មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

នេះចំជាកន្ទេលធំបន្លំមែន លោក ជំ សំនិត ប្រធានសាខាពន្ធដា ខេត្តឧត្តមមានជ័យ ថ្លើមធំយករថយន្តអង្គភាពដឹកទំនិញគេចពន្ធ នឹងបន្ថែមឈ្មោះខ្មោចកិបកេងប្រាក់ខែរដ្ឋ.!

ចេញផ្សាយ ថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

មានប្រភពព័ត៌មានមួយ បានបែកធ្លាយថា លោក ជំ សំនិត ប្រធាសាខាពន្នដា ខេត្តឧត្តមានជ័យ បាយប្រើប្រាស់រថយន្ដអង្គភាព ធ្វើអាជីវកម្ម ដឹកទំនិញគេចពន្ធ ពីច្រកទ្វាអន្តរជាតិអូស្មាច់ ខេត្តឧត្ដរមានជ័យ​ យកទៅលក់នៅទីក្រុងភ្នំពេញ។

ប្រភពពីមន្ត្រីពន្ធដា ខេត្តឧត្តមានជ័យ បានបង្ហើបឲ្យដឹងថា​ លោក ជុំ សំនិត​ ប្រធានសាខាពន្ធដា ​ខេត្តឧត្ដរមានជ័យ​ តែងតែយករថយន្ដអង្គភាព ដឹកទំនិញគេចពន្ធ ភាគច្រើន គឺប្រភេទស្រាដប និងស្រាបៀរ របស់ថៃ ចូលតាមច្រកទ្វារអូរស្មាច់ ទៅលក់នៅទីក្រុងភ្នំពេញ ជារៀងរាល់ថ្ងៃ​សៅរ៍ និង ថ្ងៃអាទិត្យ ជាមួយគ្រឿសង្ហារឹម ផ្សេងទៀតផង។

ប្រភពបន្តរថា លោក ជំ សំនិត ប្រើអំណាចជាប្រធាន យករថយន្តអង្គភាពប្រើប្រាស់ ដូចរថយន្តផ្ទាល់ខ្លួនអញ្ចឹង ពោលគឺរថយន្ដរបស់អង្គភាព មិនឲ្យមន្រ្ដីណាម្នាក់ ប៉ះពាល់ឡើយ យកប្រើប្រាស់តែម្នាក់ឯង ដូចជាកម្មសិទ្ធផ្ទាល់ខ្លួនទៅហើយ។ ហើយប្រភពបន្តថា លោក ជំ សំនិត បានរកស៊ីដឹកទំនិញគេចពន្ធ ពីប្រទេសថៃ ច្រើនឆ្នាំមកហើយ ដោយមធ្យោបាយដឹកជញ្ជូន ជារថយន្ដរបស់អង្គភាព ដើម្បីបិទបាំងភ្នែកមហាជន និងប្រើអំណាច ជាប្រធានពន្ធដាផង ទើបមុខរបរការងារដឹកទំនិញគេចពន្ធ របស់គាត់បានកាក់កបរហូតមក។

 

ប្រភពបន្តថា មិនតែប៉ុណ្ណោះ លោក ជំ សំនិត យកអំណាចរបស់ជាប្រធាន ដាក់បញ្ចូលឈ្មោះ កូនស្រីបង្កើត របស់ខ្លួន​ម្នាក់ ឈ្មោះ​ និត​ មន្នីនាត ជាមន្រ្តីកិច្ចសន្យា នៅក្នុងសាខាពន្ធដា ខេត្តឧត្ដរមានជ័យ។ ហើយប្រភពបាមបញ្ជាក់ថា ឈ្មោះ និត មន្នីនាត ជាកូនស្រីរបស់លោក ជំ សំនិត រូបនោះ គឺមានតែឈ្មោះជាមន្ត្រីកិច្ចសន្យាទេ មិនដែលចូលកន្លែងធ្វើការងារនោះឡើយ គឺរស់នៅឯទីក្រុងភ្នំពេញ ធ្វើការងារកន្លែងផ្សេង និងបានបើកប្រាក់ខែ ជាមន្រ្ដីបណ្ដែតរៀងរាល់ខែ ព្រោះមានលោក ជំ សំនិត ជាប៉ា នឹងជាប្រធានសាខាពន្ធដា ជាអ្នកចុះហត្ថលេខាវត្តមាន ជំនួសរហូត។

ប្រភពបានបន្តរិះគន់ទៀតថា សកម្មភាពបែបនេះ បានកើតឡើងច្រើនឆ្នាំមកហើយ ពោលគឺលោក ជំ សំនិត ខ្លួនជាថ្នាក់ដឹកនាំ អង្គភាពមួយ បែជាមានគំនិតទុច្ចរិត ល្បិចកល ស្មោគគ្រោក ដាក់បន្ថែមឈ្មោះខ្មោច កិបកេង ប្រាក់របស់រដ្ឋ​។ ដូច្នេះហើយ​ ទើប​មានការ​អំពាវនាវ ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត ក៍ដូចឯកឧត្តម  គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ មានចំណាត់ការ ចំពោះមន្ត្រី ដែរមានចរិតទុច្ចរិត កិបកេង ប្រាប់ខែរដ្ឋនេះផង កុំឲ្យខូចឈ្មោះដល់មន្ត្រីស្អាតស្អំ ។ ហើយជាងនេះទៅទៀត ក៍មានការអំពាវនាវ សូមឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ ឲ្យ​បាន​ស៊ីជម្រៅ​ ទៅលើ​រឿងអាស្រូវ​ពុករលួយ​ របស់លោក ជំ សំនិត ប្រធានសាខាពន្ធដា ខេត្តឧត្តមមានជ័យនេះ ជាបន្ទាន់ផង ព្រោះ​មន្ត្រី​​រូបនេះ​ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ ​គ្មាន​ញញើត​អ្វី​ឡើយ​។​

 

ជំវិញករណីបែកធ្លាយខាងលើ អង្គភាព CSN មិនអាចស្វែងរកសុំការបកស្រាយបំភ្លឺ ពីលោក ជំ សំនិត ប្រធានសាខាពន្ធដា​ ខេត្តឧត្ដរមានជ័យ​ បានទេ​ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទាក់ទង អង្គភាពយើងសង្ឃឹមថា ក្រោយពីចេញផ្សាយលេខនេះ លោក ជំ សំនិត នឹងចេញបកស្រាយបំភ្លឹ ជំវិញបញ្ហានេះមិនខាន។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចធ្វើលិខិតប្ដឹង ចូលមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើកែសម្រួល ឬបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយផង ងាយស្រួលអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញ ៕ព័ត៌មានបឋម

Share on Facebook