ប្រិយមិត្តមួយចំនួនធំ ពិតជាបានស្តាប់រួចមកហើយ បទដែលទើបចេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ របស់ តារាចម្រៀងវ័យក្មេងស្រស់ស្អាត រ៉េត ស៊ូហ្សាណា និងប្អូនស្រី សុខ សុជាតា ដោយបទមួយនេះ មានចំណងជើងថា “ម៉ាក់និយាយថា NO” របស់ ផលិតកម្មរស្មីហង្សមាស ព្រមជាមួយការ និពន្ធទំនុកច្រៀង, Melody, និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ STEP។
ទាំងការសម្តែង និងច្រៀង ក្នុងបទចម្រៀងមួយបទនេះ ពិតជាប្លែក និងទាក់ទាញខ្លាំងណាស់ ទោះមើល និងស្តាប់ច្រើនដង ទៅហើយក៏មិនធុញឡើយ។ ក្នុងនោះអ្វីដែលបានធ្វើឲ្យ តារាចម្រៀង រ៉េត ស៊ូហ្សាណា រំភើប និងសប្បាយចិត្ត ជាខ្លាំងនោះ គឺត្រឹមតែរយៈពេល៥ថ្ងៃសោះ បទនេះមានអ្នកទស្សនា ជាង១លានដងបាត់ទៅហើយ នៅក្នុង Channel YouTube ហើយ ហ្សាណាក៏បាន សរសេរសារ ដ៏រីករាយមួយថា “ម៉ាក់និយាយថា No HIT 1million Views in just 5days។ We couldn’t thank you enough for the love and support you have given us. Keep streaming yahh”។
មួយវិញទៀត បទនេះ បានធ្វើឲ្យ អ្នកគាំទ្រជាច្រើន ចូលទៅ comment និង ស៊ែរយ៉ាងច្រើនផងដែរ ហើយក៏មានអ្នកខ្លះ ចូលរួមយោបល់បែបលេងសើចថា “ម៉ាក់ថា No ហើយ អស់លុយច្រើនណាស់”។ អ្នកខ្លះទៀតលើកសរសើរថា “ពិរោះណាស់ អត្ថន័យល្អម្យ៉ាងដែរ”។ ព្រមទាំង នៅមានមតិល្អៗ ជាច្រើនទៀតទាក់ទងចម្រៀងមួយបទនេះ។ ដូចនេះ ដើម្បីកុំឲ្យខាតពេលយូរ តោះទៅទស្សនាទាំងអស់គ្នា៕