មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ច្បាស់ហើយ.! ស្ត្រីជាម្ដាយក្មេងប្រុសឈ្មោះ ហ៊ី វេហា ចេញបកស្រាយលើការចោទប្រកាន់ ពីឪពុកម្ដាយក្មេងស្រីឈ្មោះ ស្រេង ដាលីន.!

ចេញផ្សាយ ថ្ងៃព្រហស្បត្ណិ​ ៦រោច ខែចេត្រ ឆ្នាំច ឯកស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

បច្ចុប្បន្នរឿងអយុត្តិធម៌​ ត្រូវបានគេមើលឃើញ ភាគច្រើនតែងតែកើត
មាន មកលើប្រជាពលរដ្ឋ ក្រីក្រស្លូតត្រង់ ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ស្ត្រីជាម្ដាយម្នាក់ ឈ្មោះ ឌិន សុរ៉េត រស់នៅភូមិកំពង់ឪជ្រិង ឃុំពង្រ ស្រុកកោះសុទិន ខេត្តកំពង់ចាម បានរៀបរាប់ទាំងទឹកភ្នែក សុំឲ្យអង្គភាព CSN យើង ជួយផ្សាយព័ត៌មាន មួយចំនួន ពាក់ព័ន្ធរឿងរ៉ាវស្នេហា រវាងកូនប្រុសគាត់ឈ្មោះ ហ៊ី វេហា អាយុ ១៩ឆ្នាំ ជាមួយក្មេងស្រី ឈ្មោះ ស្រេង ដាលីន អាយុ ១៧ឆ្នាំ នាំគ្នាចូលផ្ទះសំណាក់ តែត្រូវបានម្ដាយឪពុកខាងស្រី ចោទប្រកាន់​ទៅជាករណី ចាប់រំលោភទៅវិញ។

ស្ត្រីឈ្មោះ ឌិន សុរ៉េត បានបន្តរៀបរាប់ ទាំងទឹកភ្នែកទៀតថា រូបគាត់អាណិតកូនប្រុសគាត់ ហ៊ី វេហា ខ្លាំងណាស់ ដែលទទួលរងនូវភាពអយុត្តិធម៌ ដោយទី១ ម្ដាយកូនស្រីគេចោទថា កូនប្រុសគាត់ ចាប់អោបកូនស្រីគេឈ្មោះ ស្រេង ដាលីន នឹងដោះអាវ ប៉ុនប៉ងរំលោភ សេពសន្ថវ: តែមិនបានសម្រេច ត្រូវបានខាងកូនស្រីមិនព្រមច្រានចេញ ហើយត្រឡប់ទៅផ្ទះវិញ ទី២ ចោទថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កូនប្រុស​របស់គាត់ បានតាមក្មេងស្រីឈ្មោះ ស្រេង ដាលីន នៅពេលមកស្រុកកំណើត នៅខេត្តកំពង់ចាម នឹងបានលួងលួមហៅទៅរកហូបអី ពេលហូបអីរួច បានល្បួងដឹកទៅផ្ទះសំណាក់ រួចធ្វើសកម្មភាពរំលោភ សេពសន្ថវៈ​ លើក្មេងស្រីឈ្មោះ ស្រេង ដាលីន រហូតបានសម្រេច ហើយថែមទាំងលួចថតរូប អាក្រាតក្មេងស្រីឈ្មោះ ស្រេង ដាលីន ទុក្ខ ដោយមិនឲ្យកូនស្រីគេដឹងនោះទេ ហើយយករូបថតនោះ មកគម្រាមកំហែង ឲ្យកូនស្រីរបស់គេ មកដេកជាមួយជាបន្តបន្ទាប់ បើមិនធ្វើតាមទេ នឹងបង្ហោះរូបអាក្រាតកាយជាសាធារណ: តាមបណ្ដាញសង្គម ហ្វេសប៊ុក។ ហើយទី៣ គេបានចោទថា នៅថ្ងៃទី៥-៦ ខែមិនា ឆ្នាំ២០១៩ កូនប្រុសគាត់ ហ៊ី វេហា បានបង្ហោះរូបអាក្រាតកាយ ក្មេងស្រីឈ្មោះ ស្រេង ដាលីន នៅក្នុងហ្វេសប៊ុក សាធារណ: ជាច្រើនសន្លឹក នឹងចែកចាយឲ្យអ្នកដទៃមើលថែមទៀត តែការពិត កូនប្រុសរបស់គាត់ បង្ហោះតែមួយទេ គឺឃ្លីបវីដេអូក្មេងស្រីឈ្មោះ ស្រេង ដាលីន ដោះអាវដោយខ្លួនឯង ។

ស្ត្រីឈ្មោះ ឌិន សុរ៉េត បានបន្តនឹងបញ្ជាក់ថា ការចោទប្រកាន់ របស់ខាងស្រី ដាក់ក្នុងពាក្យបណ្ដឹង ជាការមួលបង្កាច់ ពន្លើសពីការពិត ដែរមិនអាចទទួលយកបានទេ។ ហើយមិននិកស្មានថា គេលេងល្បិចរៀបស៊ី កូនកូនប្រុសគាត់ បែបនេះសោះ ព្រោះថា កូនប្រុសរបស់គាត់ ហ៊ី វេហា នឹងក្មេងស្រីឈ្មោះ ស្រេង ដាលីន ពួកគេទាំង២នាក់ បានស្រលាញ់គ្នាយូមកហើយ ពួកគេទាំងពីរ ចូលដេកផ្ទះសំណាក់ គឺជាការព្រមព្រៀងគ្នា មិនមែនល្បួងចាប់រំលោភ ដូចការចោទប្រកាន់នោះទេ នេះមិនមែនជាការចាប់រំលោភ ហែកអាវ ដូចការចោទប្រកាន់នោះទេ យើងមើលក្នុងរូបភាពវីដេអូឃ្លីបនោះ គឺក្នេងស្រីឈ្មោះ ស្រេង ដាលីន ដោះអាវដោយខ្លួនឯងទេ ហើយថែមទាំងមើលមកកាមេរ៉ាទៀតផង បើថាកូនប្រុសគាត់ចាប់រំលោភ តើដៃណាដៅអាវ ដៃណាកាន់ទូរស័ព្ទថត ។

ស្ត្រីដដែរ បានបន្តថា ករណីបង្ហោះរូបអាក្រាតកាយ របស់ក្មេងស្រីឈ្មោះ ស្រេង ដាលីន នេះ កូនប្រុុសគាត់ បានប្រាប់គាត់ថា កូនធ្វើបែបនេះ មកពីកូនស្រលាញ់ អាដាលីន ខ្លាំងពេក កូនអត់អាដាលីន អត់បានទេ កូនធ្វើបែបនេះ កូននិកស្មានថា ធ្វើបែបនេះ គេចាប់ឲ្យកូនទទួលខុសត្រូវ យកគ្នាធ្វើជាប្ដីប្រពន្ធ មិនដឹងអីគេមានគំនិតផ្សេង ប្ដឹងចាប់ដាក់គុកព្រៃសោះ ។ ហើយពាក់ព័ន្ធករណីបង្ហោះ រូបភាពវីដេអូឃ្លីប អាក្រាតកាយនេះ ស្ត្រីជាម្ដាយ បានបញ្ជាក់ថា គាត់អត់គាំទ្រនូវទង្វើកូនគាត់ បានបង្ហោះនេះទេ សូមឲ្យច្បាប់ចាត់វិធានការណ៍ ទៅលើកូនប្រុសគាត់ចុះ តែការចោទប្រកាន់មកលើកូនប្រុសគាត់ ផ្សេងៗទៀត គឺគាត់មិនអាចទទួលយកបានទេ ទី១ចោទថាចាប់រំលោភ គឺមិនពិតទេ ព្រមព្រៀងចូលផ្ទះសំណាក់ទាំងអស់គ្នា ទី២ ចោទថា កូនខ្ញុំចាប់ហែកអាវគឺមិនពិតទេ គឺក្មេងស្រីឈ្មោះ ស្រេង ដាលីន ឈដោះអាវដោយខ្លួនឯង នឹងទី៣ ចោទថា កូនប្រុសខ្ញុំ មកតាមក្មេងស្រីឈ្មោះ ស្រេង ដាលីន ដល់ខេត្តកំពង់ចាម គឺមិនពិតទេ គឺក្មេងស្រីឈ្មោះ ស្រេង ដាលីន មកជាមួយកូនប្រុសខ្ញុំ ដើម្បីទិញនំខេក ធ្វើខួបកំណើតឲ្យកូនប្រុសខ្ញុំ តែដោយឡែក ចំពោះករណី បង្ហោះ គឺកូនប្រុសខ្ញុំទទួលខុសត្រូវ ចំពោះមុខច្បាប់ហើយ មិនបដិសេធទេ សូមតុលាការ ប្រញ៉ាប់កាត់ទោសទៅតាមច្បាប់ចុះ ។

ស្ត្រដដែរបញ្ជាក់បន្តថា ពាក់ព័ន្ធ​ការចោទប្រកាន់ថា កូនប្រុសគាត់ ហ៊ី វេហា មកតាមក្មេងស្រី ស្រេង ដាលីន គឺមិនពិតទេ ការពិតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នោះ កូនប្រុសគាត់បានមកផ្ទះ ដើម្បីធ្វើខួបកំណើត ហើយថ្ងៃនោះ ក្មេងស្រី ឈ្មោះ ស្រេង ដាលីន បានមកកំពង់ចាមជាមួយកូនប្រុសខ្ញុំ ដើម្បីទិញនំខេក ដល់ពេលល្ងេច ពួកគេក៍យកនំខេក មកផ្ទះខ្ញុំ ដែរជាម្ដាយ ។ ហើយលុះដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្មេងស្រីឈ្មោះ ស្រេង ដាលីន នឹងមិត្តភ័ក្តម្នាក់ទៀត បានយកម៉ូតូរបស់ពួកគេ មកទុក្ខមុខផ្ទះរបស់ខ្ញុំ ហើយនាំគ្នាឡើងទៅ ខេត្តកំពង់ចាម ម្ដងទៀត ដោយមានគ្នាដល់ទៅ ៤នាក់ មានមិត្តភ័ក្តរបស់កូនប្រុសខ្ញុំ នឹងមិត្តភ័ក្តរបស់ក្មេងស្រីឈ្មោះ ស្រេង ដាលីន។ ហើយខ្ញុំមិននិកស្មានថា ស្នេហារបស់ពួកគេ ឈានដល់ចំណុចនេះ ទាល់តែថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៩ ស្រាប់តែឃើញក្មេងស្រីឈ្មោះ ស្រេង ដាលីន នឹងមិត្តភ័ក្តម្នាក់ទៀត បានយករូបវីដេអូឃ្លីបមួយ មកឲ្យខ្ញុំមើលដល់ផ្ទះ ប្រាប់ថាកូនប្រុសខ្ញុំ ជាអ្នកបង្ហោះរូបនេះ ពេលនោះខ្ញុំបានយកទូរស័ព្ទ ក្មេងស្រីទាំងពីរនាក់ តេទៅឲ្យកូនខ្ញុំលុបចោលភ្លាមៗ ហើយរូបភាពដែរបង្ហោះនោះ មិនច្រើនដូចក្នុងពាក្យបណ្ដឹងនោះទេ ។

 

ស្រ្តីខាងលើបន្តថា អ្វីដែរគាត់និកស្មានមិនដល់នោះ ក្រោយពេលដែរគាត់បានដឹងថា កូនប្រុសគាត់ បានធ្វើទង្វើមិនសមរម្យ ក្នុងការបង្ងោះវីដេអូឃ្លីបនេះ រូបគាត់ក៍បានប្រញ៉ាប់ទៅជួប ជាមួយឪពុកម្ដាយ ក្មេងស្រីឈ្មោះ ស្រេង ដាលីន ដើម្បីសុំទោសនឹងអង្វ ដោយនិយាយគ្នាស្ងាត់ស្ងៀម នឹងសុំឲ្យដកពាក្យបណ្ដឹង ដែរបានប្ដឹងកូនប្រុសខ្ញុំនោះវិញ ព្រោះពាក្យបណ្ដឹងនោះ វាលើសពីការពិត ក៍ប៉ុន្តែការអង្វរបស់ខ្ញុំ មិនត្រូវបានម្ដាយឪពុកក្មេងស្រីឈ្មោះ ស្រេង ដាលីន យល់យោគតាមការសុំអង្វនេះទេ មានតែប្រើពាក្យសម្ដីថា បើមិនធ្វើអញ្ចឹង ធ្វើមិចចាប់កូនអ្នកឯង ដាក់គុកបាន ហើយមិនតែប៉ុណ្ណោះ ឪពុកម្ដាយក្មេងស្រីឈ្មោះ ស្រេង ដាលីន ទារឲ្យខ្ញុំបង់លុយ ចំនួន ៤០០០០ដុល្លារ ។

 

ករណីនេះ បងស្រី ឌិន សុរ៉េត ម្ដាយក្មេងប្រុសឈ្មោះ ហ៊ី វេហា បានបញ្ជាក់ថា រូបភាពដែរបង្ហោះនោះ បានលុបចោលអស់តាំងពី ម៉ោង៦-៧ ព្រឹក ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៩ ហើយពាក្យបណ្ដឹង បានប្ដឹងច្រើនលើសពីការពិត ខ្ញុំជាម្ដាយមានភស្តុតាង នឹងសាក្សីគ្រប់គ្រាន់ថា កូនប្រុសខ្ញុំមិនមានកំហុសច្រើន ដូចការចោទប្រកាន់នោះទេ ។ ហើយខ្ញុំក៍មិនបានកាន់ជើង ឬការពារនូវកំហុស របស់កូនប្រុសខ្ញុំ បានប្រព្រឹត្តជាក់ស្ដែង ក្នុងការបង្ហោះរូបវីដេអូឃ្លីប អាក្រាតកាយ ប៉ុន្មាននាទីនោះដែរ កូនប្រុសខ្ញុំត្រូវតែ ទទួលទោសកំហុស មួយនេះហើយ សូមឲ្យតុលាការ កាត់ទោសកូនប្រុសគាត់ ឲ្យបានឆាប់ទៅ កំនៅពន្យាបន្តដាក់គុកកូនប្រុសខ្ញុំតទៅទៀតអី បើគិតមកដល់ពេលនេះ កូនប្រុសខ្ញុំជាប់គុកព្រៃស ២ខែហើយ នៅមិនទាន់កាត់ទោសនូវឡើយទេ ៕

Share on Facebook