មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់ ពហុកីឡដ្ឋានជាតិ មរតកតេជោ

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេជោ ដែលបាន និងកំពុងដំណើរការសាងសង់ នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ​ត្រូវ​បានសាងសង់​លើ​ផ្ទៃដី ទំហំ​ជាង ៨៥ ហិកតា ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់។ សំណង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ត្រូវ​បានសាងសង់​ជា ៣ ដំណាក់កាល​ ដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា ​មណ្ឌលកីឡា​ក្នុង​សាល​មណ្ឌល​កីឡាហែលទឹក, សាល​ហាត់​កីឡា​ប្រយុទ្ធ, អគារ​ស្នាក់នៅ ,អាហា​រដ្ឋា​ន​ ​,ទីលាន​ហ្វឹកហាត់​ក្រៅ​អគារ , សាល​វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ​កីឡា ,សាល​ហាត់​សាច់ដុំ ,សាល​កាយសម្ព័ន្ធ, សាល​កីឡា​បាញ់កាំភ្លើង,មជ្ឈមណ្ឌល​កីឡា​ហុក​គី និង​សាល​កីឡា​ប្រពៃណីផងដែរ។

ការ​សម្រេចចិត្ត​សាងសង់​ពហុកីឡដ្ឋាន​ជាតិ​ថ្មី​នេះ ដើម្បីលើកស្ទួយវិស័យកីឡា និង​មួយ​ផ្នែក​ទៀត សម្រាប់​កម្ពុជា​ឈានឆ្ពោះ ទៅ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​តំបន់​អាស៊ាន ហៅថា Sea Grame នៅ​ឆ្នាំ​២០២៣៕

Share on Facebook