មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

មន្ត្រីរងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តឧត្តមានជ័យម្នាក់ តូចចិត្តខណ:ខ្លួនជាមន្ត្រីតូចតាច គ្មានសមត្ថភាពការពារដីព្រៃឈើរបស់រដ្ឋ បានត្រឹមតែអោបដៃឈមើល មន្ត្រីមានអំណាចហែកដីចែកគ្នា

ថ្មីៗ​នេះ​មន្ត្រី​នាយរង​ខណ្ឌ​ រដ្ឋបាល​ព្រៃឈើ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ម្នាក់​ បាន​បង្ហោះ​សំណេរ​ តាមរយៈ​បណ្តាញ​សង្គម​ ហ្វេសបុក ​ផ្ទាល់ខ្លួន​ថា រូបលោក​បាន​ខកចិត្ត​ បន្ទាប់ពី​រលាយ​អស់​ មានការ​ខ្មាស​គេ​ណាស់​ ដោយ​ការពារ​មិនបាន ​ធ្វើម្តេច​បើ​យើ​ង​តូចតាច​ ឆន្ទៈយើង​មាន ឱកាស​យើង​គ្មាន បាន​ត្រឹមតែ​សោកស្តាយ​។ ខណៈដី​ព្រៃ​របស់​រដ្ឋ​ រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​ នៅ​ភូមិ​ទួល​ស្វាយ​ ឃុំ​ត្រពាំង​តាវ ​ស្រុក​អន្លង់វែង ខេត្តឧត្តមានជ័យ ចំនួន​៥០០​ ហិកតា​ សម្រាប់​ដាំ​ស្តា​ព្រៃឈើ​ឡើងវិញ បែជា​ឃើញសុទ្ធតែ​អ្នកធំ​ មក​ធ្វើការ​បែងចែក​គ្នា​​ ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក​អស់​ មាន​ប៉ុណ្ណឹង​ហើយ​ នៅ ចង់បាន​ដីព្រៃ​ ដែលជា​សម្បត្តិ​រដ្ឋ​ថែរក្សា​ ៥០០ហិកតា ​សម្រាប់ទុក្ខ​ស្តារ​ដាំ​ព្រៃឈើ​ឡើង​វិញ។

​បញ្ហា​នេះ​ គឺ​លោកធំ ​នាំគ្នា​ធ្វើការ​ឈូស​ឆាយ​ព័ទ្ធ​លើដី​ ដីកាលេខ​០៧៩​ ដែល​កន្លងមក ​ធ្លាប់​បាន​ប្រារព្ធ ពិធីបុណ្យ​រុក្ខទិវា​ ដល់​ទៅ​បី​ដង​រួច​មកហើយ​ ដែល​ចំណាយ​លុយ ​វាល់​លាន​រៀល​សម្រាប់ ដី​ខាង​លើនេះ​។

 

បើយោង​ប្រភព​ ហ្វេសប៊ុកផ្ទាលើខ្លួន របស់នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ​ខាងលើ បាន​បង្ហោះ ​និង​ចែកចាយ​គ្នា​ ព្រោងព្រាត ​កាលពី​ពី​ថ្ងៃទី៨ ​ខែសីហា ឆ្នាំ​២០១៩​នេះ ​ដែរពាក់ព័ន្ធ​ទៅ​នឹង​ដី​ដកហូត​ ចំនួន​ ៥០០​ហិកតា​ ក្នុង​តំបន់​ខាងលើនេះ​ បាន​បញ្ចេញ​ឈ្មោះ​បុគ្គល​​ពាក់ព័ន្ធ​ ​ក្នុង​នោះរៀបរាប់ឈ្មោះ ​រួមមាន៖ ​ទី​១, លោក ស ថា​វី ​អតីត​អភិបាលខេត្ត​ ឧត្ដមានជ័យ​ បច្ចុប្បន្ន​មាន​តួនាទី​ ជា​អនុរដ្ឋលេខាធិការ​ នៅ​ក្រសួងមហាផ្ទៃ​។ ទី​២ , ឈ្មោះ​ លោក​ ម៉ែន លី ​មាន​តួនាទី​ ស្នងការដ្ឋាន​ គរបាល​ខេត្តឧត្ដរ​មានជ័យ​ ទី​៣, ឈ្មោះ លោក ស៊ុំ សារឿន​ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល ​ខេត្តឧត្ដរ​មានជ័យ​ អតីត​ជា​មេបញ្ជាការ​ នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​ លេខ​៩០៥ ​​។

​ប្រភពព័ត៌មាន​ ពីហ្វេសប៊ុក មន្ត្រីរខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តឧត្តមានជ័យ បាន​ឲ្យ​ដឹងថា ​ដី​ព្រៃយឈើ​រក្សា​ទុក ជា​សម្បត្តិ​រដ្ឋ​​​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ ​​អតីត​អភិបាលខេត្ត ​លោក​ ប៉ិច សុ​ខិ​ន ​​​បានសម្រេច​ធ្វើការ​ដកហូត​ កាលពី​ថ្ងៃទី​១១ ​ខែកញ្ញា​ ឆ្នាំ​២០០៧​ កន្លងមក​ទុកជា​សម្បត្តិរដ្ឋ​​ ស្រាប់​តែ​ជំនាន់ ​លោក ស ថា​វី ​ជា​អភិបាលខេត្ត​, លោក​ ម៉ែន លី ​,​ លោក ស៊ុំ សារឿន​ ជា​​ក្បាលម៉ាស៊ីន​ដឹកនាំ​​ នាំ​មន្ត្រី​ក្រោម​ឱវាទ ​យក​ដី​​​រក្សាទុក​សម្បត្តិ​រដ្ឋ​ ចំនួន​ ៥០០​ហិកតា​ នៅ​ភូមិ​ទួល​ស្វាយ ​ឃុំ​ត្រពាំង​តាវ ​ស្រុក​អន្លង់វែង​ មក​ធ្វើការ​បែងចែក​គ្នា​ទៅវិញ​។

 

ពាក់ព័ន្ធ​លោក ស៊ុំ សារឿន​ ស្នងការរង​នៃ​ស្នងការដ្ឋាន ​នគរបាល​ខេត្តឧត្ដរ​មានជ័យ ​អតីត​ជា​មេបញ្ជាការ​នគរបាល​វរៈ ​ការពារ​ព្រំដែន​គោក ​លេខ​៩០៥ បាន​ឲ្យអ្នកព័ត៌មានយើងដឹង ​កាលពីព្រឹកថ្ងៃទី​១០ ​ខែសីហា កន្លងមកនេះ បានឲ្យអ្នកព័ត៌មានយលងដឹងថា អ្នក​ដែល​បង្ហោះ​ព័ត៌មាន​នេះ​ ​សូម​មក​ដុតធូប​​ស្បថ ​ជាមួយ​រូបគាត់​​​ វាអត់បានអី ​គ្មានមូលដ្ឋាន​ច្បាស់លាស់​មក​បង្ហោះអញ្ចឹង ​ចុះរឿង​ដី​សហគមន៍​ រាប់ពាន់ហិកតា​ ដែល​អស់រលីង ​វាមិនបង្ហោះ​​រឿងដីនេះ​ លោក​យក​បែក​ចែក​កង​កម្លាំង​របស់​លោក​ ម្នាក់​មិន​បាន​កន្លះហិកតា​ផង​​ ហើយ​​អ្នក​ដែល​បង្ហោះ​​ចេះ​តែចុះ​ ​មិន​ដឹងមូលដ្ឋានច្បាស់លាស់​ ចេះតែ​ចាក់ឆ្កៀល​។ ​លោក ស៊ុំ​ សារឿន​ ថា​បើមិ​ន​សុខ​ចិត្ត​សូម​អញ្ជើញ​​ គណៈកម្មការមួយ មក​​ចុះ​អង្កេតរឿងទៅ​ ។ ​

​ចំណែក​លោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តឧត្ដរមានជ័យ ​បាន​ឲ្យដឹងផងដែរថា ​ ដី​គម្រប​ព្រៃឈើ​របស់រដ្ឋ​ គឺ​​បានចុះបញ្ជីដីរដ្ឋហើយ​ រឿង​មន្ដ្រី​របស់​គាត់​ផុស ​បើមិន​សុខ​ចិត្ដ​ ជា​រឿង​របស់​គាត់ទេ​ ​ព្រោះពីមុន គាត់ធ្លាប់កាន់ការងារ​នៅ​ទីនោះ។ ហើយចំណែក​រឿង​ដាំដុះ​ចំការ​ស្វាយ ​មាន​កម្លាំង​វរៈការពារព្រំដែន​ ឈរជើង​នៅ​ទីតាំង​ហ្នឹង​ ។ចំណែកដី​ហ្នឹង​យើង​ មិនទាន់​ដឹង​ច្បាស់​ អ្នក​ណា​ខ្លះ ​ជា​អ្នក​ពាក់ព័ន្ធនោះទេ​ ​ពីព្រោះ​យើង​ មិនទាន់​បាន​ធ្វើ​អត្តសញ្ញាណកម្ម​ ​នោះទេ​ ហើយ​ មន្ដ្រី​​របស់លោក ​ចុះ​ធ្វើ​ការ​រឿងហ្នឹង រួចម្ដងហើយ ​ដើម្បី​កំណត់​ការងារឡើង​វិញ​ ​​ហើយ​ក៍បាន​ដាក់​របាយការណ៍​ ជូន​រាជ​រដ្ឋាភិបាល​រួច​ហើយ​ផង​ដែរ​ ។

ពាក់​ព័ន្ធ​បញ្ហាខាងលើនេះ ​មហាជនបានដាក់សំនួរ ថាតើ​ ឯកឧត្តម ប៉ែន​ កុសល្យ ​អភិបាល ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ទើបតែ​កាន់​តំណែង​នោះ មាន​វិធានការ​ដោះស្រាយ​ ឬចំណាប់ការបែបណា​ ចំពោះបញ្ហាខាងលើនេះ ដើម្បី​បាន​ដី​គម្រប​ព្រៃឈើ​ យក​មក​រក្សា​ទុក្ខ ជា​សម្បត្តិ​រដ្ឋ​វិញ​នោះ​៕

Share on Facebook