មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ពិតជាខ្លាំងមែន លោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ ផ្ញើសារសម្លេងគំរាមសម្លាប់ លោក លី រ៉ូហ្សាត ជានាយផ្នែកចរាចរណ៍

ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000 / 076 28 44444

ភ្នំពេញ ៖ បែកធ្លាយសារសម្លេង លោកអធិការរង ខណ្ឌឬស្សីកែវ ម្នាក់ ដែលជាអ្នកអនុវត្តច្បាប់ បែរជាប្រើសម្ដីអសុរោះ គំរាមសម្លាប់នាយផ្នែកចរាចរណ៍ម្នាក់ ខណ:លោកនាយផ្នែកចរាចរណ៍រូបនោះ មិនព្រមធ្វើអ្វី ទៅតាមការបញ្ជាឲ្យដោះលែង ជនសង្ស័យម្នាក់ ខណ:ត្រួតពិនិត្យ រកឃើញមានជាតិអាកុល លើសកំរិត។

ហេតុការណ៍ បែកធ្លាយសារសម្លេង គំរាមសម្លាប់ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមកថ្មីនេះ ខណ:កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ បានដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង នៅតាមបណ្ដោយផ្លូវជាតិលេខ៥ នៅចំណុចមុខវិទ្យាល័យឬស្សីកែវ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានលោកស្នងការរង នឹងលោកអធិការរង ទទួលផ្នែកចរាចរណ៍ ជាអ្នកដឹកនាំបញ្ជា។

បើតាមប្រភពព័ត៌មានច្បាស់ការណ៍ ពីមន្ត្រីនគរបាលខណ្ឌឬស្សីកែវ សុំមិនបញ្ចេញឈ្មោះ បានឲ្យ CSN ដឹងថា សារសម្លេងគំរាមសម្លាប់ ពិតជាសម្លេងរបស់លោក ចាន់ ពៅ មានតួនាទីជាអធិការរង ខណ្ឌឬស្សីកែវ ទទួលផ្នែកសេនាធិការ គំរាមសម្លាប់លោក លី រ៉ូហ្សាត ជានាយផ្នែកចរាចរណ៍ខណ្ឌឬស្សីកែវ។

បើយោងតាមប្រភព បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីអនុវត្ដន៍ បានប្រហែលជាកន្លះម៉ោង កម្លាំងសមត្ថកិច្ច ខណ្ឌឬស្សីកែវ បានពិនិត្យឃើញ អ្នកមានអ្នកប្រើប្រាស់ជាតិស្រវឹង លើសកម្រិត ចំនួន ៣នាក់ ដែលជាអ្នកបើកម៉ូតូ ក្នុងនោះ មានម្នាក់ មិនបានសហការផ្លុំ បន្ទាប់មកកម្លាំងសមត្ថកិច្ច ក៍បានធ្វើការបញ្ជូនទៅស្នងការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ក៍ប៉ុន្តែ បន្ទាប់ពីបញ្ជូន អ្នកដែលមានជាតិស្រវឹងលើសកំរិត បានមួយ សន្ទុះ ស្រាប់តែលោក ចាន់ ពៅ អធិការរង រូបនោះ បានទូរស័ព្ទមកលោកនាយផ្នែក ដោយបញ្ជាអោយដោះលែងមនុស្សម្នាក់ ដែលមានជាតិស្រវឹងលើសកំរិត ក៏ប៉ុន្ដែលោកនាយផ្នែក បានប្រាប់ទៅវិញថា គាត់គ្មានសិទ្ធដោះលែងទេ គាត់គ្រាន់តែជានាយផ្នែក ហើយក៏អោយលោកអធិការរងរូបនោះ ទូរស័ព្ទទៅលោកអធិការង ទទួលផ្នែកចរាចរណ៍ ដែលកំពុងដឹកនាំបញ្ជាទៅ ដែលជាហេតុធ្វើឲ្យ លោកអធិការរងរូបនោះខឹង ក៍បានបិទទូរស័ព្ទ។ ហើយមួយសន្ទុះក្រោយមក ស្រាប់តែឃើញបុរសម្នាក់ដែលមានជាតិស្រវឹងលើសកំរិតម្នាក់ ក្នុងចំណោម ៣នាក់ ដែលកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការនោះ ត្រឡប់មកវិញក្រលើម។

ក្រោយមកលោកអធិការរងរូបនោះ បានផ្ញើរសារសម្លេងគំរាមសម្លាប់ជាច្រើន មកលោកនាយផ្នែក ធ្វើអោយលោកនាយផ្នែក មានការភិតភ័យយ៉ាងខ្លាំង ព្រោះអីធ្លាប់ដឹងហើយថា កន្លងមកអធិការរងរូបនេះ ធ្លាប់បាញ់គំរាមមន្ត្រីប៉ូលិស រួចមកហើយ គ្មាននរណាហ៊ានធ្វើអ្វី លោកអធិការរងរូបនេះឡើយ ធ្វើអោយលោកអធិការរងរូបនេះឡើងចាង គំរាមសម្លាប់គេឯងជាបន្តបន្ទាប់។

ករណីនេះ លោកនាយផ្នែក ដែលជាជនរងគ្រោះ បានសំណូមពរ អោយថ្នាក់ដឹកនាំ ជួយរកយុត្តិធម៌ អោយរូបគាត់ផង ព្រោះអធិការរងទំនើងរូបនេះ គំរាមសម្លាប់រូបគាត់ អោយស្លាប់ចោលប្រពន្ធចោលកូន។ ហើយជនរងគ្រោះ សង្ឃឹមថា សម្ដេចក្រឡាហោម ស ខេង នឹងមានវិធានការចាត់ការ លើអធិការរងរូបនេះ ប្រសិនជាគ្មានចំណាត់ការទេនោះ មិនដឹងមានមនុស្សប៉ុន្មាននាក់ទេ ដែលស្លាប់ក្រោមកណ្ដាប់ដៃ លោកអធិការរងរូបនេះ បើសូម្បីតែមន្ត្រីប៉ូលិស កូនលោកផ្កាយ ក៍លោកអធិការរូបនេះ ហ៊ានបាញ់គម្រាមរួចមកហើយដែរនោះ។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕

Share on Facebook