មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

អញ្ចឹង​តើ បានជាបទល្មើសព្រៃឈើ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ចេញរលូនគ្មានអ្នកបង្ក្រាប ព្រោះតែ…!

ប្រភពពីសមត្ថកិច្ចស្អាតស្អំ ក្នុងស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី មិនពាក់ព័ន្ធនឹងប្រយោជន៍ លាភសក្ការៈ​បានលួចបង្ហើបឲ្យ CSN ដឹងថា សកម្មភាពដឹកជញ្ជូនឈើខាងលើ ក៍មានជាប់ពាក់ព័ន្ធ ជាមួយលោក លោក ញ៉ែម និវ័ន្ត ( ហៅ យ៉ត ) ស្នងការរង ខេត្តមណ្ឌលគិរី ត្រូវជាកូនប្រសា របស់លោក ស្វាយ សំអ៊ាង អភិបាលខេត្ត ផងដែរ ដោយលោក ញ៉ែម និវ័ន្ត ( ហៅ យ៉ត ) ស្នងការរង ខេត្តមណ្ឌលគិរ រូបនេះ បានប្រើអំណាច លោកអភិបាលខេត្ត ដែលជាឪក្មេក ដើម្បីកាងក្រុមហ៊ុន យ៉ាន ចាវ នឹងក្រុមហ៊ុនផ្សេងៗទៀត នៅស្រុកកោះញែក ទើបការដឹកជញ្ជូនឈើខាងលើនេះ ដំណើរការបានយ៉ាងរលូន ។

ប្រភពភពបន្តថា រាល់ពេដំណើរការចេញឈើម្ដងៗ កហរុមហ៊ុន តែងតែមកឲ្យពឹងឲ្យលោក ញ៉ែម និវ័ន្ត ( ហៅ យ៉ត ) ស្នងការរង ខេត្តមណ្ឌលគិរ រូបនេះ ដើម្បីរត់ការ ឈើខុសច្បាប់ ដែលដាក់លើស PC ប្រសិនបើគ្មានលោកស្នងការងរូបនេះរត់ការ ឈើទាំងនោះ ក៍មិនអាចចេញពីទឹកដី ខេត្តមណ្ឌលគិរី រួចដែរ ។ ហើយស្នងការរងម្នាក់នេះ បានយកលុយពីម្ចាស់ឈើ ដើម្បីរត់ការបិតមាត់មន្ត្រីជំនាញ ក្នុងខេត្តមណ្ឌលគិរី ក្នុងមួយរថយន្តយីឌុប ចំនួន ២៥០០ ដុល្លារ ទាំងមានច្បាប់ នឹងអត់ច្បាប់?។ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ មាន៧ ទៅ៨ ក្រុមហ៊ុន ទៀត នៅទឹកដីស្រុកកោះញែក ដែលលោកស្នងការរងរូបនេះ យកលុយរត់ការអញ្ចឹងដែរ?។

បើតាម​ប្រភពមន្ត្រី​ខាងលើ បានបន្តទៀតថា ក្នុងនោះក៍មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ជា​អ្នក​ចាំ​ស៊ី​ញ៉េ​ក្លែង​ឯកសារ​ ដើម្បី​ឲ្យ​ឈើ​ខុសច្បាប់ទាំងនោះ ​ទៅជា​ឈើ​ស្របច្បាប់​ យ៉ាង​រលូនដែរ? ដោយមាន លោក ញ៉ែម និវ័ន្ត ( ហៅ យ៉ត ) ស្នងការរង ខេត្តមណ្ឌលគិរ នឹងជាកូនប្រសារចៅហ្វាយខេត្ត ចាំសម្របសម្រួល។ ហើយក្នុងនោះ​ លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្តមណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ មេ​រដ្ឋបាល​ព្រៃឈើ​ ក៍អាចមាន​ជាប់​ពាក់ព័ន្ធ​ ក្នុងករណីខាងលើនេះ ជាមួយ​ក្រុមហ៊ុន យ៉ាន ចាវ យ៉ាងជ្រៅផងដែរ?។ ហើយ​លោក ឡោ សុខា ស្នងការនគរបាលខេត្ត នឹងលោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី នឹងមន្ត្រីពាក់ព័ន្ធ ទូទាំងខេត្ត ក៍រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ក្នុងករណីដ៍រសើបនេះ ។

ប្រភពពីមន្ត្រីសាលាខេត្ត សុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបឲ្យ CSN​ដឹងថា សកម្មភាពកាប់ឈើ នឹងដឹកជញ្ជូនឈើ ចេញពីតំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្រុកកោះញ៉ែក យ៉ាងរង្គាលនោះ ក្រៅពី​ឧកញ៉ា​ ស៊ឹង សំអុល នឹងឧកញ៉ាមួយចំនួន ក៍នៅមាន​ក្រុមហ៊ុន​ចិន ឈ្មោះ យ៉ាន ចាវ ​កំពុងបំពាន​កាប់​ឈើ​ ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាងគំហុក​ដែរ​។ ហើយការដែល​ក្រុមហ៊ុន យ៉ាន ចាវ អាចកាប់បំផ្លាញដឹកជញ្ជូនយ៉ាងរលូនយ៉ាងនេះ ដោយមានការឃុបឃិត​ បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ក្នុង​ខេត្តមណ្ឌលគិរី ក៍ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ ជាច្រើន​ស្ថាប័ន​ទៀត ​ជាពិសេសលោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្តតែម្តង។

Share on Facebook