លោក ចេ​វ ហាក់ ស្នងការរង​ នៃ​ស្នងការដ្ឋាន​នគរបាល ​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ចរាចរ​ណ៍​ជើងគោក និង​លោក សែម សុគន្ធា ប្រធានការិយាល័យ ​នគរបាល​ចរាចរណ៍​ជើងគោក កំពុង​ប្រើ​អំណាច ​និង​តួនាទី​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ ​ស្ថាប័ន​នគរបាលជាតិ

ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះ មានបណ្តាញ សារព័ត៌មានក្នុងស្រុកមួយចំនួន​ បានធ្វើការចេញផ្សាយ ពីទង្វើមិនប្រក្រតី របស់លោក ចេ​វ ហាក់ ស្នងការរង​ នៃ​ស្នងការដ្ឋាន​នគរបាល ​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ចរាចរ​ណ៍​ជើងគោក និង​លោក សែម សុគន្ធា ប្រធានការិយាល័យ ​នគរបាល​ចរាចរណ៍​ជើងគោក រាជធានីភ្នំពេញ កំពុង​ប្រើ​អំណាច ​និង​តួនាទី​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ ​ស្ថាប័ន​ន គរបាលជាតិ​ទាំងមូល​ផងដែរ ។

ប្រភពពីមន្ត្រីនគរបាល​ចរាចរ​ណ៍​ នៅក្នុង​ការិយាល័យ​ ចរាចរណ៍ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល ​រាជធានី​ភ្នំពេញ ដោយសុំមិនបញ្ចេញឈ្មោះ ក៍បានបង្ហើបប្រាប់ អ្នកសារព័ត៌មានយើង កាលពរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយ​បើក​កកាយ ​នូវ​រឿងអាស្រូវ​ពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​ របស់លោក ចេ​វ ហាក់ ស្នងការរង ​នៃ​ស្នងការដ្ឋាន​នគរបាល ​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ចរាចរ​ណ៍​ជើងគោក និង​លោក សែម សុគន្ធា ប្រធានការិយាល័យនគរបាល​ចរាចរណ៍​ជើងគោក រាជធានីភ្នំពេញថា កំពុងយកតួនាទី នឹងអំណាចជាមន្ត្រីនគរបាល​ជាន់ខ្ពស់ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ប្រើ​អំណាច ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន។

ប្រភពបានបន្តថា ​លោក ចេ​វ ហាក់  អតីត​ប្រធានការិយាល័យ ​នគរបាលចរាចរណ៍​ជើងគោក​ រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​នេះ ជា​ស្នងការរង​ ទទួលបន្ទុក​ចរាចរណ៍ជើងគោក​ និង​លោក សែម សុគន្ធា  ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក ​រាជធានី​ភ្នំពេញ ឃុបឃិតគ្នាដាក់​ខែ​ជាមួយ​ក្រុមហ៊ុន​ រកស៊ី​ដឹកជញ្ជូន​មួយចំនួន​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ហើយក្រុមហ៊ុន​ដឹកជញ្ជូន​ជាច្រើន​ ដែលមាន​រថយន្ត​ធំៗ​ សម្រាប់​ដឹកជញ្ជូន​ទំនិញ​ ចូល​រាជធានី​ភ្នំពេញ ត្រូវ​បង់លុយ​ដាក់​ខែ​ ឲ្យ​លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា សរុប​ក្នុង​មួយខែៗ ​រាប់ម៉ឺន​ដុល្លារ​?។ ​

ប្រភពឲ្យដឹងទៀតថា លោក ចេ​វ ហាក់ មាន​រហស្សនាម ​សេនា​សក្ដិ ហើយ​មាន​អក្សរ​ឡាតាំង គឺ ( PN ) ធ្វើជា​ស្ទីក​គ័​រ​ បិទ​នៅលើ​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​ ចូល​រាជធានី​ភ្នំពេញ ជាសម្គាល់?។ ហើយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ នៅតាម​គោលដៅ​នានា​ មិនត្រូវ​ប៉ះពាល់​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំង​នោះឡើយ?​។ ហើយចំណែក​លោក សែម គ​ន្ធា មាន​រហស្សនាម គាថា ហើយ​សរសេរ​ជា​អក្សរ​ឡាតាំង ( KT ) ធ្វើជា​ស្ទីក​គ័​រ​ បិទ​នៅលើ​រថយន្ត​ធំៗ​ ដឹកជញ្ជូន​ទំនិញ ​ចូល​រាជធានី​ភ្នំពេញ ដើម្បី​កុំ​ឲ្យ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ តាម​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ រំខាន​រថយន្ត​ដឹកទំនិញ​ទាំងនោះ?​។

ប្រភពដដែរបន្តថា តាមរយៈ​ការធ្វើ​បែបនេះ​ គឺ​លោក ចេ​វ ហាក់ និង​លោក សែម គ​ន្ធា ប្រមូល​លុយ​បាន​ច្រើន​ម៉ឺន​ដុល្លារ ​ក្នុង​មួយខែៗ? ​យក​ទិញ​រថយន្ត​ទំនើបៗ​ជិះ? និង​សាងសង់​ភូមិគ្រឹះ​ធំៗ​ យ៉ាង​សុខ​ស្រួល​? ។

ពាក់ព័ន្ធការបែកធ្លាយរឿងមិនប្រក្រតី របស់មន្ត្រីនគរបាល​ជាន់ខ្ពស់ ២រូបនៅក្នុងការិយាល័យ​ នគរបាលចរាចរណ៍ជើងគោក ​​នៃ​ស្នងការដ្ឋាន​នគរបាល​ ​រាជធានី​ភ្នំពេញ ដែលកំពុងរងការចោទប្រកាន់ថា បានប្រើ​អំណាច ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ខាងលើនេះ CSN មិនអាចស្វែងរកសុំការទំនាក់ទំនង បកស្រាយបំភ្លឺ ពីលោក ចេ​វ ហាក់ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹងលោក សែម សុគន្ធា ប្រធានការិយាល័យនគរបាលចរាចរណ៍ជើងគោកបានទេ ដោយស្វែងរកលេខទូរស័ព្ទ របស់លោកទាំង២ មិនបាន។

ដូច្នេះ​ហើយក៍មានការអំពាវនាវដល់ ឯកឧត្តម ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជាពិសេសនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាលជាតិ មិនគួរ​បណ្ដោយ​ឲ្យ​លោក ចេ​វ ហាក់ និង​លោក សែម គ​ន្ធា ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​នោះទេ ។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ដើម្បីជាន់ពន្លិច បរិហារកេរ្តិ៍​ ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចធ្វើលិខិតប្ដឹង ចូលមកការិយាល័យនិពន្ធ យើងខ្ញុំបានតាមរបសារព័ត៌មាន ដើម្បីធ្វើកែសម្រួល ឬបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយផង ងាយស្រួលអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញ ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author