មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សំណាងម្ល៉េះ! រថយន្តបាឡែនរេចង្កូតទៅបុករថយន្តកូរ៉េ ខូចខាតស្ទើរទាំងស្រុង មនុស្សគ្រាន់តែរលាត់ដៃជើង

ខេត្តកំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍ រថយន្តបាឡែនកំពុងបើកបរសុខៗ ស្រាប់តែរេចង្កូតទៅបុករថយន្តកូរ៉េ បណ្ដាលឲ្យខូចខាតស្ទើរទាំងស្រុង សំណាងល្អ មនុស្សគ្រាន់តែរលាត់ដៃជើង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច។ មុនពេលកើតហេតុ អ្នកបើកបររថយន្តបាឡែន បើកបរសុខៗ ស្រាប់តែរេចង្កូតចូលទៅចំណែកផ្លូវខាងស្តាំរបស់រថយន្តកូរ៉េដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យធ្លាក់ពីលើផ្លូវទាំង២ ហើយរថយន្តបាឡែន ត្រូវខូចខាតស្ទើរទាំងស្រុង តែសំណាងល្អ ពុំមានមនុស្សណាម្នាក់រងរបួសធ្ងន់ទេ គឺគ្រាន់តែរលាត់ដៃជើងប៉ុណ្ណោះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកខេត្តកំពង់ឆ្នាំង ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

Share on Facebook