មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឧកញ៉ា សឹង សំអុល ឈ្មួញឈើដ៍ល្បី រួមទាំងកូនចៅ៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើដ៍ធំមួយ នៅខេត្តមណ្ឌលគិរី

សេចក្ដីរាយការណ៍ ពីខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នេះថា ក្រោយពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា កន្លងទៅ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី “ការអនុវត្តវិធានការ ទៅលើបុគ្គល ឬ ក្រុមហ៊ុន និង មធ្យោបាយដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ” ដោយមានវិធានការថ្មី ចំនួន២ចំំណុច នោះ , ឥឡូវនេះ សមត្ថកិច្ចបានចាប់ខ្លួន លោកឧកញ៉ា ស៊ឹង សំអុល និងកូនចៅ ៣នាក់ នៅខេត្តមណ្ឌលគិរី ព្រមទាំងរកឃើញរថយន្តជាង ៤០គ្រឿង ។

តែទោះបីយ៉ាងណា CSN មិនអាចសុំការបញ្ជាក់ ពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានទេ តែលោកបានប្រាប់សារព័ត៌មាន ក្នុងស្រុកមួយថា លោកឧកញ៉ា ស៊ឹង សំអុល និងកូនចៅ ៣នាក់ ត្រូវបានចាប់ខ្លួន នៅរសៀលថ្ងៃទី០៩ ខែកក្កដា នេះ ពិតប្រាកដនែន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើដ៍ធំមួយ នៅខេត្តមណ្ឌលគិរី ។

គួរបញ្ជាក់ថា គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩  កន្លងទៅ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី ការអនុវត្តវិធានការ ទៅលើបុគ្គល ឬ ក្រុមហ៊ុន និង មធ្យោបាយដែលពាក់ព័ន្ធ នឹងបទល្មើសព្រៃឈើ” ដោយមានវិធានការថ្មីចំនួន២ចំំណុច ។

វិធានការថ្មីចំនួន២ចំំណុចនេះ រួមមាន ៖ ទី១,បុគ្គល ឬ ក្រុមហ៊ុនដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។ទី២, មធ្យោបាយ រថយន្ត គោយន្ត ម៉ូតូ…ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង។

អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ថា កន្លងទៅ អាជ្ញាធរបានធ្វើការត្រួតពិនិត្យឃើញថា ទោះបីមានការផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ក៏ដោយ នៅតែមានការលួចបន្លំកាប់ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមគ្រប់មធ្យោបាយ គ្រប់រូបភាព។

គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បង្កើតឡើងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ដោយមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសជាប្រធាន និង លោក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ជាអនុប្រធាន ព្រមទាំងមានសមាជិកមកពីក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមទាំងអភិបាលរាជធានី-ខេត្តផងដែរ ៕

Share on Facebook