មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

មន្ត្រីទាហាន លោកពលបាលទោ ឆី ដាវីត ទ្រាំមិនបានទម្លាយពីរឿង លោកផ្កាយពី សន ស៊ា មេកងពលតូចអន្តរាគមន៍ លេខ៤ លក់ឈ្មោះទាហានម្នាក់ ជាង៥០០០ ដុល្លារ នឹងស៊ីដាច់ប្រាក់ខែរបស់ខ្លួន.!

ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រសិនបើប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ថ្ងៃអង្គា ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩

ខេត្តឧត្តរមានជ័យ ៖ នេះបើយោងតាមការរៀបរាប់ ពីមន្រ្ដីយោធាម្នាក់ បំរើការងារ នៅអង្គភាពកងពលតូចអន្តរាគមន៍ លេខ៤ អត្តលេខ ២៣ ៣៧ ៩២ មានឈ្មោះ ឆី ដាវិត ភេទប្រុស អាយុ ២១ឆ្នាំបច្ចុប្បន្នរស់នៅ ភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ បានរៀបរាប ឲ្យអ្នកព័ត៌មានយើងបានដឹង កាលពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ថា លោកផ្កាយ២ សន ស៊ា ប្រើអំណាចជាមេកងពល ប្រព្រឹត្តអំពើពុករលួយ ជិះជាន់ គាបសង្កត់ មកលើមន្រ្ដីយោធា ក្រោមឱវាទ យ៉ាងព្រៃផ្សៃ សូម្បីតែ កូនទាហាន មានជំងឺទម្ងន់ ដេកសំរាកព្យាបាល នៅក្នុងមន្ទីពេទ្យ ក៍ត្រូវបានលោកផ្កាយ២រូបនេះ កាត់ប្រាក់ខែដែរ។

មន្រ្ដីយោធាខាងលើ បានបញ្ជាក់ថា ខ្លួនបានចូលបំរើការងារ ជាទាហាននេះ ដោយចង់ការពីធានាគា ទិញឈ្មោះ ពីលោក ឧត្ដមសេនីយ៍ ទោ សន ស៊ា មេបញ្ជាការ កងពលតូចអន្តរាគមន៍ លេខ៤ ចំនួនទឹកប្រាក់ ជាង៥០០០ ដុល្លារ ( ប្រាំពាន់ ដុល្លារ ) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានអត្តលេខ ២៣ ៣៧ ៩២ ។ ហើយបើគិត ចាប់តាំងពីថ្ងៃចូលបំរើកងទ័ព មកដល់ពេកនេះ រយ:ពេល ១ឆ្នាំពេញ បើកប្រាក់ខែ បានតែ២ខែគត់ ។

មន្ត្រីយោធាខាងលើ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធករណីនេះ បន្ទាប់ពីរូបលោក ចូលបំរើជាកងទ័ព នៅកងពលតូច អន្តរាគមន៍លេខ៤ ក្រោយមក រូបលោក ក៍មានឈ្មោះ ទៅរៀននៅកងពលធំ លេខ២ នៅឯខេត្តសៀមរៀប ខណ:នោះ រូបលោកបានធ្លាក់ខ្លួនឈឺ និងមានកាតអនុញ្ញាត ពីអង្គភាព និងមានលិខិត ពិនិត្យព្យាបាលជំងឺត្រឹមត្រូវ ពីប្រធានមន្ទីរពេទ្យបង្អែក ខេត្តសៀមរៀប។ វាជាឱកាស របស់លោកឧត្ដមសេនីយ៍ទោ សន ស៊ា ស៊ីដាច់ប្រាក់ខែរហូត សូម្បីតែមួយកាក់ មួយសេន ក៍មិនបានបើកអោយផង។

ពាក់ព័ន្ធករណី ភាពមិនប្រក្រតី របស់លោក ឧត្ដមសេនីយ៍ទោ សន ស៊ា ប្រព្រិត្តអំពើពុករលួយ ជិះជាន់ គៀបសង្កាត់ មន្រ្ដីយោធាក្រោមឱវាទ ខាងលើនេះ លោក ឆី ដាវីត មន្រ្ដីយោធាខាងលើ លើកដៃសំពះ សូមអំពាវនាវដល់ក្រសួងការពារជាតិ ជួយផ្ដល់យុត្តិធម៌ដល់រូបគាត់ផង ។ ព្រោះថា លោកឧត្ដមសេនីយ៍ទោ សន ស៊ា បច្ចុប្បន្នកំពុងយកអំណាច នឹងតួនាទី ជាមេកងពលតូច អន្តរាគមន៍លេខ៤ គៀបសង្កាត់ មកលើមន្រ្ដីយោធាក្រោមឱវាទ យ៉ាងពេញបន្ទុក សូម្បីតែមន្រ្ដីយោធាមានជំងឺ ជាទម្ងន់ ទៅសម្រាកនៅមន្ទីរពេទ្យ ក៍កាត់ប្រាក់ខែ ពួកគាត់ដែ។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពយើង មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោកឧត្ដសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលតូច អន្តរាគមន៍លេខ៤ បានទេ រហូតមកដល់ថ្ងៃនេះ ដោមិនអាចស្វែងរកលេខទូរស័ព្ទ ធ្វើការទំនាក់ទំនងបាន៕

Share on Facebook