មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ ក្នុងការអនុវត្តន៍អភិក្រមទី៥

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ ក្នុងការអនុវត្តន៍អភិក្រមទី៥ គឺអភិក្រម ( វះកាត់ ) ដោយព្រមានដកហូត បុណ្យស័ក្តិ និងបង្កទ្រព្យសម្បត្តិ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទាំងឡាយណា យកតួនាទីប្រព្រឹត្តអំពើពុករលួយ កឹបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញព្រៃឈើ រំលោភយកដីរដ្ឋ ធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

ការប្រកាសដាក់ចេញ ជំហរម៉ឹងម៉ាត់ ក្នុងការកម្ចាត់អំពើពុករលួយ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រាប់អាវុធ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នេះ។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន បង្ហាញលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក៍បានបង្ហាញផងដែរថា ក្រៅតែពីដកហូតបុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិហើយនោះ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ដែលប្រព្រឹត្តអំពើពុករលួយ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដែលមានជាធរមាន ថែមទៀតផង។ អំពើពុករលួយ ត្រូវបានគេមើលឃើញថា ជាឧបសគ្គដ៍ធំ សម្រាប់នយោបាយ កំណែទម្រង់ និងការអភិវឌ្ឍប្រទេស ឲ្យយកាន់តែមានការរីកចម្រើន។

ការអនុវត្តន៍អភិក្រមទី៥នេះ ដែលជាអភិក្រមកម្ចាត់ និងបោសសំអាតអំពើពុករលួយ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសជារឿយៗក្រោយ រាជរដ្ឋាភិបាលនីតិកាលទី៦ ត្រូវបានបង្កើតឡើង។ ហើយក្នុងពេលចុះពិនិត្យការដ្ឋានសំណង់ ពហុកីឡដ្ឋានជាតិ មរតកតេជោ កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ក៍បានប្រកាសដែរថា សម្តេចនឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យចុះធ្វើសកម្មភាពដោយផ្ទាល់តែម្តង ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ ដោយគ្មានការយោគយល់ អនុគ្រោះ ឬទទួលការអន្តរាគមន៍នោះឡើយ។

គួរំលឹកថា នៅក្នុងអាណត្តិនេះ មានមន្ត្រីជាច្រើនរូបហើយ ត្រូវបានដកហូតតំណែង និងចាប់ខ្លួនជាដើម ព្រោះតែការប្រព្រឹត្តអំពើពុករលួយ។ ហើយនៅពេលថ្មីៗនេះ ប្រធាន អនុប្រធាន និងមន្ត្រី នៅមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់សរុប ៣រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន បន្ទាប់ពីពួកគេបានឃុបឃិតគ្នា ជម្រិតទារលុយពីអ្នកវិនិយោគ ប្រមាណ ១០ម៉ឺនដុល្លារ ជាថ្នូរអនុញ្ញាត ឲ្យសាងសង់រោងចក្រ។ ហើយមកដល់ពេលនេះ មន្ត្រីប្រព្រឹត្តអំពើពុករលួយ ទាំង៣រូបនេះ ត្រូវបានតុលាការចោទប្រកាន់ និងចេញដីកាឃុំខ្លួន ពួកគេនៅពន្ធនាគារផងដែរ៕

)(

Share on Facebook