មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ល្បីថាលោក អន សុីនួន អាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ នឹង ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន

ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 087 777 6009

ធ្លាយរៀង លោក អន សុីនួន មេគយខេត្តកណ្តាល រងការរិៈគន់ពីមន្ត្រីក្រោមឱវាទ និងក្រុមឈ្មួញរកសុីយ៉ាងចាស់ដៃ នេះបើយោងបើតាមប្រភព ពីមន្ត្រីគយ និងភ្នាក់ងារគយ ក្នុងខេត្តកណ្ដាល មួយចំនួន ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា សព្វថ្ងៃនេះ លោក អន សុីនួន ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកណ្ដាល កំពុងតែឃុបឃិតគ្នា ជាមួយក្រុមឈ្មួញ រកសុីខុសច្បាប់ កឹបកេងលើបញ្ហាបង់ពន្ធ លើទំនិញគ្រប់ប្រភេទ មានភាពមិនប្រក្រតី ហើយប្រមូលលុយ ចូលហោប៉ៅ ជាបក្ខពួកខ្លួន យ៉ាងរំភើយ គ្មានថ្នាក់លើណា ហ៊ានចាត់ការ លោកឡើយ ទោះបីមេគយធំៗ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៍នាំគ្នាសម្ងំស្ងៀម ធ្វើមិនដឹងមិនឮអ្វីទាំងអស់ សូម្បីតែលោកបណ្ដិត អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៍មិនចាត់វិធានការទប់ស្កាត់ដែរ។

ប្រភពបន្ដថា ដោយសារតែបែបនេះហើយ ទើប លោក អន សុីនួន កាន់ តែបានចិត្ត ក្នុងការប្រព្រឹត្តអំពើពុករលួយ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ កាន់តែច្រើនឡើងៗ ហើយឈ្មួញដឹកជញ្ជូនទំនិញទាំងនោះ ឆ្លងកាត់ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ យ៉ាងរលូន។

តាមប្រភពពីមន្ត្រីគយ ខេត្តកណ្ដាល ដែលស្និទ្ធនឹងលោក អន សុីនួន បានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ មេគយនៅច្រកក្អមសំណ និងច្រកមួយចំនួនទៀត ក្នុងខេត្តកណ្ដាល ឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ក៍ដោយសារមានការឃុបឃិត សម្របសម្រួល ពីសំណាក់លោក អន សុីនួន ហើយមានការបែងចែកផលប្រយោជន៍យ៉ាងរលូន។ នើយលោក អន សុីនួន មានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ ហើយកំពុងធ្វើអ្វីៗ ស្រេចតែអំពើចិត្តរបស់ខ្លួន។

ជុំវិញការរិះគន់ខាងលើនេះ អង្គភាព CSN មិនអាចស្វែងរកសុំការបំភ្លឺពីរ លោកអន សីុនួន មិនបានទេ ដោយពុំមានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងសង្ឃឹមថា ក្រោយពីធ្វើការចេញផ្សាយលេខនេះ នឹងមានការបកស្រាយបំភ្លឺ ពីលោក អន ស៊ីនួន ប្រធានសាខាគយ នឹងរដ្ឋាករ ខេត្តកណ្ដាល ពាក់ពាន់ការចោទប្រកាន់ខាងលើនេះ ជាក់ជាមិនខាន។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕

Share on Facebook