រន្ធត់មែន៖ សង្សយ័ថា តៃកុងងងុយដេកថយន្តធុនធំមួយគ្រឿង បានរេចង្កូត បុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលអោយខូចខាតស្ទើរទាំងស្រុង

ខេត្តស្វាយរៀង៖ពត៌មានបឋមពីកន្លែងកើតបានអោយដឹងថា មានកិរណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ឋត់មួយបានកើតឡើងនៅវេលាម៉ោងប្រមាណ ០៥:៤០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣៨-១៣៩ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលបង្កឡើងដោយរថយន្តធុនធំមួយគ្រឿង បានរេចង្កូត បុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលអោយខូចខាតស្ទើរទាំងស្រុង តែសំណាងមិនបណ្តាលឲ្យមានមនុស្សរងរបួស មូលហេតុគេសង្សយ័ថា តៃកុងងងុយដេក ៕

សូមជួយស៊ែរព័ត៌មាននេះផង: