មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឯកឧត្ដម ម៉ែន វិបុល អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកក្កដា និងលើកទិសដៅការងារ ខែសីហា ឆ្នាំ២០១៩

ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ខេត្តស្វាយរៀង៖ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ ឯកឧត្ដម ម៉ែន វិបុល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកក្កដា និងលើកទិសដៅការងារ ខែសីហា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង ។

ក្នុងការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរង តំបន់ប្រតិបត្តិសឹករង ស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការ សាកលវិទ្យាល័យស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

ក្នុងកិច្ចប្រជុំ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណ ចំពោះគ្រប់មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងអស់ បានអនុវត្តតួនាទីភារកិច្ច ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងពាក់ព័ន្ធទាំងអស់ នូវចំណុចសំខាន់ៗមួយចំនួនដូចជា៖

១- ត្រូវបន្តខិតខំអនុវត្តតួនាទី ភារកិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និង ការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្ត ឲ្យបានកាន់តែល្អប្រសើរថែមទៀត ។

២- អាជ្ញាធរក្រុង ស្រុក ត្រូវបន្តអប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់សង្គមផ្សេងៗ និងគ្រោះមហន្តរាយធម្មជាតិ ដូចជាអគ្គីភ័យ ខ្យល់កន្ត្រាក់ បាតុភូតផ្គររន្ទះ ជាដើម និងត្រៀមចុះអន្តរាគមន៍ ជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ។

៣- មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តពង្រឹង និងជំរុញការទប់ស្កាត់ ការនាំចូលជ្រូកពីប្រទេសជិតខាង និងបន្តការទប់ស្កាត់ ការធ្លងរាលដាល នៃជម្ងឺប៉េស្តជ្រូកអាហ្វ្រិក នៅភូមិឬស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

៤- មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ត្រូវរួមគ្នាប្រឆាំង នឹងពត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គមហ្វេសបុក ដែលតែងតែផ្សព្វផ្សាយបំភ្លើស បង្ករអន្តិសុខ ជាពិសេស ការវាយប្រហារមកលើរាជរដ្ឋាភិបាល។

៥- រដ្ឋបាលក្រុង-ស្រុក ត្រូវពិនិត្យមើលដេប៉ូឈើទាំងអស់ នៅតាមព្រំដែន ចំពោះដេប៉ូណា ដែលមិនទាន់មានច្បាប់អនុញ្ញាតិ ។

៦- អាជ្ញាធរពាក់ព័ន្ធ ត្រូវពង្រឹងការទប់ស្កាត់បទល្មើសគ្រឿងញៀន ការជួញដូរ ការចែកចាយ ការចរាចរណ៍គ្រឿងញៀនឆ្លងដែន និងការរៀបចំធ្វើវេទិការសាធារណៈ នៅតាមមូលដ្ឋាន។

៧- មន្ទីរកសិកម្មត្រូវពិនិត្យមើលវឌ្ឍនៈភាព នៃការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ក្នុងរដូវវស្សាឆ្នាំនេះ និងត្រៀមលក្ខណៈទប់ស្កាត់សត្វល្អិតបំផ្លាញដំណាំស្រូវអោយទាន់ពេលវេលា។

៨-អាជ្ញាធរពាក់ព័ន្ធត្រូវបង្កើនការត្រួតពិនិត្យ និងការគ្រប់គ្រងដីចំណីផ្លូវសាធារណៈ។

៩- អាជ្ញាធរពាក់ព័ន្ធ ត្រូវពង្រឹងរៀបចំការត្រៀមប្រលង សញ្ញាបត្រមធ្យម
សិក្សាទុតិយភូមិឆ្នាំ២០១៩-២០២០ នៅខេត្តស្វាយរៀង ដែលនឹងចូលមកដល់នាពេលខាងមុខ។

១០- ត្រៀមរៀបចំពិធីប្រគល់ផ្ទះ ២០០ខ្នង ជូនប្រជាពលរដ្ឋ នៅស្រុករមាសហែក ខេត្តស្វាយរៀង។

១១-មន្ទីរសុខាភិបាល ត្រូវពិនិត្យ និងទប់ស្កាត់លើបញ្ហា ឱសថក្លែងក្លាយនៅតាមឱសថស្ថាននានា នៅក្នុងខេត្តស្វាយរៀង។

១២- អាជ្ញាធរពាក់ព័ន្ធ នៅតាមព្រំដែន ត្រូវទប់ស្កាត់អោយបានដាច់ខាត ចំពោះការជួលដី ទៅអោយប្រជាជន ប្រទេសជិតខាង។

១៣- រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ពាក់ព័ន្ធត្រូវត្រៀមលក្ខណៈក្នុងការរៀបចំពិធីប្រណាំងទូកនាគ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង នៅមាត់ទន្លេវ៉ៃគោ ដែលនឹងចូលមកដល់នាថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ៕

Share on Facebook