយៈពេល៣ថ្ងៃហើយ កម្លាំងសមត្ថកិច្ច កម្លាំងទាំងកម្ពុជា និងជំនាញបរទេស បន្តស្រាវជ្រាវ ស្លាកស្នាមបន្សល់ទុកយ៉ាងស្រឋ្រាក់ស្រស្រាំ ដោយយកចិត្តទុកដាក់ជាទីបំផុត ។​ កម្លាំងជំនាញកោសល្យវិច័យ ស្នងការខេត្តកំពង់ចាម និងជំនាញជនជាតិបរទេស មកដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ នេះកំពុងបន្ត ធ្វើ​ការ​ស៊ើប​អង្កេត ស្រាវជ្រាវ​ យ៉ាង​យកចិត្តទុកដាក់នៅ កន្លែង​កើត​ហេតុ ក្នុង​ការ​ត្រួត​ពិនិត្យ​ដើម្បី​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួនជនបង្កស្ថិតនៅក្នុងភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ រឿងរ៉ាវនេះបង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹក ​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ បន្ទាប់​ពីកម្លាំងសមត្ថកិច្ចទទួលបានបណ្តឹងពីក្រុមគ្រួសារ ហើយរុក​រក ទើប​ឃើញ​សាកសព ត្រូវបានគេកាត់​មិនដឹងថាក្បាល​ដៃ​ដល់​យក​ទៅ​ណា​ឡើយ ។ជនរងគ្រោះឈ្មោះ ពូ អូន អាយុ​៦៥​ឆ្នាំ និង​ចៅ ស្រី​បង្កើត​ឈ្មោះ ខេង សាវឿន អាយុ​៦​ឆ្នាំ រស់នៅភូមិឃុំខាងលើ យ៉ាងណាមិញ កាលពីថ្មីៗនេះជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែល យ៉ាងណាមិញយោងទៅតាម សំដីកូនស្រីជនរងគ្រោះបានលើកឡើងថា ៖​បាន​ទៅ​រក​គ្រូ​ឲ្យ​ខាបព្រលឹង​ក៏​បានដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ​បានឮ​សម្លេង​ម្តាយ​យំ​ស្រែ​កថា មាន​មនុស្ស​ប្រុស​ដែល​ធ្លាប់​ឲ្យ​ប្រាក់​កូន​កន្លង​មក បាន​មក​ធ្វើបាប និង​សម្លាប់​កាត់​ក្បាល​គាត់​និង​ចៅស្រី ដោយ​បាន​យក​ទៅ​កប់​ចោល និង​ចិញ្ច្រាំ​ខ្ទេចខ្ទី តែ​មិន​បាន​បញ្ជាក់​ថា អ្នក​ណា​សម្លាប់ ។សមត្ថកិច្ច​បាន​យក​សម្លេង​គ្រូ​ខាបព្រលឹង​មក​ឲ្យ​បុរស​សង្ស័យ​ឈ្មោះ ស៊ី​ម ខេ​ង ស្តាប់​ក៏​បាន​ទទួល​ស្គាល់​ថា សម្លេង​របស់​យាយ​អូន ហើយ​បាន​លើកដៃ​សំពះ​ថា «​ខ្ញុំ​មិន​បានដឹង​អី​នោះ​ទេ​» យ៉ាងណាមិញរហូតមកដល់៧ថ្ងៃហើយយើងនៅតែមិនទាន់រកក្បាលឃើញនៅឡើយទេ

Share on Facebook