មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ជនសង្ស៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័នហធគ្រឿងញៀន ក្នុងនោះលោកវរសេនីយ៍ឯក ហោ រ៉ាពិណាត តួនាទីជានាយរងការិយាល័យហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ម្នាក់ផងដែរ

ចេញផ្សាយ ថ្ងៃ ពុធ ៦កើត ខែចេត្រ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

រាជធានី​ភ្នំពេញ៖ ​កម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រ​តិបត្តិការជាបន្ដបន្ទាប់ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នេះ បានសហការជាមួយកម្លាំងមូលដ្ឋាន កម្លាំងអាវុធហត្ថ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន។

ជនសង្ស័យដែលកម្លាំងជំនាញ ចាប់ខ្លួនបាន ៣​នាក់ ស្ថិតក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានគេបញ្ជាក់ថា មានម្នាក់ជាមន្ត្រី​អាវុធហត្ថ ដែលមានតួនាទី ជានាយរងការិយា​ល័យហិរញ្ញវត្ថុ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងន​គ​របាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿង​ញៀន បាឲ្យ​ដឹង​នៅមុននេះបន្ដិចថា កម្លាំង​របស់មន្ទីរពិតជាបានឃាត់ខ្លួន ជនសង្ស័យ ចំនួន ៣នាក់​ ពិ​ តប្រាកដមែន ប៉ុន្ដែលោកមិនទាន់បានបញ្ជាក់ អំពីអត្តសញ្ញាណ ជនសង្ស័យនៅឡើយទេ។ ប៉ុន្តែ​ទោះ​យ៉ាងណាក៏ដោយ មន្ដ្រីអាវុធហត្ថ ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀននេះ ត្រូវបានគេស្គាល់ថា ជាវរសេនីយ៍ឯក មានឈ្មោះ ហោ រ៉ាពិណាត តួនាទីជានាយរងការិយាល័យហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សូមជម្រាបថា ចំពោះមន្ដ្រីអាវុធហត្ថទូទាំងប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ហាមដាច់​ខាតមិនឲ្យពាក់ព័ន្ធល្មើសអ្វីនោះទេ ហើយបើមន្ដ្រីណាដែលពាក់ព័ន្ធត្រូវទទួលទោសតាមច្បាប់៕

Share on Facebook