មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

រោងម៉ាស៊ីន​អាឈើ សង្ស័យអត់ច្បាប់ ជននជាតិវៀតណាម នៅស្រុកគិរីវង់ កំពុងរំខាន នឹងបង្កផលប៉ះពាល់យ៉ាងខ្លាំង

ខេត្តតាកែវ៖ រោងម៉ាស៊ីនអាឈើ សង្ស័យអត់ច្បាប់ មួយកន្លែង របស់ជនជាតិវៀតណាម ដែលមានទីតាំង ស្ថិតនៅក្នុង ភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានប្រជាពលរដ្ឋ រអ៊ូរទាំប្រាប់ CSN យើងឲ្យដឹងថា សព្វថ្ងៃរោងម៉ាស៊ីនអាឈើមួយនេះ កំពុងរំខាន នឹងបង្កផលប៉ះពាល់ ទៅដល់ការរស់នៅ របស់ពួកគាត់យ៉ាងខ្លាំង ដោយសារតែ សម្លេងម៉ាស៊ីន នឹងហុយកំទេច អាចម៌រណាា មកលើផ្ទះរបស់ពួកគាត់ ធ្វើឲ្យពួកគាត់ ពិបាកក្នុងការរស់នៅ។

បើតាមប្រភព ពីប្រជាពលរដ្ឋ រស់ក្នុង ភូមិ/ឃុំ ខាងលើ បានឲ្យ CSN ដឹងទៀតថា រោងម៉ាស៊ីនអាច្រៀកឈើ របស់ជនជាតិវៀតណាម មួយនេះមានថៅកែ ឈ្មោះ វាង មិនមែនទើបកើតមាន ១ថ្ងៃ ២ថ្ងៃ ឬ១ខែ ២ខែ នេះទេ គឺកើតមានប្រមាណ ជាង១០ឆ្នាំមកហើយ ។ ប្រភពបានបន្តថា ឈើមួយចំនួន ក្រោយពីអាច្រៀក កែច្នៃរួច ត្រូវបានគេដឹក យកទៅស្រុកយួន នឹង មានឈើមួយចនួន ស៊ីឈ្នួលអាឲ្យគេផងដែរ។ ហើយកម្មករមកអារឈើ នៅក្នុងរោងម៉ាស៊ីនអាឈើ ដែលមានទីតាំងខាងលើនេះ សុទ្ធតែជនជាតិវៀតណាម មកពីប្រទេសវៀតណាម ដោយមួយចំនួន ជាជនអន្តោប្រវេសន៍ គ្មានលិខិតឆ្លងដែនទេ។ ហើយកម្មករខ្លះ អត់ចេះខ្មែរ អីមួយម៉ាត់ ចូលមកធ្វើការក្នុងស្រុកខ្មែរ បានយ៉ាងរលូន ។

ពាកព័ន្ធករណីខាងលើនេះ មហាជនបាននាំគ្នាលើកឡើង នឹងរិះគន់ចំៗ ទៅលើមន្ត្រីនសមត្ថកិច្ច អន្តោប្រវេសន៍ មានតួនាទីការពារព្រំដែន ត្រួតពិនិត្យ ទៅលើជនអន្តោប្រវេសន៍ តែផ្ទុយទៅវិញ គិតតែពីប្រយោជន៍ ប្រមូលលុយចែកគ្នាដាក់ហោប៉ៅ ធ្វើមានបានរាងៗខ្លួន ផ្គើនទៅនឹងបទបញ្ជា របស់ក្រសួងមហាផ្ទៃ បណ្ដោយឲ្យជនអន្តោប្រវេសន៍ វៀតណាម ចូលមកតាមអំពើចិត្ត ជាក់ស្តែង ដូចករណី ខាងលើនេះអញ្ចឹង។

ប្រភពពីមហាជនបន្តថា ជនអន្តោប្រវេសន៍ វៀតណាមទាំងនេះ ប្រសិនបើមិនមានការឃុបឃិត ពីសំណាក់ មន្ត្រីសមត្ថកិច្ចព្រំដែនទេនោះ ជនអន្តោប្រវេសន៍ វៀតណាមទាំងនេះ ក៍មិនអាចចូលមកកម្ពុជា បានដែរ លុះត្រាមានការឃុបឃិត មានអំពើពុករលួយ ទើបជនអន្តោប្រវេសន៍ វៀតណាមទាំងនេះ ចូលមកបានរលូនបែបនេះ វាមិនដែរ ជនអន្តោប្រវេសន៍ វៀតណាមទាំងនេះ ចេះបំបាំងខ្លួន ដើរចូលមក មិនឲ្យសមត្ថកិច្ចទាំងនោះឃើញនោះទេ មានតែលោកលុយទេ ដែរអាចបាំងភ្នែកសមត្ថកិច្ចបាន។

ហើយទន្ទឹមនឹងនេះ ក៍មានការអំពាវនាវ ពីសំណាក់មហាជន ទៅដល់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ មេតាពិនិត្យមើល ទៅលើទីតាំង រោងម៉ាស៊ីនអាច្រៀកឈើ របស់ជនជាតិវៀតណាម ឈ្មោះ វាង ដែលកំពុងរំខាន នឹងបង្កផលប៉ះពាល់ ទៅដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខាងលើ នឹងពិនិត្យមើល ទៅលើជនអន្តោប្រវេសន៍ វៀតណាម ដែលកំពុងចូលមកធ្វើជាកម្មករអាឈើ តាមរយ:ថៅកែ ឈ្មោះ វាង ខាងលើនេះផងទាន ព្រោះថា តាមការបញ្ជាក់ប្រាប់ ពីបងប្អូនប្រជាពលរដ្ឋថា រោងម៉ាស៊ីនអាច្រៀកឈើ របស់ជនជាតិវៀតណាម ឈ្មោះ វាង នេះ សង្ស័យអត់មានច្បាប់ទេ ដំណើរការប្រមាណ ជាង១០ឆ្នាំមកហើយ គឺមានការរំខាន នឹងបង្កផលប៉ះពាល់ខ្លងណាស់ ។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធករណីខាងលើ CSN មិកអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីឈ្មោះ វាង ជនជាតិវៀតណាម ដែលជាម្ចាស់ទីតាំង រោងម៉ាស៊ីនអាច្រៀកឈើ ខាងលើនេះ បានទេ ដោយកម្មករម្នាក់ ចេះខ្មែរតិចៗ ប្រាប់ថា ឈ្មោះ វាង ថៅកែរបស់ខ្លួន ទៅប្រទេសវៀតណាម បាត់ហើយ ។ ហើយកម្មករម្នាក់ទៀត មិនអាចសាកសួរ ជាព័ត៌មានបានទេ ព្រោះពួកគេអត់ចេះខ្មែរ សូម្បីតែមួយម៉ាត់ ។ ហើយដោយឡែក កម្មករ ផ្សេងៗទៀត ក៍ត្រូវបានរត់គេចខ្លួនបាត់ស្រមោលផងដែរ ព្រោះពួកគេទាំងនោះ ប្រជាពលរដ្ឋ ប្រាប់ថា ជាជនអន្តោប្រវេដន៍ ពួកគេភ័យខ្លាច ស្មានថាជាសមត្តកិច្ច៕

Share on Facebook