មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ដែនជម្រកសត្វព្រៃភ្នំព្រិច នឹងព្រៃសហគមន៍ កំពុងរងការកាប់បំផ្លាញយ៉ាងរង្គាល ខណ:ឈ្មួញមានលុយមានអំណាច នាំគ្នាសម្ងំជ្រកក្រោមស្លាកក្រុមហ៊ុនស្របច្បាប់ នឹងមានការឃុបឃិតពីមន្ត្រីខិលខូច.!

ចេញផ្សាយ ថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ខេត្តមណ្ឌលគិរី ៖ លោក កែវ សុ ភក្រ្ដ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌល
គិរី លោក គុង វិរ: នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកោះញ៉ែក លោក អ៊ុំ សុវណ្ណ ភក្រ្ត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្ត បច្ចុប្បន្នរងការិះគន់យ៉ាងខ្លាំង ពីប្រជាសហគមន៍ រស់នៅ.ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

បើតាមប្រភព ពីប្រជាពករដ្ឋខាងលើ បានឲ្យ CSN ដឹងថា ដែនអភិរក្សជម្រកសត្វព្រៃ ភ្នំព្រិច សព្វថ្ងៃនេះ កំពុងរងនូវការកាប់ទន្ទ្រាន ពីសំណាក់ក្រុមឈ្មួញមានអំណាច ជ្រកក្រោមលេសក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ច ដែលមានក្រុមហ៊ុន ជាច្រើន មានដូចជា៖ ១, ក្រុមហ៊ុនម៉ាស់ស្ទរ័ ខេសាន់ , ២, ក្រុុុមហ៊ុន យ៉ានថាវ , ៣, ក្រុមហ៊ុន វិច្ចរី , ៤, ក្រុមហ៊ុន ណៃណា , ៥, ក្រុមហ៊ុន ថាច់ ហ្វូត , ៦, ក្រុមហ៊ុន ប៉ាស៊ីភិក ក្រុមហ៊ុនទាំងនេះ ត្រូវ​បានគេមើលឃើញថា មានឈ្មួញបំផ្លាញព្រៃឈើជាច្រើន កំពុងសម្ងំលាក់ខ្លួន ធ្វើអាជីវកម្ម ប្រមូលទិញឈើ ពីតំបន់នានា ចូលមកក្រុមហ៊ុន ដោយមិនគោរពគោលការណ៍ របស់រដ្ឋាភិបាល ។ ហើយមិនតែប៉ុណ្ណោះ ប្រភពបន្តឲ្យដឹងថា សព្វថ្ងៃនេះ ឈ្មួញកំពុងគៀងគរប្រជាពលរដ្ឋ ពីតំបន់នានា ឲ្យមកធ្វើជាកម្មករ ចូលទៅកាប់ទន្ទ្រានឈើ ក្នុងដែនអភិរក្សជីវះចម្រុះ ជម្រកសត្វព្រៃ ភ្នំព្រិច និងព្រៃសហគមន៍ ដោយប្រើរណាយន្តរាប់សិបគ្រឿង ចូលកាប់ឈើ ក្នុងតំបន់ដែនអភិរក្ស នឹងដែនព្រៃសហគមន៍ ទៅតាមតម្រូវការ របស់មេឈ្មួញកំម៉ង់ ដោយប្រើមធ្យោបាយ ​ក្នុងការដឹកជញ្ជូនឈើចូលកហរុមហ៊ុន មានគោថយន្ដកន្ត្រៃ , រថយន្ដកែច្នៃ , នឹង រថយន្ដប៉ាកុង រាប់សុិបគ្រឿង ក្នុងមួយថ្ងៃៗ ។

ប្រភពពីប្រជាសហគមន៍ ក៍បានឲ្យ CSN ដឹងផងដែរថា ឈើទាំងនោះ ក្រោយពីកាប់ទន្រានរួច ពួកគេធ្វើការដឹកជញ្ជូន ចូលមកក្នុងដីសប្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន និមួយៗ រួចធ្វើការកែច្នៃអាច្រៀក ឲ្យទៅជាឈើស្របច្បាប់ ដើម្បីបំភាន់ភ្នែកមហាជន និងប្រមុខរដ្ឋាភិបាល ដោយមានការឃុបឃិត ពីមន្ត្រីនិងអាជ្ញាធរ គ្រប់ស្ថាប័នជំនាញពាក់ព័ន្ធ?។

ប្រភពបន្តថា សកម្មភាពចូលទៅកាប់ទន្ទ្រានព្រៃឈើ ក្នុងតំបន់ខាងលើយ៉ាងគគ្រឹកគគ្រេង យ៉ាងរង្គាលនេះ ក្រោយពីកែច្នៃអាច្រៀករួច ឈ្មួញចាប់ផ្ដើមរត់ការ ដឹកជញ្ជូនតាមរថយន្តខ្នាតយក្ស ១ខែៗ រាប់រយគ្រឿង ឆ្លងដែនទៅប្រទេសវៀតណាម ដោយរលូន ពុំឃើញមានមន្ត្រីជំនាញ ឬអាជ្ញាធរ តាមស្ថាបន័ជំនាញពាក់ព័ន្ធ ធ្វើការទ្រួតពិនិត្យ ទប់ស្កាត់បង្ក្រាប ម្ដងណាសោះឡើយ ។

 

ពាក់ព័ន្ធករណីខាងលើ ប្រជាសហគមន៍ ជនជាតិដើមភាគតិច របស់នៅឃុំរយ៉ ស្រុកកោះញែក ក៍ដូចជាមន្ត្រីរាជការ ក្នុងខេត្តមណ្ឌលគិរី មួយចំនួនធំ បានដាក់សង្ស័យថា៖ អាចមានការឃុបឃិត ឬបើកភ្លើងខៀវ ពីលោក កែវ សុ ភក្រ្ដ ប្រធានមន្ទីរបរិស្ថានខេត្ត លោក គុង វិរ: នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកោះញ៉ែក លោក អ៊ុំ សុវណ្ណភក្រ្ត និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្ត ផងដែរហើយ ទើបក្រុមឈ្មួញមានលុយ មានអំណាចទាំងនោះ ហ៊ានធ្វើសកម្មភាពទបល្មើស ក្នុងដែនអភិរក្សជីវៈចម្រុះសត្វភ្នំព្រិច ដែលជាតំបន់ ដែលបានចុះអនុក្រឹត្យការពារ ពីប្រមុខរាជរដ្ឋាភិបាល និងអភិរក្សតំបន់នោះផងដែរ។

ប្រភពខាងលើ បានរិះគន់ចំៗថា ដែនអភិរក្សជីវៈចម្រុះ សត្វភ្នំព្រិច ដែលជាតំបន់ ចុះអនុក្រឹត្យការពារ ពីប្រមុខរាជរដ្ឋាភិបាល មិនគួរណាជា មន្ត្រីខិលខូចទាំងនោះ ឃុបឃិតបើកដៃឲ្យឈ្មួញ ចូលកាប់បំផ្លាញយ៉ាងរង្គាលបែបនេះទេ។ ប្រភពបន្តរិះគន់ថា បើគ្មានការឃុបឃិតគ្នា ពីសំណាក់មន្ត្រីខិលខូច ពុករលួយជាប្រព័ន្ធ ព្រោះតែលាភសក្ខារៈនោះទេ ព្រៃឈើទាំងនោះ ក្រុមឈ្មួញមិនអាចធ្វើសកម្មភាព បន្តកាប់ទន្ទ្រាន ពីតំបមួយ ទៅតំបមួយ ក្នុងខេត្តមណ្ឌលគិរី ដូចបច្ចុប្បន្ននេះទេ កុំថាក្រុមឈ្មួញ មានងារជាឧកញ៉ា មានលុយមានអំណាច បើសែនមិនត្រូវទេ គឺជៀសមិនផុត ពីកាកបង្ក្រាបឡើយ។

 

បើតាមប្រភព័ត៌មាន ពីកម្មករចូលកាប់ឈើ នឹងតៃកុងបើករថយន្តដឹកឈើ បានបង្ហើបឲ្យដឹងថា ពាក់ព័ន្ធ​សកម្មភាព​ ករណីខាងលើនេះ គឺមានអ្នកមើលការខុសត្រូវ ហៅថាមេការ ចាំប្រមូលទិញឈើ នៅក្រុមហ៊ុន ខាងលើ មានឈ្មោះ ម៉េង និង​មេកា​ម្នាក់ទៀត ដែល​មិនសូវ​ចេញមុខ ​មាន ឈ្មោះ យ៉​ត ត្រូវជា​កូនលោក​ធំម្នាក់ ដែលមាន​ឋានៈ​ខ្ពស់​ នៅក្នុងខេត្ត មណ្ឌលគិរី គឺជា​អ្នក​រត់កា​រ​បង់លុយ តាមផ្លូវ ជូន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ស្ថាប័ន​ពាក់ព័ន្ធ នៅពេល​ឡាន​ដឹកឈើចេញពីក្រុមហ៊ុន ឆ្ពោះទៅ​ប្រទេសវៀតណាម​ម្តង?។ ហើយក្រុមមេកាឈ្មោះ ម៉េង និង​ឈ្មោះ យ៉​ត ទាំងពីរ​នាក់​ខាងលើនេះ បានប្រគល់​ការងារ​រត់ការ​នេះ ទៅឲ្យឈ្មោះ ហេង ជា​អ្នកចាត់ចែង​ ជាមួយ​សមត្ថកិច្ច​ គ្រប់​ជំនាញ ក្នុង​ខេត្តមណ្ឌលគិរី និង​ចាត់ចែង​បន្ត​ រហូតដល​គោលដៅ​ចុងក្រោយ ដែល​ក្រុមហ៊ុន​ត្រូវ​នាំ​ឈើ​ចេញ​។​

ដូច្នេះក៍មានការអំពាវនាវផងដែរ ពីប្រជាសហគមន៍ ជនជាតិដើមភាគតិច រស់នៅក្នុងតំបន់ខាងលើ ក៍ដូចប្រជាពលរដ្ឋ នឹងមន្ត្រីរាជការមួយចំនួនធំ នៅក្នុងខេត្តមណ្ឌលគិរី ស្នើរសុំទៅដល់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុកា្ខប្រមាញ់ និងនេសាទ ហើយជាពិសេស ឯកឧត្តម នាយឧត្តសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស នឹងជាប្រធានគណះកម្មាបង្ក្រាបថ្នាក់ជាតិ ទប់ស្កាត់នឹងបង្ក្រាប បទល្មើស ធនធានធម្មជាតិ​ ចុះពិនិត្យ និងសើបអង្កេត ទៅលើក្រុមហ៊ុនខាងលើ រួមទាំងមន្ត្រីខិលខូច ឃុបឃិតជាមួយឈ្មួញ ឲ្យកើតមានបទល្មើសកាប់ទន្រ្ទាន បំផ្លាញព្រៃឈើ ដែនអភិរក្សជីវៈចម្រុះ សត្វភ្នំព្រិច ដែលជាតំបន់ ចុះអនុក្រឹត្យការពារ ពីប្រមុខរាជរដ្ឋាភិបាល នេះជាបន្ទាន់ផង ព្រោះថា ( ក្នុងតំបន់ភូមិសាស្ត្រខាងលើ ) បើពុំមានការទប់ស្កាត់បង្ក្រាបទេនោះ ក្រុមឈ្មួញឧក្រិដ្ឋជន កាន់តែបន្តសកម្មភាព ធ្វើព្យុះធ្វើភ្លៀង យ៉ាងគគ្លើន កានើតែខ្លាំងឡើងៗ មិនយូប៉ុន្មានទេ ព្រៃដែនអភិរក្សសត្វព្រៃភ្នំព្រិច នឹងព្រៃសហគមន៍ ខាងលើ វិនាសន្តរាយ​ ក្នុងពេលដល់ខ្លីខាងមុខនេះមិនខានឡើយ ។

 

ពាក់ព័ន្ធការលើកឡើង ខាងលើនេះ CSN យើង មិនអាចសុំការបកស្រាយបំភ្លឺ ពីលោក កែវ សុ ភក្រ្ដ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លោក គុង វិរ: នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកោះញ៉ែក លោក អ៊ុំ សុវណ្ណ ភក្រ្ត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្ត បាននោះទេ រហូតមកដល់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នេះ ដោយពុំមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ដូច្នេះអង្គភាពយើង រងចាំការបំភ្លឺ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ដើម្បីជាន់ពន្លិច បរិហារកេរ្តិ៍​ ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចធ្វើលិខិតប្ដឹង ចូលមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើកែសម្រួល ឬបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយផង ងាយស្រួលអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញ ៕

Share on Facebook