មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក ផេង វុធ ប្រធានមន្ទីរ​រ៉ែនឹងថាមពលខេត្តតាកែវ នឹងបក្ខពួក កំពុងសប្បាយប្រមូលលុយដាក់ហោប៉ៅ….

ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល ​ខេត្តតាកែវ លោក ផេង វុ​ធ ត្រូវបានមន្ត្រីក្រោមឱវាទ នឹងមន្ត្រីរាជការ ​ខេត្តតាកែវ មួយចំនួន​ បាន​បង្ហើប​ឲ្យ​ដឹងថា ច្រើន​ឆ្នាំ​មកនេះ ​លោក ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ ខេត្តតាកែវ និង​បក្ខពួក​ គិតតែ​ពី​រឿង​ប្រមូល​លុយ​ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ យ៉ាង​ក្រអឺតក្រទម​ គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហើយអាជីវកម្ម​រណ្ដៅ​ដី ជីក​កកាយ​ដីភ្នំ ដី​ទួល បូម​ខ្សាច់​ អត់​ច្បាប់​ជាច្រើន​កន្លែង ​កំពុងដំណើរការ​យ៉ាងរ​លូន ព្រោះ​មានការ​ឃុបឃិត​ បើកដៃ​ពី​សំណាក់​ លោក ផេង វុ​ធ និង​បក្ខពួក​តែម្តង​? ។

ជាក់ស្ដែ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ អង្គភាព CSN បានចុះទៅយកព័ត៌មាន ពាក់ព័ន្ធប្រភពបានបង្ហើប ឲ្យដឹងខាងលើ ក៍ប្រទះឃើញ រណ្ដៅ​ជីកអាចម៌ ធ្វើអាជីវកម្ម នៅជើងភ្នំមួយកន្លែង ដែលមានទ្រុងទ្រាយធំ នៅចំណុចជើងភ្នំ វិហារចិន ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ កំពុងធ្វើសកម្មភាព ជីកកកាយយកអាចម៌ដីជើងភ្នំ យ៉ាងគគ្រិកគគ្រេង មិនដឹងថា មានច្បាប់ត្រិមត្រូវ ឬយ៉ាងណានោះទេ ប៉ុន្តែមានអ្នកមើលការខុសត្រូវម្នាក់ ជាស្ត្រី បានប្រើសម្ដី មកកាន់អ្នកព័ត៌មានយើង យ៉ាងក្រអឺកត្រទម ថែមទាំងបាននិយាយថា បើចង់ដឹងច្បាស់ ទៅសួរឈ្មោះ វុធ ប្រធានរ៉ែ នឹងថាមពលទៅ ។

សូមបញ្ជាក់ថា ទីតាំងធ្វើអាជីវកម្ម ជីកកកាយយកអាចម៌ដីជើងភ្នំខាងលើនេះ ហាក់ដូចគ្មានខ្លាចញញើត អ្វីបន្តិចសោះឡើយ មិនដឹងថា ឈ្មួញធ្វើអាជីវកម្ម ជីកកកាយជើងភ្នំខាងលើនេះ ផ្កាយប៉ុន្មាននោះទេ ឬមួយអាងខ្នងលោក ផេង វុធ ប្រធានមន្ទីរ​រ៉ែ នឹងថាមពល ខេត្តតាកែវ ឬយ៉ាងណា ព្រោះថា៖ ការដឹកជញ្ជូនអាចម៌ដី របស់ក្រុមឈ្មួញខាងលើ គឺខុសនូវបទដ្ឋានបច្ចេកទេស ហាក់ដូចជារណ្ដៅដី អានាធិបតេយ្យ​ គ្មានច្បាប់ណែនាំអញ្ចឹង ដោយរថយន្តទាំងនោះ ដឹកជញ្ជូន​អាចម៌ដី លើសខ្ពស់ហួសពីទ្រុង ហើយមិនមានគ្របតង់ ឬស្បៃ នឹងលាងកង់សំអាត មុនឡើងធ្វើចរាចរណ៍ លើផ្លូវកៅស៊ូឡើយ ជាហេតុធ្វើឲ្យប៉ះពាល់ បរិស្ថានយ៉ាងធ្នន់ធ្ង។

ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល មិនគួរ​បណ្ដែត
បណ្ដោយ​ ឲ្យ​លោក ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល ​ខេត្តតាកែវ សម្ងំស្ងៀមធ្វើមិនដឹង ធ្វើមើលមិនឃើញ រាល់សកម្មភាព ក្រុមឈ្មួញ ជីកកកាយយកអាចម៌ តាមតំបន់ជើងភ្នំ តាម​អំពើ​ចិត្ត​ទៀត​ទេ​ ។ ហើយទន្ទឹមនឹងនេះ​ លោក អ៊ូច ភា អភិបាល ​ខេត្តតាកែវ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា តែង​ធ្វើ​មិនដឹងមិនឮ​ អ្វី​ទាំងអស់​ ចំពោះ​សកម្មភាព​ របស់លោក ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ ខេត្តតាកែវ ព្រមទាំង​បក្ខពួក​។

បើតាមប្រភព ពី​ប្រជាពលរដ្ឋ​ នៅ​ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ បាន​ឲ្យ​ CSN ដឹងថា បច្ចុប្បន្ន​មាន​ក្រុម​ឈ្មួញ​ ធ្វើ​អាជីវកម្ម​ ជីកយកអាចម៌ដី តាមតំបន់ជើងភ្នំ យ៉ាង​ពេញបន្ទុក​ ហើយ​ប្រធានការិយាល័យ​រ៉ែ​ និង​ថាមពល​ ស្រុក​ស្រុកគិរីវង់ ក៏ដូចជា​លោក ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ ខេត្តតាកែវ ធ្វើ​មិនដឹងមិនឮ ​អ្វី​ទាំងអស់​។

ប្រភពពីមន្ត្រី​ នៅក្នុង​មន្ទីរ​រ៉េ​ និង​ថាមពល​ ខេត្តតាកែវ មួយចំនួន បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ បើកដៃ​ពី​សំណាក់​ប្រធានការិយាល័យ​រ៉ែ​ និង​ថាមពល ​ស្រុក​គិរីវងើ និង​ពី​សំណាក់​លោក ផេង វុ​ធ ទេនោះ​ គឺ​ឈ្មួញ​មិន​ហ៊ាន​ធ្វើ​សកម្មភាព​ ជីកកកាយយកអាចម៌ដី តាមតំបន់ជើងភ្នំខាងលើនេះ តាម​អំពើ​ចិត្ត​ ដូច​សព្វថ្ងៃ​នេះឡើយ​។ ដូច្នេះក៍មានការអំពាវនាយ ដល់​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល មិនគួរ​បណ្ដោយ​ ឲ្យ​លោក ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្តតាកែវ ព្រមទាំង​បក្ខពួក​ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ តទៅទៀត​ទេ​។

បើតាមប្រភព​ដែល​ស្និទ្ធ​ នឹង​លោក ផេង វុ​ធ បាន​ឲ្យ CSN ​ដឹងថា ការ
ដែល​លោក ផេង វុ​ធ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច ជាឃុបឃិត​ឲ្យ​ឈ្មួញ​ជីករណ្ដៅ​ដី ជីក​កកាយ​ដីភ្នំ បូម​ខ្សាច់​ តាម​អំពើ​ចិត្ត​ គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ នៅក្នុង​ក្រសួង​រ៉ែ​ និង​ថាមពល​ផងដែរ​។

ជាក់ស្ដែង​បច្ចុប្បន្ន​ អាជីវកម្ម​ ជីករណ្ដៅ​ដី ជីក​កកាយ​ដីភ្នំ នៅក្នុង​ស្រុក​គិរីវង់ ខេត្តតាកែវ ត្រូវបាន​គេ​ដឹងថា ជា​ប្រភព​ចំណូល​ដ៏​សំខាន់​ របស់លោក ផេង វុ​ធ និង​បក្ខពួក ដូច្នេះហើយ​ទើប​លោក ផេង វុ​ធ មិន​ចាត់វិធានការ​ទប់ស្កាត់​ រួច​បណ្ដោយ​ឲ្យ​បទល្មើស ​រាលដាល​កាន់តែខ្លាំង​ថែមទៀត​។

ប្រភពពីមន្ត្រី​ នៅក្នុង​មន្ទីរ​រ៉េ​ និង​ថាមពល​ ខេត្តតាកែវ បាន​បង្ហើប​ឲ្យ​ដឹងទៀតថា ក្នុងតួនាទី​ជា​ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល ​ខេត្តតាកែវ ច្រើន​ឆ្នាំ​កន្លងទៅនេះ​ គឺ​លោក ផេង វុ​ធ និង​បក្ខពួក ​របស់ខ្លួន​ ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​អាជីវកម្ម​រណ្ដៅ​ដី សកម្មភាព​កាយ​ដីភ្នំ និង​សកម្មភាព ​បូម​ខ្សាច់​ ក្នុង​ខេត្តតាកែវ ជាច្រើន​កន្លែង​ សុទ្ធសឹងតែ​ ពុំមាន​ច្បាប់​អនុញ្ញាត​ឡើយ​។

តែទោះយ៉ាងណាក្ដី ពាក់ព័ន្ធករណីខាងលើនេះ CSN មិនអាចស្វែងរកសុំការបកស្រាយបំភ្កឺ ជុំវិញបញ្ហានេះបានទេ កាលពីថ្ងៃទី០១ សីហា ឆ្នាំ២០១៩ នេះ ដោយទៅដល់មន្ទីររ៉ែ នឹងថាមពល ប្រាប់ថា មិនបានជួប ហើយក៍ពុំមានលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនងផងដែរ អង្គភាយលងសង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺ ពីលោក ផេង វុធ ប្រធានមន្ទីររ៉ែ នឹងថាមពល ខេត្តតាកែវនូវពេលក្រោយ បន្ទាប់ពីធ្វើការចេញផ្សាយកេខនេះ៕

Share on Facebook