មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក យី ថុល មេគយច្រកព្រែកចាក អាងខ្នងបង្អែងលោក ហេង សំបូរ មេសាខាគយខេត្ត ឃុបឃិតជាមួយឈ្មួញធំៗ ប្រព្រឹត្តអំពើពុករលួយ គ្មានញញើត.!

ចេញផ្សាយ ថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ

 

ខេត្តកំពត ៖ បច្ចុប្បន្នទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញបង្កប់ រួមទាំងទំនិញខូចគុណភាព ជារឿងដ៍រសើបបំផុត ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាប គ្រប់បណ្ដាលច្រកព្រំដែន ក៍ប៉ុន្តែសោកស្តាយទៅវិញ នៅច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ខណៈអ្នកមានភារកិច្ច តួនាទីបង្ក្រាប បានប្រឹងកេងយកប្រយោជន៍ ពីឈ្មួញ ធ្វើគ ធ្វើថ្លង់ ធ្វើខ្វាក់ ធ្វើមិនដឹងខ្យល់ ដឹងតែល្ហើយ … ឃុបឃិតឲ្យឈ្មួញ តូច-ធំ នាំចូលទំនិញ ពីប្រទេសវៀតណាម មកកម្ពុជា យ៉ាងគំហុក។

 

ជាក់ស្ដែងប៉ុន្មានថ្ងៃនេះ នៅច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក បានផ្ទុះឡើងយ៉ាងខ្លាំង រហូតដល់អ្នកព័ត៌មានមួយក្រុម ដឹងនាំដោយលោក ហ៊ុន សុខា ប្រធានក្លិបអ្នកកាសែតឯករាជ ទៅថតផ្ដិតយករូបភាព ឈានទៅដល់ ការប្រឈមមុខដាក់គ្នា ជាមួយលោក យី ថុល ប្រធានការិយាល័យគយនឹងរដ្ឋាករ ទើបឡើងកាន់តំណែងថ្មី ប្រចាំច្រកខាងលើ នឹងក្រោមការគ្រប់គ្រងដឹកនាំ របស់លោក ហេង សំបូរ ប្រធានសាខាគយខេត្តកំពត ទៀតផង។

 

បើតាមការថតទំនិញបង្ហាញ តាមរយ:ការឡាយ នឹងការបញ្ជាក់ ពីក្រុមអ្នកសារព័ត៌មាន បានចុះយកព័ត៌មានផ្ទាល់នៅថ្ងៃនោះ បានឲ្យដឹងថា ទំនិញនាំចូលទាំងនោះ មិនប្រក្រតីជាច្រើន មានដូចជា៖ ទំនិញគេចពនហធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់ ចំណីអាហារ​ ។ល។ ហើយទំនិញទាំងនោះ ពួកឈ្មួញ បានធ្វើការនាំចូលតាមច្រក ព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត គឺក្រោមខ្សែភ្នែក លោក យី ថុល ប្រធានការិយាល័យគយនឹងរដ្ឋាករ ច្រកទ្វារព្រំដែន អន្តរជាតិព្រែកចាក ដោយមានការបើកភ្លើងខៀវ ពីលោក ហេង សំបូរ មេសាខាគយនឹងរដ្ឋាករ ខេត្តកំពត ។

 

បើតាមប្រភព ពីមន្ត្រីមានសមត្ថកិច្ច នៅច្រកខាងលើ បានបង្ហើបឲ្យដឹងថា លោក យី ថុល ចាប់តាំងពីមកកាន់តំណែង ជាមេការិយាល័យគយនឹងរដ្ឋាករ ច្រកព្រែកចាក នេះ គឺមិនបង្អង់យូទេ និយាយឲ្យចំគ្រាន់តែចូលអង្គុយកៅអីខ្លាញ់ភ្លាម មិនបានប៉ុន្មានថ្ងៃផង លោក យី ថុល ចាប់ផ្ដើមប្រើតួនាទី និងអំណាច ប្រព្រឹត្តអំពើពុករលួយ តាមច្រើនរូបភាព ដោយគ្មានញញើតអ្វីទាំងអស់ ដើម្បីប្រញាប់ស្រង់ដើមមកវិញ ។

 

ប្រភពបានបន្ត ដោយរិះគន់ថា លោក យី ថុល មេគយច្រក ដោយសារអាងមានលោក ហេង សំបូរ មេគយខេត្ត ធ្វើជាខ្នងអង្អែករឹងមាំ ហ៊ានធ្វើអ្វីតាមតែអំពើចិត្ត រហូឃុបឃិតឲ្យឈ្មួញនាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ក៍ដូចជាទំនិញប្រភេទចំណីអាហារ មានលាយសារធាតុគីមី កាន់តែច្រើនឡើងៗ ។ ហើយដោយឡែក រីឯលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជាវិញ បែរជាធ្វើមិនដឹងមិនឮ អ្វីទាំងអស់ បណ្ដោយឲ្យ លោក ហេង សំបូរ មេគយខេត្ត នឹងលោក យី ថុល ប្រធានការិយាល័យគយនឹងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ធ្វើអ្វីៗស្រេចតែអំពើចិត្ត។

 

ការព្រួយបារម្ភ របស់បងប្អូន ប្រជាពលរដ្ឋ របស់នៅស្រុកកំពង់ត្រាច ខេត្តកំពត បានលើកឡើងឲ្យដឹងថា ៖ មួយរយៈចុងក្រោយនេះ ចាប់តាំងពីលោក យី ថុល មកកាន់ជាមេគយ នៅច្រកព្រែកចាកនេះ បានឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក ដោយគ្មានញញើតអ្វីទាំងអស់។ ហើយសូម្បីតែទំនិញជាប្រភេទចំណី អាហារ មានផ្ទុកសារធាតុគីមី ដូចជា៖ បង្គា ក្ដាម ជាដើមក៍លិក យី ថុល ឃុបឃិតឲ្យឈ្មួញនាំចូល យ៉ាងពេញបន្ទុកដែរ ដើម្បីជាថ្នូរនឹងផលប្រយោជន៍។

 

តាមការបង្ហើប ពីសំណាក់មន្ត្រីគយ មួយចំនួន បានឲ្យដឹងថា៖ លោក យី ថុល ប្រធានការិយាល័យគយ នឹងរដ្ឋាករ ច្រកទ្វារអន្តរជាតិព្រែកចាក បានចំណាយលុយ យ៉ាងច្រើន ក្នុងការរត់ការ តូយកតំណែងមួយនេះ ដូច្នេះហើយ ទើប លោក យី ថុល ខំប្រឹងប្រព្រឹត្តអំពើពុករលួយ ប្រមូល លុយស្រង់ដើម យ៉ាងតក់ក្រហល់ ដោយមានការឃុបឃិត បើកដៃពី សំណាក់ លោក ហេង សំបូរ មេគយខេត្តកំពត ជាខ្នងបង្អែក សម្រាប់សម្របសម្រួល ជាមួយថ្នាក់លើ កាន់តែធ្វើឲ្យលោក យី ថុល បានដៃ បង្កើនសកម្មភាព ប្រព្រឹត្តអំពើពុករលួយ តាមរយៈការឃុបឃិត ឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ទាំងយប់ទាំងថ្ងៃ។

 

ដូច្នេះក៍មានការអំពាវនាវ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹង ឯកឧត្តម គុណ ញឹម ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនគួរមើលរំលង សម្ងំស្ងៀម រក្សាភាពស្ងៀមស្ងាត់ ទុកឱកាសឲ្យ លោក ហេង សំបូរ ប្រធាបសាខាគយនឹងរដ្ឋាករ ខេត្តកំពត នឹងលោក យី ថុល ប្រធានការិយាល័យគយនឹងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក រួមទាំងបក្ខពួក បន្តប្រព្រឹត្តអំពើពុករលួយ តទៅទៀតទេ មេត្តពិនិត្យមើលឡើងវិញ ទៅលើលោក យី ថុល មេគយច្រកព្រែកចាកនេះ ជាបន្ទាន់​ផង កំទុកនាំឲ្យមជ្ឈដ្ឋាននានា ររិះគន់កាន់តែខ្លាំងឡើងៗ ព្រោះថា លោក យី ថុល កំពុងយកបទពិសោធន៍ នៃអំពើពុករលួយ កាលនៅធ្វើជា ( ប្រធានការិយា
ល័យគយច្រក៤០០ ) ស្រុកសំឡូត ខេត្តបាត់ដំបង មកអនុវត្តន៍ ក្នុងតួនាទី ជាប្រធានការិយាល័យគយ ច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត នេះ យ៉ាងពេញបន្ទុកហើយ។

ពាក់ព័ន្ធទៅនឹងការរិះគន់ចំៗ ទៅលើ លោក ហេង សំបូរ ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តកំពត អង្គភាព CSN មិនអាចសុំការបកស្រាយបំភ្លឺបានទេ ដោយពុំស្គាល់លេខទូរស័ព្ទ របស់លោក សម្រាប់ទំនាក់ទំនង រីឯពាក់ព័ន្ធករណី ភាពមិនប្រក្រតី ទំនិញនាំចូលយ៉ាងកំហុក នៅច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខាងលើនេះ អង្គភាព CSN មិនអានសុំការបកស្រាយបំភ្លឺពីលោក យី ថុល ប្រធានការិយាល័យគយនឹងរដ្ឋាករ ច្រកទ្វារព្រំដែន ព្រែកចាក មក្ពុជា-វៀតណាម នេះបានទេ ដោយអង្គភាពយើង ទូរស័ព្ទទៅ លោក យី ថុល លើកនិយាយ ២-៣ ម៉ាត់ លោកប្រាប់ថា ជាប់ប្រជុំ។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ដើម្បីជាន់ពន្លិច បរិហារកេរ្តិ៍​ ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចធ្វើលិខិតប្ដឹង ចូលមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើកែសម្រួល ឬបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយផង ងាយស្រួលអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញ ៕

Share on Facebook