មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សាឡង់ដឹកខ្សាច់ចំណុះរាប់សិបតោន បុកគៀបជាប់សរសស្ពានព្រែកតាមាក់ កាលពីម្សិលមិញ សម្រេចទាញក្បាលចេញ នៅម៉ោងជាង១ រសៀលនេះហើយ

 

ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000 / 076 28 44444

 

ខេត្តកណ្ដាល៖ ស្ពានព្រែកតាមាក់ ស្ថិតនៅមិនចម្ងាយប៉ុន្មាន ពីរាជធានីភ្នំពេញ ដែលបានផ្ដល់ការតភ្ជាប់ រវៀងត្រើយច្រាំងខាងលិច និងច្រាំងខាងកើត នៃទន្លេមេគង្គ ចំណាយថវិកាប្រមាណ ៤៣.៥ លានដុល្លារក្រោមជំនួយប្រាក់កម្ចី របស់ប្រទេសចិន និងបានដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០១០ កន្លងទៅ ។

បច្ចុប្បន្ន ស្ពានខាងលើនេះ ផ្នែកខាងលើ រង់ការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរ ពី រថយន្តធុនធំៗ ផ្ទុកលើសទម្ងន់ រីឯផ្នែកខាងក្រោម រងការគំរាមកំហែងផងដែរ ពីការធ្វើអាជីវកម្មបូមខ្សាច់ ជាក់ស្ដែងកាលរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណី សាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកទៅបុកសសរស្ពាន ( ទី៣ ) បណ្តាលឲ្យគៀបជាប់ នៅនឹងសសរស្ពានតែម្តង។ ហើយភ្លាមៗ ក្រោយទទួលបានព័ត៌មាន លោក អភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ បានចុះទៅជួយអន្តរាគមន៍ ដើម្បីរកមធ្យោបាយ ទាញក្បាលសាឡង់ដឹកខ្សាច់នោះ ចេញពីសសរស្ពានផងដែរ។ ហើយរហូតមកដល់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៩ នេះ សាឡង់ដែលគៀបជាប់ នៅនឹងសសរស្ពាន មិនទាន់អូសចេញបានទេ នេះបើតាមការឲ្យដឹង ពីលោកអធិការនគរបាល ស្រុកមុខកំពូល កាលពីវេលាម៉ោង១២ នឹង ៣០ មុននេះ លោកបានបញ្ជាក់ប្រាប់ថា ជំនាញនឹងធ្វើការនាញចេញ នៅម៉ោងប្រមាណ ជាង១ រសៀលថ្ងៃទី០៩ នេះ។

គួបញ្ជាក់ថា ករណីនេះ កាពីល្ងាចថ្ងៃទី០៨ ខែកញ្ញា មានវត្តមានថ្នាក់ដឹក
នាំជាច្រើនរូប ស្ថិតនៅកន្លែងកើតហេតុ មានដូចជា៖ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល លោកអភិបាលរងខេត្ត រួមសហការជាមួយមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីជំនាញ ជួបពិភាក្សាគ្នា រកមធ្យោបាយ ទាញក្បាល សាឡង់នោះ ចេញពីសសរស្ពាន ទងយប់ផងដែរ។

បើតាមការផ្ដល់សម្ភាសន៍ ឯកឧត្ដម ម៉ៅ ភិរុណ បានឲ្យដឹងថា ចំពោះហេតុការណ៍នេះ លោកអភិបាលខេត្ត បានបញ្ជាឲ្យផ្អាក សាឡង់ដឹកខ្សាច់ផ្សេងទៀត ផ្អាកធ្វើចរាចរណ៍ឆ្លងកាត់ក្រោមស្ពាន ជាបណ្តោះអាសន្ន រង់ចាំការទាញសាឡង់ ដែលបុកនេះចេញសិន ចៀសវាងគ្រោះថ្នាក់ ជាយថាហេតុបន្តទៀត។

សូមបញ្ជាក់ថា ស្ពានព្រែកតាមាក់ ដែលរងគ្រោះ ដោយសាសាឡង់ដឹកខ្សាច់បុកនេះ មានប្រវែង សរុប ១០៦០ម៉ែត្រ និងទទឹងប្រវែង ១៣.៥ ម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៦០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ការសាងសង់ស្ពាននេះ បានចំណាយថវិកាប្រមាណ ៤៣.៥ លានដុល្លារ ក្រោមជំនួយប្រាក់កម្ចី របស់ប្រទេសចិន និងបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១០កន្លងទៅនេះ៕

Share on Facebook