មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

អុញនោះ.! ពេនេះលោក ខូង ទីន មេនគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់វិធានការ​ហើយ បន្ទាប់ពីរកឃើញ….!

ចេញផ្សាយ ថ្ងៃ អង្គារ ១១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6009

​ភ្នំពេញ​៖ លោក ខូង ទីន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ បន្ទាប់ពី​​ព័ត៌មាន​ជាច្រើន ​បាន​ចុះផ្សាយ​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច​របស់នាយប៉ុស្តិ៍ និង​មន្ត្រីនគរបាល​អន្តោប្រវេសន៍ នៅ​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​ អន្តរជាតិ​អូរ​ស្មាច់ ពាក់ព័ន្ធ​នឹង​ការទារ​ប្រាក់​ពីប្រជាពលរដ្ឋ ឥឡូវត្រូវបាន ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ ​ចាត់​ក្រុមការងារ​មួយក្រុម​ ដែលដឹកនាំ​ដោយ​​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ធា អគ្គនាយករង​អន្តោប្រវេសន៍ ដើម្បី​ចុះ​ត្រួតពិនិត្យ ​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ បែកធ្លាយនេះហើយ ។

បើតាមប្រភពពី មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនអូរស្មាច់ បានឲ្យដឹងថា ​បន្ទាប់ពី​ក្រុមការងារ យកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ​​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ធា អគ្គនាយករង​អន្តោប្រវេសន៍ បាន​ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ​រួចមក តាមរយៈ​ការបំភ្លឺ និង​ការ​ពិនិត្យឃើញថា ជុំវិញ​ព័ត៌មាន ​អំពី​ការទារ​ប្រាក់ ពី​ប្រជាពលរដ្ឋ ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់ គឺ​ពិតជា​មានការ​ឲ្យ​លុយ ៥.០០០​រៀល ឬ ១០.០០០​រៀល ដល់​នគរបាល​ នៅ​ទីនោះ​ពិតមែន ក៍ប៉ុន្តែ​មិនជា​ការទាមទារ​ទេ គឺ​អាស្រ័យ​ដោយ​ប្រជាពលរដ្ឋ​មួយចំនួនច្រើន​ ជា​រៀងរាល់ថ្ងៃ ប្រជាពលរដ្ឋ​មួយ
ចំនួននោះ លោក​មិនចេះ​បំពេញ​សា​លក​ប័ត្រ ទើប​ពេលខ្លះ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ ជួយ​បំពេញ​ជូន​ពួកគាត់ ដើម្បី​ឲ្យ​បាន​ទាន់ពេលវេលា​។

តែ​ទោះជា​យ៉ាងណា ការស្រាវជ្រាវរបស់ក្រុមការងារ​ បាន​រកឃើញ​ ភាព​អសកម្ម​មួយចំនួន បណ្តាលមកពី​ការគ្រប់គ្រង​ របស់​ឧ​ត្ត​ម​សេនីយ៍​ត្រី ខូង ទីន ជា​នាយប៉ុស្តិ៍ មានការ​ធូររលុង មិនមាន​ការយកចិត្ត​ទុកដាក់ ដូចជា អវត្តមាន​ច្រើន មិនសូវ​នៅកន្លែងជាប់​លាប់ និង​ដឹកនាំ​បញ្ជា​កម្លាំង​ជាប្រចាំ នៅ​គោលដៅ​ឈរជើង​របស់ខ្លួន ។ ហើយនៅពេល​អវត្តមាន លោកនាយ​ប៉ុស្តិ៍ បានប្រគល់​សិទ្ធិ​ដឹកនាំ​ការងារ ឲ្យ​លោក​វរសេនីយ៍ឯក ជា ព្រឿង នាយរង​ប៉ុស្តិ៍ ជា​នាយប៉ុស្តិ៍​ស្តីទី ដើម្បី​ដឹកនាំ​បញ្ជា និង​ដោះស្រាយ​បញ្ហា​ការងារ​ នៅក្នុង​អង្គភាព​។ ហើយពេលខ្លះ​​ ឧ​ត្ត​ម​សេនីយ៍​ត្រី ខូង ទីន នៅ​កន្លែង ក៍ប្រគល់​ការងារ​ឲ្យ​សិទ្ធិ​ ឲ្យ​លោក​វរសេនីយ៍ឯក ជា ព្រឿង ជា​នាយប៉ុស្តិ៍​ស្តីទី​ដែរ ។​

បន្ទាប់ពីស្រាយជ្រាវ រកឃើញភាពអសកម្មមួយចំនួន របស់លោក ខូង ទីន ជានាយប៉ុស្តិ៍ ក្នុង​គោលបំណង​កែលម្អរ​បញ្ហា​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​ចាត់វិធានការ​មួយចំនួន ក្នុងការ​ទប់ស្កាត់​ភាព​អសកម្ម របស់​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ ក្នុង​ធ្វើដំណើរ​ចេញ​-​ចូល ឲ្យ​មាន​ភាពងាយស្រួល ជូន​ប្រជាពលរដ្ឋ​ រួមមាន​៖ ១. សូម​គោរព​ សុំ​គោលការណ៍ ដាក់ពិន័យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខូង ទីន អត្តលេខ ០៥១៨២ ជា​នាយ​ប៉ុស្តិ៍នគរបាល ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ អូរ​ស្មាច់ ដោយ​រូបភាព ព្រមាន​ជា​លើក​ទី​១, ២.​រៀបចំ​កែលម្អបញ្ជរ​បែបបទ​ចេញ​-​ចូល ឲ្យ​បាន​សមស្រប និង​រៀបចំ​លំហូរ​អ្នកដំណើរ ឲ្យ​មានការ​តម្រង់​ជួរ​ត្រឹមត្រូវ កុំ​ឲ្យ​មានការ​ឆ្លៀតឱកាស​ជួយ​សម្រួល លឿន រហ័ស​ទាន់ពេល ដើម្បី​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​, ៣.​ពង្រឹង​ការគោរព​បទបញ្ជា វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ អប់រំ​សីលធម៌ ឥរិយាបថ និង​អក​ប្ប​កិរិយា បំពេញការងារ​របស់​មន្ត្រី តាម​ជំនាញ​វិជ្ជាជីវៈ​របស់ខ្លួន និង​ធ្វើការ​ដាក់វិន័យ​យ៉ាង​តឹងរឹង​បំផុត ចំពោះ​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​ខុសឆ្គង ៕​

Share on Facebook