មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ចុម ស្ងាត់ៗ កីឡាករប្រដាល់ កែវ រំចង់ ក្លាយជាតួអង្គម្នាក់ ក្នុងរឿង “បំណុលឈាមអ្នកប្រយុទ្ធ” បាត់

អ្នកតាមដាន វិស័យកីឡាប្រដាល់ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន កីឡាករ​ ប្រដាល់​ គុន​ខ្មែរ ​លំដាប់​ជួរ​មុខ កែវ រំ​ចង់ នោះ។ ពេលថ្មីៗនេះ កីឡាកររូបនេះ ទើបសម្រេចក្តីស្រមៃ របស់ខ្លួន បានក្លាយ​ជា ​មន្ត្រី​នគរបាល​ជាតិ ហើយ ក្នុងនោះក៏បាន​ធ្វើ​ឱ្យ​លោក ​មានក្តី​សប្បាយរីករាយ និងរំភើបចិត្ត​ជាខ្លាំង សឹងតែមិនគួរឲ្យជឿផងដែរ ចំពោះអ្វីដែលលោកបានប៉ងប្រាថ្នា។

ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ប្រិយមិត្តជាច្រើន បានបង្ហាញអារម្មណ៍ មានការភ្ញាក់ផ្អើលជាខ្លាំងទៀតហើយ ក្រោយពេល ឃើញលោកបានបង្ហោះរូប ជាច្រើនសន្លឹក ដែលលោកកំពុងចូលរួម ថតខ្សែភាពយន្តខ្នាតធំមួយ ព្រមជាមួយការបញ្ជាក់សារយ៉ាងខ្លីថា “ជួបគ្នាឆាប់ៗណាបងប្អូន គឺនៅក្នុងភាពយន្តខ្នាតធំ រឿង បំណុលឈាមអ្នកប្រយុទ្ធ។ ជួយគាំទ្រផងណាបងប្អូន”។ ក្រោយពីឃើញបែបនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់លោក មានការពេញចិត្តជាខ្លាំង ហើយអ្នកខ្លះទៀតក៏បានបង្ហាញការគាំទ្រ និងរង់ចាំទស្សនាផងដែរ៕

Share on Facebook