មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោកប៉ែន ចំរ៉ុង និងគូស្នេហ៍ កាន់តែមានភាពផ្អែមល្ហែមនិងគ្នាកាន់តែខ្លាំងឡើង និងត្រៀមចូលរោងការជាមួយគូរស្នេហ៌នៅថ្ងៃទៅ

មកទល់នឹងពេលនេះឃើញថា ស្នេហារបស់ពិធីករដែលពោរពេញដោយសម្តីចាក់ទឹកមិនលេច លោកប៉ែន ចំរ៉ុង និងគូស្នេហ៍ កាន់តែមានភាពផ្អែមល្ហែមនឹង គ្នាកាន់តែខ្លាំងឡើង ក្រោយលេចធ្លាយនូវចំណងស្នេហារបស់អ្នកទាំងពីរ។ យ៉ាងណាមិញថ្មីៗនេះលោកបានធ្វើការ Surprise ជាមួយនឹងចិញ្ចៀនមួយវង់ ដើម្បីធ្វើការសុំរៀបការ និងភ្ជាប់សាច់ឈាម ឈានជើងចូលមកកាន់គ្រួសាររបស់លោក មើលទៅពិតជាមានសុភមង្គលនឹងគ្នាខ្លាំងតែម្តង។ ទង្វើរបស់តារា រូបនេះ ក៏ដូចជាគ្រួសាររបស់លោក បានធ្វើឲ្យគូស្នេហ៍ថ្មីសប្បាយចិត្ត និងញញឹមយ៉ាងមានក្តីសុខ នៅពេលដែលឃើញគូស្នេហ៍របស់ខ្លួនបំពាក់ចិញ្ចៀននៅចំពោះមុខគ្រួសារបែបនេះ។ ក្រោយបានចាប់ដៃគ្នាជាមួយនឹងគូស្នេហ៍ថ្មី ទម្លាយពីទំនាក់ទំនងស្នេហារួចមក ឃើញថាពិធីករដ៏មានប្រជាប្រិយភាព លោកប៉ែន ចំរ៉ុង និងគូស្នេហ៍ថ្មីរបស់ខ្លួន តែងតែបង្ហាញនូវសុភមង្គលជាមួយគ្នា កាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់តារាសម្តែងប្រុស​កំពូលសម្រស់ និងវោហារ ប៉ែន ចំរ៉ុង ត្រូវបាន​ប្រភពព័ត៌មាន​បង្ហើប​ថា នឹងដឹកដៃស្រីស្រស់​គូស្នេហ៍​ចូលរោងជ័យនៅខែឧសភា ខាងមុខនេះហើយ ពោល​គឺក្នុងខែតែមួយជាមួយតារាស្រី ឱក សុគន្ធកញ្ញា តែលោក ក៏សុំលាក់​ថ្ងៃជាក់លាក់​សិន​ដ្បិត​ចង់​ឲ្យ​មហាជនមានការភ្ញាក់ផ្អើល។យ៉ាងណាក្តី​ព្រម​គ្នា​នឹងការទទួលស្គាល់​វេលា​ចូលរោង​ជ័យ​នេះ នៅថ្ងៃសម្ពោធរឿង «ជួប​ស៊យ វគ្គ២» គេក៏បានឃើញ ប៉ែន ចំរ៉ុង នាំគូស្នេហ៍ទៅចូលរួម​យ៉ាងពេញមុខ​ពេញមាត់​និងបង្ហាញភាព​ផ្អែម​ផ្ហែ​មដាក់គ្នា​មិនចាញ់គូស្នេហ៍យុវវ័យឡើយ។

Share on Facebook