មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

អំពើពុករលួយ​ របស់លោក អន ស៊ីនួន មេគយខេត្តកណ្ដាល នឹងបក្ខពួក ត្រូវបានក្រុមអ្នករកស៊ីដឹងទំនិញគេចពន្ធ ពីប្រទេសវៀតណាម បើកកកាយថា..

ខេត្តកណ្ដាល ៖ ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញបង្កប់ បច្ចុប្បន្ន កំពុងលំហូរចូលតាមច្រកជ្រៃធំ ខេត្តកណ្ដាល នឹងច្រកបាក់ដៃ ខេត្តតាកែវ យ៉ាងពេញបន្ទុក។ ហើយទម្ទឹមនឹងនេះ ក៍ត្រូវបានក្រុមឈ្មួញ រកសុីដឹកទំនិញ ពីប្រទេសវៀតណាម ចូលមកកម្ពុជា បានបើកកកាយរឿងអាស្រូវពុករលួយ របស់មន្ដ្រីគយនៅច្រកកោះធំ ខេត្តកណ្ដាល ក៍៍៍៍ដូចមន្ត្រីគយ នៅច្រកបាក់ដៃ ខេត្តតាកែវ ផងដែរថា៖ មន្ត្រីគយទាំងនេះកំពុងឃុបឃិតជាមួយឈ្មួញធំៗ ឲ្យមានទំនិញចូល មកតាមច្រកទាំងនេះ គេចពន្ធ ។ ហើយពេលខ្លះឲ្យបង់ពន្ធដែរ តែបង់ពន្ធមិនគ្រប់ សម្រាប់ទុកបង់ក្រោមតុ ចែកគ្នាដាក់ហោប៉ៅទៅវិញ ។ ឈ្មួញលើកឡើងបែបនេះដោយសំអាងលើហេតុផលថា បើមិនធ្វើបែបហ្នឹងទេ តើបានលុយចំណេញមកពីណា បើចំណាយឲ្យលោកគយ តាមច្រកក៏ដូចគយចល័តស្ទើររីងខ្លួន ទៅហើយនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពីក្រុមឈ្មួញខាងលើ បានបន្តឲ្យដឹងថា ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ គេតែងសង្កេតឃើញរថយន្តដឹកទំនិញ ដែលសង្ស័យថា ជាទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់ របស់លោកឧកញ៉ា សុខ ថៃ បានធ្វើចរាចរណ៍នាំចូលទំនិញ ពីប្រទេសវៀតណាម តាមច្រកកោះធំ ក្នុងខេត្តកណ្តាល ដោយមិនមានការត្រួតពិនិត្យច្បាស់លាស់ ពីមន្ត្រីគយ ប្រចាំនៅច្រកទ្វារអន្តរជាតិនេះឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៍៍

តាមការលើកឡើង នឹងបញ្ជាក់ពីក្រុមឈ្មួញ ដឹកទំនិញឆ្លងដែន ពីប្រទេសវៀត ណាម បានឲ្យដឹងទៀតថា ទំនិញរបស់លោកឧកញ៉ា សុខ ថៃ ត្រូវបានដឹកមកស្តុក នៅក្នុងឃ្លាំងជាច្រើនកន្លែង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថិតក្នុងដែនដីត្រួតត្រាបង់ពន្ធ របស់លោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករ ប្រចាំខេត្តកណ្តាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ បានអះអាងថា ឃ្លាំងស្តុកទំនិញគេចពន្ធ របស់ឧកញ៉ា សុខ ថៃ មានពីរទីតាំងផ្សេងគ្នា គឺទីតាំងទី១ ស្ថិតនៅផ្ទះលេខ ០៤៨ ផ្លូវលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងមួយទីតាំងទៀត ស្ថិតនៅតាមផ្លូវលេខ ២១B ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងទៀតថា លោកឧកញ៉ា សុខ ថៃ តែងតែដឹកទំនិញគ្រប់ប្រភេទ ដោយមិនមានការបង់ពន្ធ នឹងបង់ពន្ធមិនគ្រប់ ចូលតាមច្រកអន្តរជាតិជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងច្រកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដោយមានបុរសម្នាក់ ជាជនជាតិវៀតណាម ឈ្មោះ យាំង ជាអ្នកគ្រប់គ្រងលើទាំងនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធករណីខាងលើ បុរសជនជាតិវៀតណាម ឈ្មោះ យំាង បានទទួលស្គាល់ថា លោកពិតជាអ្នកនាំទំនិញទាំងនេះ ចូលតាមច្រកជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងច្រកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ពិតប្រាកដមែន ប៉ុន្តែលោកបានអះអាងថា ទំនិញទាំងនេះ ជារបស់អភិបាលរង ខេត្តកណ្ដាលម្នាក់ ដែលលោកមិនបញ្ចេញឈ្មោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងការលើកឡើង របស់ប្រជាពលរដ្ឋដែលថា ទំនិញរបស់លោកសុខ ថៃ គឺសុទ្ធសឹងជាទំនិញគេចពន្ធ ទំនិញបង្កប់ នឹងបង់ពន្ធមិគ្រប់ ។ ហើយពាក់ព័ន្ធការលើកឡើង របស់ប្រជាពលរដ្ឋនេះ បុរសឈ្មោះ យំាង បានសារភាពថា ជាទូទៅលោកតែងតែធ្វើបែបនេះ ដោយលើកហេតុផលថា បើមិនធ្វើដូច្នេះទេ លោកមិនអាចរកប្រាក់ចំណេញ សម្រាប់ចែកជាមួយមន្ត្រីគយ ប្រចាំច្រកព្រំដែន និងមេគយខេត្តកណ្តាល បានឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីខាងលើនេះ លោក អន សុីនួន ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកណ្ដាល បានបដិសេធ មិនធ្វើអត្ថាធិប្បាយ ចំពោះសំណួរ របស់អ្នកព័ត៌មានយើង ដែលបានលើកឡើង សូមការបកស្រាយបំភ្លឺ ពីលោកតាមប្រព័ន្ធទំនាក់ទំនង តេឡេក្រាមបានឡើយ។

រីឯលោកឧកញ៉ា សុខ ថៃ បានឆ្លើយតប ជាមួយអ្នកយកព័ត៌មានយើង កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះថា លោកពិតជាមានឃ្លាំងទំនិញ ដែលមានទីតាំងខាងលើមែន តែបានលក់ឲ្យទៅឈ្មួញវៀតណាម ឈ្មោះ យាំង ដែលជាដៃគូរកស៊ីទំនិញ គេចពន្ធឆ្លងដែន ជាមួយគ្នាបាត់ហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាមានការដោះសារ ពីសំណាក់ឧកញ៉ា សុខ ថៃ ថាខ្លួនមិនមានជាប់ពាក់ព័ន្ធ ជាមួយក្រុមឈ្មួញរកស៊ីឆ្លងដែន នៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ នោះក៍ដោយ តែប្រជាពលរដ្ឋ បានសំណូមដល់លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មេត្តាបើកកាស៉ើបអង្កេត ឃ្លាំងស្តុកទំនិញ សង្ស័យគេចពន្ធ ដើម្បីបញ្ជាក់ឲ្យច្បាស់ ពីសុច្ចរិតភាព នៃការរកស៊ីប្រកួតប្រជែង ក្នុងរបបទីផ្សារសេរី នាបច្ចុប្បន្ននេះជាបន្ទាន់ផង។ ហើយជាពិសេស មេត្តាដាក់ការសើបអង្កេត ទៅលើលោក អន ស៊ីនួន មេខាសាគយនឹងរដ្ឋាករ ខេត្តកណ្ដាល ឲ្យបានស៊ីជម្រៅផង កំបណ្ដោយឲ្យមេគយរូបនេះ នឹងបក្ខពួក នាំគ្នាប្រព្រិត្តអំពើពុករលួយ គ្មានញញើតបែបនេះតទៅទៀត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Share on Facebook