មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ចង់ចំណេញ ដាច់ចំណងហើយ នេះជាករណីរំលោភ មិនបានសម្រេច នៅស្រុកត្រាំកក់ ខេត្តតាកែវ.!

ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000 / 076 28 44444

ខេត្តតាកែវ ៖ របងថ្មបេតុង ដែលបានធ្វើរំលោភ យកប្រឡាយបង្ហូរទឹក ស្ថិតនៅក្នុងភូមិព្រៃដំរី ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ត្រូវបានវាយកម្ទេចវិញហើយ ក្រោយពីមានមហាជនទិតៀន នឹងសារព័ត៌មានក្នុងស្រុក មួយចំនួន បានធ្វើការចេញផ្សាយរិះគន់ចំៗ ទៅលើអាជ្ញាធរថ្នាក់ស្រុក នឹងជំនាញ កន្លងមកនេះ។

គួរបញ្ជាក់ថា កន្លងមក ពាក់ព័ន្ធការសាងសង់របង រំលោភយកប្រឡាយខាងលើ ពីម្ចាស់ក្បាលដី លេខ ០៣០២ ដែលមានឈ្មោះ សែម សារ៉ែនឌី នេះ យើងសង្កេតុឃើញថា អាជ្ញាធរ ហាក់ដូចជាមានបំណង ការពារម្ចាស់របង ដោយថា ការសាងសង់នេះ ខុសមកពីជាង មិនមែនខុសមក ពីម្ចាស់ក្បាលដីលេខ ០២០២ នៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែរត្រូវបានវ៉ៃចោលវិញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះទេ។

សូមបញ្ជាក់ថា ការសាងសង់របងថ្ម បេតុង រំលោភយកដីប្រឡាយបង្ហូរទឹក នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ពីសំណាក់បុគ្គល មានលុយ ឈ្មោះ សែម សារ៉ែនឌី ធ្វើឲ្យប្រជាពលរដ្ឋជាច្រើន បានប្រតិកម្មយ៉ាងខ្លាំង រហូតមានការតវ៉ា នឹងស្នើសុំទៅអាជ្ញាធរស្រុក នឹងជំនាញចុះពិនិត្យ តែ​ក្រោយពេល​ចុះ​ពិនិត្យ លើកទី១ ឃើញថា អាជ្ញាធរ​ស្រុក និងមន្ត្រីជំនាញ បានធ្វើការហាមឃាត់ មិនអនុញ្ញាតិឲ្យសាងសង់របងនោះឡើយ ក៍ប៉ុន្ដែការហាមឃាត់ របស់អាជ្ញាធរនោះ គ្មានប្រសិទ្ធភាព មិនដឹងថាមកពីមូលហេតុអ្វី បានជានាំគ្នាសម្ងំស្ងៀមទៅវិញ បណ្ដោយឲ្យបុគ្គលមានលុយ ធ្វើរបងសម្រេច១០០% ក្រោយពីមានការរិះគន់ខ្លាំង ទើបអាជ្ញាធរ សម្រេចវាយកម្ទេចចោលវិញ ចង់ចំនេញ ដាច់ចំណងហើយ នេះករណីរំលោភមិនបានសម្រេច…ហាសហា.!៕

Share on Facebook