មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

អស្ចារ្យមែន លោក ហ៊ាល ទូច ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តកំពង់ឆ្នាំង ខឹងអ្នកព័ត៌មាន និយាយរឿងពិត អំពីអំពើពុករលួយរបស់ខ្លួន បើកឡានសំដៅបុកអ្នកព័ត៌មាន.!

ចេញផ្សាយ ថ្ងៃព្រហស្បត្ណិ​ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

កំពង់ឆ្នាំង៖ លោក ហ៊ាល ទូច ប្រធានសាខាគយ ខេត្តកំពង់ឆ្នាំង ក្រៅពីល្បីល្បាញ ខាងគោះអ្នករកសុី ដឹកទំនិញល្មើស ប្រើប្រាស់រថយន្តធំៗ ដឹកទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់តាមផ្លូវជាតិលេខ៥ កាលពីថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០១៩ នេះ លោក ហ៊ាល ទូច បានសាងភាពល្បីល្បាញមួយទៀតហើយ ដោយប្រើរថន្តរបស់ខ្លួន ម៉ាក់ហ្វតធូនើ ស្លាកលេខ 2AR 7568 បើកយ៉ាងលឿន សំដៅមកបុក លោក ឯម សុវិសាល ដែលជាអ្នកព័ត៌មាន ខណ:កំពុងឡាយព័ត៌មាន នៅមុខសាខាគយ នឹងរដ្ឋាករ ខេត្តកំពង់ឆ្នាំង និយាយពីអំពើពុករលួយរបស់ខ្លួន។

បើតាមប្រភព ពីក្រុមអ្នកព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍ខាងលើ បានកើតឡើង នៅវេលា ម៉ោង ០៤ រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ខណ:ក្រុមការងារ PCM hotnew លោក ចាងហ្វាង TNC hotnew នឹង PCN TV online ចុះទៅយកព័ត៌មាន ព្រមទាំងមានការឡាយ តាមទំពរ័ Facebook ផងនោះ ដែលនិយាយពីអំពើពុករលួយ របស់លោក ហ៊ាក ទូច ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តកំពង់ឆ្នាំង ជាហេតុធ្វើឲ្យ លោក ហ៊ាល ទូច ដែលកំពង់នៅសាខាគយ ខេត្តកំពង់ឆ្នាំង ខឹងសម្បាយ៉ាងខ្លាំង ហើយបានហៅមន្រ្តីប៉េអឹម ខេត្តកំពង់ឆ្នាំង ៥ ទៅ ៦នាក់ មកទីស្នាក់ការ គយនឹងរដ្ឋាករខេត្ត ដោយឃើញអ្នកព័ត៌មាន កំពុងថត នឹងឡាយ នៅខាងមុខស្នាក់ការ សាខាគយ ទើបប៉េអឹមមិនហ៊ានរំខាន ធ្វើឲ្យលោក ហ៊ាល ទូច ជាប្រធានសាខាគយ ខេត្តកំពង់ឆ្នាំង មានការខឹងកាន់ខ្លាំង ស្ទុះឡើងបើកឡាន ហ្វតធូនើ របស់ខ្លួន ដែរមានពាក់ស្លាកលេខ 2AR 7568 យ៉ាងលឿន សំដៅមកបុកលោក ឯម សុវិសាល ដែលជាអ្នកព័ត៌មាន ទង្វើរបស់លោក ហ៊ាល ទូច ធ្វើបែបនេះ ហាក់ដូចជាចង់ធ្វើឃាត សម្លាប់បំបិទមាត់ អ្នកពត័មានតែម្តង។

ប្រភពពីមន្ត្រីគយនឹងរដ្ឋាករ ខេត្តកំពង់ឆ្នាំងមួយចំនួន បានបង្ហើបឲ្យដឹងថា លោក ហ៊ាល ទូច ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តកំពង់ឆ្នាំង និង បក្ខពួកគាត់ចំនួនតូច កំពុងឃុបឃិតគ្នា គាបយកលុយពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញគេចពន្ធ ឆ្លងកាត់ផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង? ។ ហើយឈ្មួញ ដែលដឹកជញ្ជូនទំនិញ តាមរថយន្ត ធំៗ តាមរថយន្តសាំ យ៉ុង និង រថយន្តប្រភេទផ្សេងៗទៀត ត្រូវបង់លុយ ឲ្យលោក ហ៊ាល ទូច តាមការកំណត់ បើទោះបី ទំនិញទាំងនោះ បង់ពន្ធគយ នៅច្រកព្រំដែន រួចរាល់ យ៉ាងណាក៍ដោយ? ហេតុដូចនេះហើយ ពួកគេមិនចង់ឲ្យព័ត៌មាននេះ បែកធ្លាយទៅខាងក្រៅទេ ទើបគេប្រើវិធីនេះ ដើម្វីបំបាក់អ្នកព័ត៌មាន។

ប្រភព ពីឈ្មួញមួយចំនួន ក៍បានឲ្យដឹងផងដែរថា នៅពេល ពួកគាត់ដឹកទំនិញ ឬផ្លែឈើ តាមរថយន្ត សាំយ៉ុង ពីច្រកព្រំដែន ក្នុង ខេត្តប៉ៃលិន ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិ លេខ៥ ខេត្តកំពង់ឆ្នាំង ត្រូវបង់លុយ ឲ្យសមត្ថកិច្ចគយ ខេត្តកំពង់ឆ្នាំង ក្នុងមួយរថយន្ត ចាប់ពី ៨ ម៉ឺនរៀល ទៅ ១០ ម៉ឺនរៀល ដោយគ្មានបង្កាន់ដៃ ឬ វិក្ក័យប័ត្រអ្វីទេ? ។ ហើយក្នុងមួយយប់ៗ មាន រថយន្ត សាំយ៉ុង ដឹក ផ្លែឈើ និងដឹកទំនិញផ្សេងៗ ពី ៨០ គ្រឿង ទៅជាង ១០០ គ្រឿង ដូច្នេះ លោក ហ៊ា ល ទូច ប្រធានសាខាគយ ខេត្តកំពង់ឆ្នាំង និង បក្ខពួក ប្រមូលលុយ បានមិនតិចឡើយ ។

ប្រភពពីម្ចាស់រថយន្ត ដឹកទំនិញធំៗ បានឲ្យដឹងថា ទោះបីទំនិញបង់ពន្ធ ត្រឹមត្រូវ និងទំនិញបង់ពន្ធមិនគ្រប់ គឺត្រូវបង់លុយ ឲ្យលោក ហ៊ាល ទូច និង បក្ខពួកក្នុងមួយជើង ពី ១០០ ដុល្លារ ទៅ ៣០០ ដុល្លារ? ។ ហើយ ក្នុងមួយថ្ងៃ មានរថយន្តធំៗ ដឹកទំនិញ រាប់សិបគ្រឿង ឆ្លងកាត់មុខស្នាក់ការ សាខាគយ ខេត្តកំពង់ឆ្នាំង ។ ហេតុដូច្បេះហើយ ក៍មានការអំពាវនាវ ដល់ឯកឧត្តម អួន ព័ន្ធមុន្នីរ័ត្ន ដែរជារដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ នឹងហិរញ្ញវត្ថុ​ ក៍ដូចឯកឧត្តម គុណ ញឹម អគ្គនាយក​ដ្ឋានគយនឹងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់ ទង្វើរពុករលួយ បង្កឡើងដោយ លោក ហ៊ាល ទូច ប្រធានសាខាគយននឹងរដ្ឋាករ ខេត្តកំពង់ឆ្នាំង និង បក្ខពួកធ្វើ ឲ្យរដ្ឋ ត្រូវខាតបង់ចំណូលពន្ធ នៃថវិកាជាតិយ៉ាងច្រើន ក្នុងមួយខែៗនេះជាបន្ទាន់ផង ។

តែទោះយ៉ាងណាក្ដី ជុំវិញព័ត៌មាន ដ៍រសើបខាងលើនេះ គ្រាន់តែជាព័ត៌មានម្ខាងតែប៉ុណ្ណោះ ។ ហើយរហូតមកដល់ថ្ងៃនេះ CSN មិនអាចស្វែងរកសុំការបកស្រាយបំភ្លឺ ពីលោក ហ៊ាល ទូច ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តកំពង់ឆ្នាំង បានទេ ដោយសារពុំមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនងសុំការបំភ្លឺ អង្គភាពយើង សង្ឃឹមថា លោក ហ៊ាល ទូច នឹងចេញមកបកស្រាយបំភ្លឺ នៅពេលក្រោយ បន្ទាប់ពីធ្វើការផ្សាយលេខនេះទៅ៕

Share on Facebook