មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ក្រុមគ្រួសារ នឹងកូនៗស្ត្រីរងគ្រោះ ស្លាប់នៅក្នុងមន្ទីពេទ្យខេត្តស្វាយរៀង អំពាវនាវសុំឲ្យក្រសួងពាក់ព័ន្ធ ជួយរកយុត្តិធម៌.!

ចេញផ្សាយ ថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំច ឯកស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

ស្វាយរៀង​៖ ប្រជាពលរដ្ឋជាច្រើន រស់នៅខេត្តស្វាយរៀង​ទាំងមូល គិតថាមន្ទីរពេទ្យ​មួយនេះ មានពេទ្យជំនាញល្អៗ នឹងជាកន្លែង​ដែលទទួ​ល​ព្យាបាល​ជំងឺ ​នៅពេលដែលប្រជាពលរដ្ន ជួប​បញ្ហា​ជំងឺ​ទូរទៅ​ ក៍ប៉ុន្តែ​ផ្ទុយ​ទៅវិញ ​មន្ទីរពេទ្យ ​ខេត្ត​ស្វាយរៀង​ មួយនេះ បានធ្វើឲ្យប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល នឹងភ័យខ្លាចគ្រប់ៗគ្នាយ៉ាងខ្លាំង ដោយការធ្វេសប្រហែស មិនយកចិត្តទុកដាក់ ពីសំណាក់ពេទ្យ ក្រោយការគ្រប់គ្រង របស់លោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា ដែរជាប្រធានមន្ទីរពេទ្យនៅទីនោះ បានធ្វើឲ្យ​ស្រី្ដម្នាក់ស្លាប់ ខណ:ទៅសុំសេវាសម្រាលកូន នៅទីនោះទៅវិញ ។​

ហេតុការណ៍នេះ ប្រភពពីក្រុមគ្រួសារ នឹងកូនស្រីជនរងគ្រោះ បានឲ្យដឹងថា បានកើតឡើង កាលពីថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ បានធ្វើឲ្យស្ត្រីមានផ្ទៃពោះ ជាម្ដាយ ឈ្នោះ ផន សាវរី អាយុ៤០ឆ្នាំ ស្ថិត​ក្នុង​ភូមិត្រពាំងថ្នា ឃុំរាជ្រមន្ទីរ ស្រុកកំពង់រោទិ័ ខេត្តស្វាយរៀង បានស្លាប់ ខណ:ម្ដាយរបស់ខ្លួន ឈីពោះសម្រាលកូន ហើយបានមកមន្ទីរពេទ្យ​បង្អែកខេត្ត ដើម្បីសុំសេវាសម្រាលកូន បែជាមកស្លាប់ទៅវិញ ដោយសារក្រុម​គ្រូពេទ្យ​ យកដៃលូក នឹងបាន​ប្រើប្រាស់​ថ្នាំ​ពីមុខខុស ( cytoyec នឹង Oxytocine ) បណ្ដាល​ឲ្យស្រី្ដរងគ្រោះស្លាប់ យ៉ាងអាណោចអាធម៌ ដោយធើ្វទុកប្រកាច់ នឹងត្រដរ​ខ្យល់ ។

ប្រភពបានបញ្ចាក់ថា ជនរងគ្រោះជាម្ដាយ មុនពេលកើតហេតុ មានសុខភាពល្អធម្មតា ប៉ុន្តែមកពីក្រុមគ្រូពេទ្យខេត្ត ក្រោមការគ្រប់គ្រង របស់លោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា ប្រធានមន្ទីពេទ្យទាំងនោះ មិនយកចិត្តទុកដាក់ មកលើអ្នកជំងឺ ដោតទុកអ្នកជំងឺ ជាម្ដាយរបស់ខ្លួន ចោលអស់រយៈពេល ( ២០ម៉ោង ) ព្រោះតែលុយមិនដល់ ឲ្យអ្នកជំងឺឈរតោង រហូតដល់ដាច់ខ្យល់ស្លាប់? ។​

បើតាមប្រភព ពីពលរដ្ឋទៅមើលថែជំងឺបងប្អូន នៅមន្ទីពេទ្យខេត្តស្វាយរៀង ដែរបានឃើញហេតុ នៅថ្ងៃកើតហេតុ បាននាំគ្នានិយាយរិះគន់ ដោយចំៗថា ករណីបណ្ដាលឲ្យជនរងគ្រោះស្លាប់ ខាងលើនេះ មកពី លោក ចាន់ ដារ៉ា ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក ​ខេត្ត​ស្វាយរៀង រូបនេះ មិនយកចិត្តទុកដាក់ ខ្វះការបែងចែក វេនប្រចាំការ ។ ហើយការគ្រប់គ្រង់បុគ្គលិក មិនបានម៉ត់ចត់ ប្រើប្រាស់បុគ្គលិកស្ម័គ្រចិត្ត ដែលគ្មានចំណេះ នឹងជំនាញពិតប្រាកត ។ ហើយករណីនេះ លោកវេជ្ជ: កែវ រដ្ឋា ប្រធានមន្ទីរ​សុខាភិបាល ខេត្តស្វាយរៀង ក៍ត្រូវទទួលខុសត្រូវ លើករណីស្លាប់ម្ដាយ នឹងកូនក្នុងផ្ទៃនេះដែរ មិនត្រូវរក្សាភាពស្ងៀមស្ងាត់ បណ្ដោយឲ្យលោក វេជ្ជបណ្ឌិត​ ចាន់ ដារ៉ា នឹងក្រុមគ្រូពេទ្យ គ្មានក្រមសីលធម៌​ ជាគ្រូពេទ្យ ស៊ីប្រាក់ខែរាស្ត្រ សម្លាប់រាស្ត្រ តទៅទៀតទេ។

ទាក់ទិនករណីនេះផងដែរ ក្រុមគ្រួសារ នឹងកូនៗស្ត្រីរងគ្រោះ ក៍បានអំពាវនាវ នឹងសូមសំណូមពរ សូមឲ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ជុំរុញឲ្យលោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង ចាត់វិធានកាយ៉ាង ណា ចំពោះលោក ចាន់​ ដារ៉ា ប្រធានមន្ទីរពេទ្យខេត្ត ដែលមិនយកចិត្តទុកដាក់ ទៅលើការងារ បណ្ដាលឲ្យស្ត្រីជនរងគ្រោះ ទៅសុំសេវាសម្រាលកូន ដែរមានសុខភាពធម្មតា ស្លាប់ទាំងម្ដាយនឹងកូនក្នុងផ្ទៃខាងលើនេះ ដើម្បីរក​យុត្តិធម៌​ជួបគ្រួសារ របស់គាត់ផង។

ពាក់ព័ន្ធករណី ការធ្វេសប្រហែស របស់ក្រុមគ្រូពេទ្យ បណ្ដាលឲ្យស្លាប់ទាំងម្ដាយនឹងកូន ក្នុងផ្ទៃខាងលើនេះ អង្គភាព CSN មិនអាចស្វែងរកសុំការបកស្រាយបំភ្លឺ ពីលោក ចាន់ ដារ៉ា ប្រធានមន្ទីរ​ពេទ្យខេត្តស្វាយរៀង បានទេ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ ដោយបុគ្គលិកពេទ្យប្រាប់ថា ទៅប្រជុំនៅក្រសួង រីឯលោក កែវ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ក៍ដូចគ្នាដែរ ដោយអ្នកប្រចាំការនៅទីនោះ ប្រាប់ថា ទៅប្រជុំ អង្គភាពយើងសង្ឃឹមថា ពាក់ព័ន្ធករណីខាងលើនេះ លោក ចាន់ ដារ៉ា នឹងចេញមុខបកស្រាយបំភ្លឺ ជូនអង្គភាង CSN យើង នៅពេលក្រោយ បន្ទាប់ពីចេញផ្សាយលេខនេះ ៕

Share on Facebook