ភ្នំពេញ ៖ តារាប្រុសចម្រុះទេពកោសល្យ ថមមី ដែលទើបទទួលការគាំទ្រខ្លាំងមួយរយៈចុងក្រោយនេះ បន្ទាប់ពីប្រកាសចំហរស្នេហាមហាផ្អែមរួមតារាចម្រៀងសាច់ធូរ សួស វីសា ក្រៅពីពាក្យពេចន៍សាទរអ្នកគាំទ្រ ចំពោះប្រជាប្រិយវិញ ថមមី ហាក់មានការកើនឡើងខ្ពស់ពោលគឺមានទីផ្សារខ្លាំងក្លារវល់រហូតរកពេលជួប វីសា សឹងតែគ្មានផង។ រំឭកដល់រឿងរ៉ាវមុនខ្លួនឈានជើងល្បីខ្លាំង លេចមុខស្ទើរគ្រប់កម្មវិធីដូចពេលនេះ ថមមី ក៏បានប្រាប់ឲ្យ តារាញូស៍ នូវរឿងដែលគួរហួសចិត្ត លាយឡំនឹងសំណើចផងថា «ពេលមុនខ្លួនមិនសូវល្បីខ្លាំង តារាខ្លះដែលទៅកម្មវិធីជួបគ្នាសឹងតែមិននិយាយរកលោកផង តែគ្រាន់តែលោកល្បីភ្លាមអ្នកទាំងនោះចាប់ផ្តើមធ្វើស្គាល់ និងហៅ «ថមមី» ច្បាស់ៗ តែលោកក៏មិនបានប្រកាន់ខឹង កើតគំនុំអីដែរ តែគ្រាន់លើកខ្លីថា «មិនដឹងពួកគាត់ធ្វើចឹងធ្វើអី»។ បន្ថែមលើនេះ ថមមី ក៏ឆ្លៀតលួចប្រាប់ពីវិធីសាស្រ្តស្រូបប្រជាប្រិយរបស់ខ្លួនទៀតថា «អ្នកដែលស្គាល់លោកភាគច្រើនគឺតែងនិយាយថាលើឆាកលោកជាមនុស្សរួសរាយ តែទោះបីក្រៅឆាកលោកក៏នៅតែដដែល សាមញ្ញ មិនចេះលេងឫកពារទេ ព្រោះមិនដឹងបានអីមកវិញ មានតែធ្វើឲ្យគេស្អប់ប៉ុណ្ណោះ ហើយលោកក៏បានផ្តាំដល់អ្នកសិល្បៈមួយចំនួនតូចពេលបានល្បីតិចតួចកុំឆាប់តម្កើនខ្លួនពេក»។ប្រភព៖dara-news