មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកលើកដែក ត្រូវបានតែងតាំងជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាង​  ខណ:ដែលលោកវរសេនីយ៍ឯក សេង​ សុជាតិ​ ត្រូវបានផ្ទេរអោយទៅបម្រើការងារ នៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ.!

ចេញផ្សាយ ថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

ខេត្តកណ្ដាល៖ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នេះ លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្ដកណ្ដាល តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង អធិការនគរបាលស្រុកស្អាង ។ ហើយពិធីនេះដែរ ក៍មានវត្ដមានចូលរួម ពីលោកស្នងការរង,លោកអធិការនគរបាលក្រុង / ស្រុកទាំង១០, មន្រ្ដីរាជការ ជុំវិញស្រុក, លោកអធិការរងស្រុកស្អាង, លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងមន្រ្ដីនគរបាលជាច្រើនរូបទៀត។

ក្នុងពិធីនេះ បន្ទាប់ពីស្ដាប់លោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេង នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាល ខេត្ដកណ្ដាល ឡើងអានប្រកាស របស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង មន្រ្ដីនគរបាលជាតិរួចមក លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្ដកណ្ដាល តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រគល់ត្រាជូន លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាល ស្រុកលើកដែក ដែលត្រូវតែងតាំង ជាអធិការ នៃអធិការដ្ឋាននគរបាល ស្រុកស្អាង​  ខណ:ដែលលោកវរសេនីយ៍ឯក សេង​ សុជាតិ​ ត្រូវបានផ្ទេរអោយទៅបម្រើការងារ នៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ។

បន្ទាប់មក លោកវរសេនីយ៍ឯក រស់ ចន្ថា បានឡើងសន្យាថា នឹងខិតខំដឹកនាំកងកម្លាំង រក្សាការពារសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុង ដែនរដ្ឋបាល ឲ្យបានល្អប្រសើរឡើង។ ហើយក្នុងពិធីនេះលោក ញឹម វណ្ណឌិន  អភិបាលនៃគណៈអភិបាលស្រុកស្អាង បានមានមតិផ្ដាំផ្ញើរ ដល់លោកអធិការយ៉ាងដូច្នេះថា ស្រុកស្អាង ជាស្រុកមួយដែលមានចំនួនប្រជាពលរដ្ឋច្រើន ដូច្នេះលោកអធិការ ត្រូវខិតខំដឹកនាំកងកម្លាំងនគរបាល បម្រើសេវាសាធារណៈ ឲ្យបានល្អប្រសើរ ធ្វើឲ្យពួកគាត់ រស់នៅក្នុងភាពសុខសាន្ដ មិនមានភ័យខ្លាច។

 

នៅមុនបញ្ចប់ពិធី លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ក៍បានធ្វើការផ្ដាំផ្ញើរ ដល់លោកអធិការថ្មី ត្រូវខិតខំដឹកនាំកងកម្លាំង រក្សាសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ហើយជាពិសេស ទប់ស្កាត់កុំឲ្យមានល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ព្រោះល្បែងស៊ីសងនេះ វាធ្វើឲ្យកើតមានបទល្មើសផ្សេងៗទៀត៕

Share on Facebook