មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

អុញនោះកាន់តែច្បាស់ហើយ.! អធិការស្រុកស្អាង សេង សុជាតិ នឹងបក្ខពួករៀបគ្នាធ្វើស៊ី ដើមបណ្ដឹង.!

ពាក់ព័ន្ធ​ករណីខាងលើ ផ្ដើមចេញពីការរកស៊ីទិញលក់ដី រវាងលោក សេង ថេង នឹងឈ្មោះ ភាព ភក្ត្រ ដោយឈ្មោះ ភាព ភក្ត្រ ឲ្យឈ្មោះ សេង ថេង ជាអ្នករៀបដីឲ្យខ្លួន ចំនួន១០០ ហិកតា ក្នុងតម្លៃ ១ហិកតា ២៥០០ដុល្លារ នៅពេលឈ្មោះ សេង ថេង រៀបដីគ្រប់ ឈ្មោះ ភាព ភក្ត្រ ប្រគល់លុយឲ្យឈ្មោះ សេង ថេង បានតែចំនួន ១៩,៥០០០ដុល្លារ ទេ នៅខ្វះ ៥៥០០០ដុល្លារទៀត ទើបគ្រប់ចំនួនដី ១០០ហិកតា ដែលឈ្មោះ ភាព ភក្ត្រ បានយលទៅនោះ ដោយការជំពាក់នេះយូពេក ឈ្មោះ សេង ថេង ក៍ចាប់ផ្ដើមសួររកលុយ ដែលនៅខ្វះ តែឈ្មោះ ភាព ភក្ត្រ រកលះម្ដងថា ចាំកាយព្រំរួចសិន កាយព្រំរួចហើយ ថា ចាំបាញ់ជីភីអេស រួចសិន ដល់បាញ់ជីភីអេស រួចហើយ ឈ្មោះ ភាព ភក្ត្រ នេះ ថាចាំវាស់រួចសិន ដល់វាស់ឈ្មោះ ភាព ភក្ត្រ ថាដីនេះមិនគ្រប់ វាស់២ដង-៣ដង ថានៅតែមិនគ្រប់ រហូតដីនេះ កើនឡើង ១៧០ហិកតា ឈ្មោះ ភាព ភក្ត្រ នៅតែថា មិនគ្រប់ដដែរ។

 

លុះដល់ថ្ងៃទី៥ ខែ១១ ឆ្នាំ២០១៨ ឈ្មោះ សេង ថេង បានទៅដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកស្ងអាង ដើម្វីឲ្យជួយអន្តរាគមន៍​ នឹងរកយុត្តិធម៌ ក្រោយដាក់ពាក្យបណ្ដឹង បាន៥ថ្ងៃ គឺថ្ងៃទី១០ ខែ១១ ឆ្នាំ២០១៨ ខាងអធិការដ្ឋាននគរបាលស្រុកស្អាង បានអញ្ជើញឈ្មោះ សេង ថេង ដោយប្រាប់ថា នៅពេលទៅដល់អធិការដ្ឋាននគរបាស្រុកស្អាង អង្គុយបន្តិច លិចចេញកងកម្លាំងនគរបាល ៣-៤នាក់ មកចាប់គាត់វ៉ៃខ្នោះ ហើយគាត់ក៍បានសួរថាហេតុអ្វី បានជាចាប់គាត់ដាក់ខ្នោះបែបនេះ គាត់មិនមែនជាជនសង្ស័យ ឬអ្នកទោសទេ គាត់ជាដើមបណ្ដឹង មិនក៍វ៉ៃខ្នោះអញ្ចឹង បន្តិចក្រោយមក ក៍លិចចេញលោក សេង សុជាតិ អធិការនគរបានស្រុកស្អាង នឹងឈ្មោះ ភាព ភក្ត្រ ដើរចូលមក ដោយឈ្មោះ ភាព ភក្ត្រ បងឯងធ្វើមិនឈ្នះខ្ញុំទេ ខ្ញុំមានលុយ ដាក់អធិការ ៥០០០ដុល្លារ ដាក់ទៅតុលារ ៥០០០ដុល្លារ ចាប់បងឯងដាក់ខ្នោះ ដាក់គុកបានហើយ ព្រោះឯកសារក្លែងក្លាយ ។

 

ដោយឡែក​លោក សេង សុជាតិ អធិការស្រុកស្អាង បញ្ជាឲ្យមន្ត្រីក្រោមឱវាទ វ៉ៃខ្នោះនឹងចាប់ឃុំឃាំងនេះ គេថាបានសុំទីព្រះរាជអាជ្ញារួចហើយ ក្រោយមក អធិការរូបនេះ បញ្ជាឲ្យឈ្មោះ ហូរ សែ ហៅ ( ស៊ុប លាងសែ ) បច្ចុប្បន្នឲ្យយកឡានសារ៉ែន ទៅផ្ទះរបស់គាត់ ដើម្បីជំរិតយកឡាហ្វត តម្លៃជាង ៥០០០០ដុល្លារ របស់គាត់ នឹងបានគំរាមកំហែង ឲ្យប្រពន្ធរបស់គាត់ យកប្លង់ដីផ្ទះ នឹងប្លងើដីចម្ការ ប្រគល់ឲ្យពួកគេទៀតផង ។ ហើយមិនតែប៉ុណ្ណោះ ក្រុមប៉ូលីស ដឹងនាំផ្ទាល់ ដោយឈ្មោះ ហូរ សែ ហៅ ( ស៊ុប លាងសែ ) ក្រោមការបញ្ជារបស់លោក សេង សុជាតិ អធិការស្រុកស្អាង បាននាំគ្នាធាក់កំទិចទ្វារកញ្ចក់ ផ្ទះរបស់គាត់បែក នឹងដាក់ត្រយ៉ឺវចាក់សោផងដែរ។ ទាំងនេះជាការរៀបរាប់ របស់បងប្រុស សេង ថេង នឹងភរិយា ឈ្មោះ អ៊េង ម៉ាឡៃ ដែរជាជនរងគ្រោះ ត្រូវបានពួកគេរៀបធ្វើស៊ី ។

Share on Facebook