មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ប្រទេសមានច្បាប់.! ពលរដ្ឋអំពាវនាវ ឲ្យលោក ឯម កុសល ស្នងការខេត្តកំពង់ចាម ចាត់វិធានការឲ្យម៉ឺងម៉ាត់ ទៅលើអធិការទំនើង ឯក ប៉ាន់ដន នឹងបក្ខពួក ចាប់វ៉ៃទាត់ធាក់ពលរដ្ឋគ្មានកំហុស

ចេញផ្សាយ ថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំច ឯកស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

បច្វុប្បន្នប្ប ប្រជាពលរដ្ឋក្មេងចាស់ រស់នៅភូមិខែជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានការភ័យខ្លាញ នូវអំណាចលោក ឯក ប៉ាន់ដន អធិការនគរបាល ស្រុកកំពង់សៀម ខេត្តកំពង់ចាម យ៉ាងខ្លាំង ខណ:លោក ឯក ប៉ាន់ដន យកតួនាទីរបស់ខ្លួន ជាមន្ត្រីនគរបាលយុតិធម៌ អាងអំណាចខ្លួនជាអធិការ បញ្ជាឲ្យកូនប្រសា នឹងបក្ខពួករបស់ខ្លួន ដើរគំរាមចាប់ចងប្រជាពលរដ្ឋ យកទៅវ៉ៃទាត់ធាក់ តាមអំពើចិត្ត មិនថា ពលរដ្ឋស្លូតទ្រង់ ឬអ្វើនោះឡើយ។

 

ជាក់ស្ដែង កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ បុគ្គល ឯក ប៉ាន់ដន បានប្រើអំណាចជាអធិការ បញ្ជានឹងដឹកនាំ មន្ត្រីជាកូនប្រសា នឹងបក្ខពួក ធ្វើចរិតដូចក្មេងពាល មកចាប់ពលរដ្ឋម្នាក់ ឈ្មោះ ហាក់ សៀងហាន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទាំងគ្មានកំហុស វ៉ៃទាត់ធាក់ ហើយរុញចូលឡាន យកទៅប៉ុស្តិ៍នគរបាលឃុំអូរស្វាយ ហើយក៍ត្រូវបាន ប្រជាពលរដ្ឋ ក៍ដូចកម្លាំងប្រជាការពារ នឹងលោកអនុភូមិ បាននាំគ្នាទៅអន្តរាគមន៍ សុំឲ្យដោះលែងជនរងគ្រោះមកវិញ ដោយពួកគាត់ធានាអះអាងថា ជនរងគ្រោះអស់មានកំហុសអ្វីទេ ក៍ប៉ុន្តែការធានាអះអាង របស់ប្រជាពលរដ្ឋ ក៍ដូចកម្លាំងប្រជាការពារ នឹងលោកអនុភូម មិនត្រូវបាន លោក ឯក ប៉ាន់ដន អធិការទំនើងរូបនេះ ស្ដាប់ការអង្វនឹងអះអាងរបស់ពួកគាត់ឡើយ ដោយអធិការទំនើងរូបនេះ និយាយថា មិនបានទេ ត្រូវតែយកទៅកន្លែងអធិការ ដើម្បីណែនាំ នេះឬការណែនាំរបស់លោក ឯក ប៉ាន់ដន អធិការនគរបាល ស្រុកកំពង់សៀម នឹងបក្ខពួក យុត្តិធម៌​នៅត្រង់ណា ចាប់ពលរដ្ឋគ្មានកំហុស ទៅចងវ៉ៃទាត់ធាក់ដូចសត្វបែបនេះ។ ហើយអ្វីដែរហួសចិត្ត លោកអធិការរូបនេះ បង្ខំឲ្យធ្វើកិច្ចសន្យា ផ្ដិតមេដៃ នៅពេលក្រុមគ្រួសារ ទៅសុំជនរងគ្រោះ យកមកព្យាបាល។

តាមការបញ្ជាក់ ពីបងប្អូនប្រជាពលរដ្ឋ នឹងក្រុមគ្រួសារ ជនរងគ្រោះថា ជនរងគ្រោះ ក្រោយពីយកចេញពី អធិការដ្ឋាននគរបាល ស្រុកកំពង់សៀមមកវិញ ត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាល នៅមន្ទីរពេទ្យភូមិភាគ ៧ដេ នឹងបានទៅថតស្កានែរ នៅមន្ទីរសំរាក់ព្យាបាល ច័ន្ទផល ខេត្តកំពង់ចាម ។ ហើយបើតាមការបង្ហាញ ដោយការថតស្កានែរ ពីលោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ១,មានឈាមកក នៅចន្លោះស្រទាប់ទី១ នឹងទី២ នៃស្រោមខួរក្បាល ( គិតពីក្រៅដែរជាស្រទាប់ទី១ ប៉ះនឹងផ្នែកខាងក្នុងនៃឆ្អឹងលលាក្បាល ទៅស្រទាប់ទី៣ ដែរប៉ះផ្ទាល់នឹងខួរក្បាល ) ដែរភាសាបច្ចេកទេស ហៅថា Hematome sous dural ឈាមកកនេះ ត្រូវបានមើលឃើញត្រង់តំបន់ខាងលើ នឹងខាងឆ្វេងនៃផ្នែកខាងក្នុងប្រអប់ខួរក្បាល ( Region parieto-occipiale gauche ) វាត្រូវបានវាស់ឃើញ បណ្ដោយ 80 mm នឹង កំរាស់ 8 mm ។ ២, មានឈាមកកតូចមួយទៀត នៅចន្លោះស្រទាប់ទី២ នឹងទី៣ នៃស្រទាប់ខួរក្បាលដូចគ្នា ដែលត្រូវបានមើលឃើញត្រង់ចន្លោះខាងក្រោម នៃខួរក្បាលទាំងពីរ ( faux occiptal ) ឈាមកកនេះ មានបណ្ដោយ 20 mm នឹង កំពស់ 3 mm ។

 

បើតាមការបញ្ជាក់ ពីក្រុមគ្រួសារជនរងគ្រោះ បានបន្តថា ជនរងគ្រោះក្រោយ ពីថតស្កានែរ នៅមន្ទីរសំរាក់ព្យាបាល ច័ន្ទសុផល ខេត្តកំពង់ចាម ត្រូវបានបញ្ជូនបន្ត មកសង្គ្រោះនៅមន្ទីពេទ្យចារី ច្បាអំពៅ រាជធានីភ្នំពេញ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ នៃប្រទសវៀតណាម ហើយត្រូវបានពេទ្យប្រទេសវៀតណាម ប្រាប់ថា ជនរងគ្រោះ ដាច់សសៃករផ្នែកខាងក្រោយ ចំនួន២ ឈាមដក់ក្នុងខួរក្បាល ប្រេះឆ្អឹងជំនី នឹងធ្លាយសន្ទាប់សួត ឥឡូវជនរងគ្រោះ កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ មិនដឹងថាយ៉ាងណានោះទេ ព្រោះបញ្ហានេះ ត្រូវការលុយច្រើនណាស់ ទៅរកលុយឯណា បើគ្រួសារក្រយ៉ាងនេះ ។

ប្រភពពីប្រជាពលរដ្ឋ បានលើកឡើងថា ពាក់ព័ន្ធករណីអំពើហិង្សាខាងលើ លោក ឯក ប៉ាន់ដន កំពុងប្រឹងបដិសេធ នឹងច្រានចោល មិនទទួលខុសត្រូវ ទៅលើទង្វើដែរខ្លួន នឹងបក្ខពួក ធ្វើទៅលើជនរងគ្រោះ ឈ្មោះ ហាក់ សៀងហាន នោះទេ ។ ប្រភពបន្តថា ករណីនេះ បើលោក ឯក ប៉ាន់ដន បដិសេធថា ខ្លួននឹងបក្ខពួកខ្លួន មិនបានវាយទៅលើជនរងគ្រោះទេ ចុះហេតុអ្វី បានជាជនរងគ្រោះ របួសធ្ងន់​បែបនេះ តើអ្នកណាជាជនដៃដល់ ឬមួយលោកអធិការទំនើងឯង ចង់ទំលាក់កំហុសនេះ ទៅលើលោក ខាន់ សុខម៉ៅ ដែរត្រូវជាកូនប្រសារតែម្នាក់ឯង។ ហើយករណីនេះ ប្រសិនបើគ្មានបញ្ជា ពីលោកអធិការ ឯក ប៉ាន់ដន ក៍លោក ខាន់ សុខម៉ៅ ដែរជាកូនប្រសារនេះ ក៍មិនអាចធ្វើទៅម្នាក់ឯងបានដែរ។

ប្រភពដដែរបន្តថា ទង្វើសកម្មភាព ដ៍ព្រៃផ្សៃ របស់លោក ឯក ប៉ាន់ដន អធិការនគរបាល ស្រុងកំពង់សៀម មិនមែនទើបតែកើតមានម្ដងនេះទេ សកម្មភាពបែបនេះ បានកើតឡើងទៅលើប្រជាពលរដ្ឋស្លូតត្រង់ ច្រើនដងមកហើយ ក៍ប៉ុន្តែមិនដែរឃើញថ្នាក់លើ របស់លោកអធិការទំនើងរូបនេះ គឺលោក ឯម កុសល ស្នងការខេត្តកំពង់ចាម ចាត់វិធានការ​ ទៅលើបុគ្គ ដែរជាអធិការ ទំនើងនេះម្ដងណាទេ ចាំមើលករណីនេះ ថាតើ លោក ឯម កុសល ស្នងការខេត្តកំពង់ចាម ជឿទៅលើរបាយការភូតកុហក របស់បុគ្គល ឯក ប៉ាន់ដន អធិការទំនើង ឬយ៉ាងណា បើជាក់ស្ដែងជនរងគ្រោះ ត្រូវបាន បុគ្គល ឯក ប៉ាន់ដន នឹងកូនប្រសារ រួមនឹងបក្ខពួក ព្រួតគ្នាវាយបណ្ដាលរបួសធ្ងន់ រហូតបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរប្រទេសវៀតណាម យ៉ាងនេះ។

 

ពាក់ព័ន្ធ​ទង្វើដ៍ព្រៃផ្សៃ របស់លោក ឯក ប៉ាន់ដន និងកូនប្រសារ រួមនឹងបក្ខពួក ព្រួតគ្នាវាយជនរងគ្រោះ ដែរជាពលរដ្ឋស្លូតត្រង់ មិនដឹងថាស្លាប់ឬរស់នេះ ក្រុមគ្រួសារ ជនរងគ្រោះ ក៍ដូចពលរដ្ឋជាច្រើន រួមទាំងប្រជាការពារ នឹងអាជ្ញាធរភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអំពាវនាវ ស្នើសុំដល់ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នឹងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវៀន អគ្គស្នងការ​នគរបាលជាតិ ពិនិត្យមើល នឹងស្រាវជ្រាវរកយុត្តិធម៌ នឹងវែករកមុខជនដៃដល់ នឹង ចាត់វិធានការទៅតាមច្បាប់ ជាបន្ទាន់ផង ជាពិសេស ទៅលើលោក ឯក ប៉ាន់ដន អធិការនគរបាល ស្រុកកំពង់សៀម។

ពាក់ព័ន្ធ​ករណីខាងលើនេះ អង្គភាព CSN មិនអាចសុំការបំភ្លឺ ពីលោក ឯក ប៉ាន់ដន អធិការនគរបាល ស្រុកកំពង់សៀម នឹងលោក ខាន់ សុខម៉ៅ ដែរជាកូនប្រសារ ជាប់ពាក់ព័ន្ធ​ក្នុងករណីនេះ បានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង សម្រាប់សុំការបំភ្លឺ ក្នុងករណីនេះ តែទោះយ៉ាងណា ទង្វើរបស់បុគ្គល ឯក ប៉ានដន នឹងមន្ត្រីក្រោមឱវាទ ជាប់ពាក់ព័ន្ធ​មួយចំនួនទៀត ប្រជាពលរដ្ឋរាប់រយនាក់ ក្នុងភូមិខែលជ័យ ឃុំអូស្វាយ បានសូមណូមពរ ឲ្យថ្នាក់លើរបស់ លោក ឯក ប៉ាន់ដន គឺលោក ឯម កុសក ស្នងការនគរបាលខេត្ត ដកបុគ្គល ឯក ប៉ាន់ដន នេះ ចេញពីតំណែងអធិការ មកជារាស្ត្រធម្មតា នឹងស្រាវជ្រាវរកមុខជនដៃដល់ មកចាត់វិធានការ ដាក់ទោសទាន់ទៅតាមច្បាប់ ជាមួយគ្នា ដើម្បីរកយុត្តិធម៌ ជូនដល់រងគ្រោះ នឹងឲ្យស្របទៅតាម អភិក្រមទី៥ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

Share on Facebook