មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក ស៊ូ ណាត មេឃុំត្រពាំងប្រិយ នឹងមន្ត្រីខិលខូច មួយក្ដាប់តូច កំពុងឃុបឃិតគ្នា លក់ដីព្រៃរបស់រដ្ឋ.!

ដីព្រៃរាប់រយហិកតា នៅចំណុចជើងភ្នំដងរ៉ែក ខាងលិច ជាប់ព្រំប្រទល់ព្រៃសហគមន៍សាមគ្គី ស្ថិតតក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ថ្មីឺៗនេះ ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំខាងលើ បានប្រាប់ CSN ឲ្យដឹងថា បច្ចុប្បន្នលោក ស៊ូ ណាត មេឃុំត្រពាំងប្រិយ៍ កំពុងយកតួនាទីជាមេឃុំ ស៊ីញ៉េលក់រាប់រយហិតាបន្ថែមទៀត។

ប្រភពបានបន្តទៀតថា៖ សព្វថ្ងៃនេះ មានមន្រ្ដីមួយក្ដាប់តូច បានដឹកនាំអូសទាញ ឧកញ៉ា មួយរូប មកទិញដីព្រៃគប់ ដែលគ្របគ្រងដោយរដ្ឋ ខាងលើនេះ និងដាក់គ្រឿងចក្រ កាយបំផ្លេចបំផ្លាញព្រៃឈើ យ៉ាងអនាធិបតេយ្យ ព្រោះមានការឃុបឃិត ផ្សំគំនិត្យ ពីមន្ត្រីអាជ្ញាធរខិលខូចមួយក្ដាប់តូច នូវក្នុងឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។

ប្រភពបានបន្តរាយការណ៍ថា៖ លោក ស៊ូ ណាត មេឃុំត្រពាំងប្រិយ៍ បានស៊ីញ៉េ លក់ដីព្រៃ ដែលគ្របគ្រងដោយរដ្ឋ នៅភូមិ/ឃុំ ស្រុក ខាងលើនេះ អស់រាប់ពាន់ហិតា មកហើយ តែគ្មានមន្ត្រីជំនាញ មន្ទីរស្ថាប័នពាក់ពន្ធ ណាម្នាក់ យកចិត្តទុកដាក់ ទប់ស្កាត់បង្ក្រាប សកម្មភាពវៃរុញ ឈូសឆាយដីព្រៃនោះឡើយ។ ហើយរហូតមកទល់ និងពេលនេះ លោក មេឃុំនៅតែឃុបឃិតគ្នា ជាមួយមន្ត្រីខិលខូច មួយក្ដាប់តូច ចុះហត្ថលេខា លក់ជាបន្តបន្ទាប់ មិនដឹងថាមានការអនុញ្ញាត ពីត្រឹមណាមកទេ ទើបមេឃរូបនេះ នឹងមន្ត្រីខិលខូច មួយក្ដាប់តូច ថ្លើមធំហ៊ានលក់ដីព្រៃ នឹងរុញបំផ្លិចបំផ្លាញព្រៃឈើរបស់រដ្ឋ យ៉ាងអនាធិបតេយ្យ គ្មានការទប់ស្កាត់ ពីថ្នាក់លើ។

ហេតុដូច្នេះហើយ ក៍មានការអំពាវនាវ ពីប្រជាពលរដ្ឋ សូមឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាល ខេត្តឧត្ដរមានជ័យ មេត្តាមានវិធានការទប់ស្កាត់ ឲ្យបានទាន់ពេលវេលាផងទាន! ហើយពិសេសជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយពិនិត្យ នឹងស្រាវជ្រាវ សើបអង្កេត ឲ្យបានស៊ីជម្រៅ ដើម្បីចែករកមុខ អ្នកនៅពីក្រោយ ក្នុងករណីខាងលើនេះ ចាត់វិធានការ ទោតាមផ្លូវច្បាប់ បើមិនដូច្នោះទេ ដីព្រៃរបស់រដ្ឋ នៅតំបន់ខាងលើនេះ និងរលាយដោយសាស្នាដៃ មេឃុំ មុខស្រស់ នឹងមន្ត្រីខិលខូច មួយក្ដាប់តូចនេះ ជាក់ជាមិនខានឡើយ។

ជុំវិញករណីខាងលើ CSN យើង មិនអាចស្វែងរកសុំការបំភ្លឺ ពីលោក ស៊ូ ណាត មេឃុំត្រពាំងប្រិយ៍ ក៍ដូចមន្ត្រី មន្ទីរជំនាញពាក់ព័ន្ធ ក្នុងខេត្តឧត្តមានជ័យ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ក្នុងករណីខាងលើនេះ នូវឡើយទេ ដោយគ្មានលេខទូសព្ទ័ទំនាក់ទំនង អង្គភាព CSN សង្ឃឹមថា ក្រោយពីធ្វើការផ្សាយនេះ នឹងមានការបកស្រាយបំភ្លឺ ពីលោក ស៊ូ ណាត មេឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ៕

 

Share on Facebook