មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ACU បាន​រក​ឃើញ លោក លៀម ប៊ុ​ន​រឿ​ន ​ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ កិបកេង​ប្រាក់​ពី​អំពើ​ល្មើសច្បាប់​ ១៤០​ករណី សរុប​ចំនួន​ជិត​៤០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក្នុង​រយៈពេល​កាន់​តំណែង ​៣​ឆ្នាំ

ភ្នំពេញ ៖ ក្រោយ​ពី​ចាប់ខ្លួន ប្រធាន​មន្ទីរ​សុរិយោដី​ ខេត្តពោធិ៍សាត់ និង​បក្សពួក​ ២​នាក់​ទៀត អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅកាត់ថា ( ACU ) បាន​រក​ឃើញ លោក លៀម ប៊ុ​ន​រឿ​ន ​ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ បាន​កិបកេង​ប្រាក់​ពី​អំពើ​ល្មើសច្បាប់​ ១៤០​ករណី សរុប​ចំនួន​ជិត​៤០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក្នុង​រយៈពេល​កាន់​តំណែង ​៣​ឆ្នាំ ។

តាម​របាយការណ៍៍ ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ( ACU ) បាន​បង្ហាញ​ថា ក្រោយ​ពី​ទទួល​តំណែង ​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង និង​សុរិយោដី ខេត្តពោធិ៍សាត់ ពី​ឆ្នាំ​២០១៦​ រហូតមក​ដល់​ថ្ងៃ​ ត្រូវ​បាន​ឃាត់ខ្លួន ពោល​គឺ​ ក្នុង​រយៈពេល​ ៣​ឆ្នាំ​នេះ លោក លៀម ប៊ុ​ន​រឿ​ន បាន​ប្រើប្រាស់​ ប្រាក់​ដែល​ជា​ផល ​នៃ​បទល្មើស​ក្នុង​ការ​ជួសជុលផ្ទះ ( ៤០,០០០​ ដុល្លារ ​) ទិញ​ផ្ទះ​ ២​កន្លែង ( ១៦៨,០០០​ ដុល្លារ និង​៧២,០០០​ដុល្លារ ​) ដី​មួយ​កន្លែង ( ៤៤,០០០​ ដុល្លារ​ ) ហើយ​សង់ផ្ទះ​ត្រចៀកកាំ​ អស់ ៤០,០០០​ ដុល្លារ​, ដូរ​ឡាន Lexus 570 និង​ទិញ​ឡាន KIA PICANTO)។

គួររំលិកថា មន្ត្រី​សុរិយោដី​ខេត្តពោធិ៍សាត់​ ចំនួន​ ៣​រូប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ( ACU ) បញ្ជូន​ទៅ​កាន់ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ក្នុង​នោះ​រួម​មាន ៖ ទី​១ ឈ្មោះ លៀម ប៊ុ​ន​រឿ​ន ប្រធាន​មន្ទីរ​សុរិយោដី​ ខេត្តពោធិ៍សាត់​, ទី​២ ឈ្មោះ ជាង វុ​ទ្ធី អនុប្រធាន​មន្ទីរ​ ទទួល​ការងារ​សំណង់​, និង​ទី​៣ ឈ្មោះ តែ ប៊ុ​ន​ថេ​ង មន្ត្រី​សុរិយោដី​ខេត្ត​ ទទួល​បន្ទុក​ច្រក ។ ប្រធាន អនុប្រធាន និង​មន្ត្រី​មន្ទីរ​សុរិយោដី​ ខេត្តពោធិ៍សាត់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចុះ​ទៅ​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ខេត្តពោធិ៍សាត់​ ផ្ទាល់​តែ​ម្តង ដោយ​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ឃុបឃិត​ទារ​លុយ​ពី​ម្ចាស់​ដី ដោយ​ខុសច្បាប់​ ចំនួន ១០​ម៉ឺន​ដុល្លារ​ ជា​ថ្នូរ​ចេញ​ច្បាប់​សាងសង់​។ ហើយការ​ចុះ​ទៅ​ឃាត់ខ្លួន​នេះ ដឹកនាំ​ដោយ​លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​មួយ ក្នុង​ក្រុង​ពោធិ៍សាត់ ជាទី​ដែល​មន្ត្រី​ទាំងនោះ និង​ម្ចាស់​ដី​ជួប​គ្នា ដើម្បី​ប្រគល់​លុយ ៕

Share on Facebook