មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ធំក្លិនមិនល្អ អំពី អំពើពុករលួយ មានលក្ខណៈជាប្រព័ន្ធ ក្នុងជួរខណ្ឌរដ្ឋបាលព្រៃឈើ ឧត្តរមានជ័យ និងអាចពាក់ព័ន្ធ ដល់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ផងដែរ

ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រសិនបើប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 078 55 11 12 / 097 777 6000

ថ្មីៗនេះ បែកធ្លាយភាពមិនប្រក្រតី មួយចំនួន ពាក់ព័ន្ធទៅនិងការគ្រប់គ្រង ដឹកនាំដោយ លោក អុឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តឧត្តរមានជ័យ ឈានដល់មានការទម្លាយ អំពី អំពើពុករលួយ មានលក្ខណៈជាប្រព័ន្ធ ក្នុងជួរខណ្ឌរដ្ឋបាលព្រៃឈើ និងពាក់ព័ន្ធដល់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ផងដែរ ដែលទង្វើនេះ វាផ្ទុយពីគោលការណ៍ថ្នាក់លើដាក់ចុះ ឲ្យទប់ស្កាត់បទល្មើសព្រៃឈើ បែរជាទាញយកប្រយោជន៍ ពីបទល្មើសឈើទៅវិញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពីក្រុមមន្ត្រី បានលួចបង្ហើបឲ្យដឹងថា លោក អ៉ីម សៅរិទ្ទ នាយខណ្ឌរដ្ឋបាលព្រៃឈើ ឧត្តរមានជ័យ បានប្រឹងប្រែងធ្វើការងារ ខាងប្រមូលផលយ៉ាង ស្ងប់ស្ងាត់ ពីគ្រប់ទិសទី និងឲ្យកូនចៅក្រោមឱវាទ ក្នុងតំណែងជា ផ្នែក និងសង្កាត់ រដ្ឋបាលព្រៃឈើ មានដូចជានៅ ស្រុកអន្លង់វែង ក្រុងសំរោង និង បន្ទាយអំពិល កំពុងកាក់កបយ៉ាងខ្លាំង ដោយប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុក ខណៈមានគណៈកម្មការថ្នាក់ជាតិ មានវិធានការចុះបង្ក្រាប បទល្មើសធនធានធម្មជាតិ ទូទាំងប្រទេស ដោយរឹតបណ្តឹង ការចេញច្បាប់ ស្តីពីការអនុញ្ញាតបង្កេីត និងបន្តរោង សិប្បកម្មកែច្នៃ ផលអនុផលព្រៃឈេី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ហើយឆ្លៀតក្នុងឱកាសនេះ លោក អុឹម សៅវរិទ្ធ នាយ ខណ្ឌរដ្ឋបាលព្រៃឈើ ឧត្តរមានជ័យ បានបង្អាក់ការចេញច្បាប់ ស្ដីពីការបង្កើតរោងសិប្បកម្មកែច្នៃ ផលអនុផលព្រៃឈេី ក្នុងដែនសមត្ថកិច្ចខណ្ឌ ដោយតម្រូវឲ្យមន្ត្រីក្រោមឱវាទ សង្កាត់ និងផ្នែក រដ្ឋបាលព្រៃឈើ ដែលរត់ការធ្វេីច្បាប់បង្កេីត ឬ បន្តរោងសិប្បកម្មនេះ បង់លុយបន្ថែមមួយកម្រិតទៀត គឺចំនួន ២០០$ (ពីររយដុល្លារ) សម្រាប់ខ្ទង់ខាងមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ដេីម្បីជួយដឹងឮថែមទៀត និងចេញច្បាប់បានលឿន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបន្ដថា ថ្មីៗនេះ នៅខាងផ្នែក រដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង នឹងក្រុងសំរោង ពិសេសជាងគេ គឺនៅខាង ផ្នែករដ្ឋបាលព្រៃឈេី បន្ទាយ អំពិល ដែលមាន លោក ឆាយ ដួងវិបុល ឋានៈនាយរងផ្នែក រដ្ឋបាលព្រៃឈេី បន្ទាយអំពិល បានត្អួញត្អែរពីការលំបាក ក្នុងការរកលុយតាមការកំណត់ របស់ថ្នាក់លើ ប៉ុន្តែដោយ លោក ឆាយ ដួងវិបុល មានទេពកោសល្យខ្ពស់ ក្នុងការលួងលោមមេៗ និងម្ចាស់ស្នេីសុំច្បាប់សិប្បកម្ម បានតម្រូវឲ្យបង់ថ្លៃសេវា សាធារណៈ ចាប់ពី ៨០០ ដុល្លារ ទៅ ១៥០០ ដុល្លារ? សម្រាប់អាជីវកម្ម មួយកន្លែងៗ ដែលតម្លៃនេះ លើសពីការកំណត់តម្លៃសេវា របស់អន្តរក្រសួង បានកំណត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋជាច្រេីននាក់ ដែលជាម្ចាស់រោងសិប្បកម្មកែច្នៃ ផលអនុផលព្រៃឈើ បានឲ្យភ្នាក់ងារ សារព័ត៌មានយើង ដឹងព្រឹកព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ ថា កន្លងមក ដេីម្បីធ្វេីច្បាប់កែច្នៃ ផលអនុផលព្រៃឈេី ខាងមេព្រៃសង្កាត់ ផ្នែក ខណ្ឌ តម្រូវឲ្យពួកគាត់ បង់លុយចាប់ពី ៨០០ ដុល្លារ ទៅ ១៥០០ ដុល្លារ? សម្រាប់ធ្វើច្បាប់ ដោយកំណត់ ចំពោះអ្នកសុំបន្តច្បាប់ រោងសិប្បកម្ម ចាប់ពី ៨០០ ដុល្លារ ទៅ ៩០០ ដុល្លារ? សម្រាប់អ្នកសុំបង្កេីតរោងសិប្បកម្មថ្មី ឬដេប៉ូឈេី លក់ចែកចាយ ចាប់ពី ៩០០ ដុល្លារ ទៅ ១៥០០ ដុល្លារ? ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបន្ដថា លោក ឆាយ ដួងវិបុល ឋានៈនាយរងផ្នែក រដ្ឋបាលព្រៃឈេីបន្ទាយអំពិល និងនៅខាង សំរោង គឺមាន លោក ខន ខែម នាយផ្នែករដ្ឋបាលព្រៃឈើ សំរោង បានទទួល រត់ការទៅតាមខ្ទង់ ចំណាយនីមួយៗ ចាប់ពីខ្ទង់ របស់លោកនាយខណ្ឌ រដ្ឋបាលព្រៃឈើ ឧត្ដរមានជ័យរហូតដល់ លោកប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រហូត ធ្លាប់ឮថា មានខ្ទង់របស់លោក អភិបាលខេត្ត ទៀតផង ដោយប្រមូលលុយទាំងអស់ ទុកជូន ត្រឹមលោក អុឹម សៅវរិទ្ធ នាយខណ្ឌ តាមរយៈ មន្ត្រី រដ្ឋបាលម្នាក់ ឈ្មោះអ្នក លោក សរបស់តម្លៃអន្តរក្រសួង បែបនេះ គឺអាចមានការឃុបឃិតគ្នា ជាប្រព័ន្ធ ដោយមានការចាត់តាំងច្បាស់លាស់ ជាមួយ លោក អុឹម សៅវរិទ្ធ នាយខណ្ឌ រដ្ឋបាលព្រៃឈើ ឧត្តរមានជ័យ និង លោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តឧត្តរមានជ័យ ហេីយមេីលទៅ បើមិនដូចនេះទេ គេមិនអាច ធ្វេីការស្នេីសុំ បង្កើត ឬ បន្ត ច្បាប់ រោង សិប្បកម្មកែច្នៃ ឬដេប៉ូ លក់ ចែកចាយ ផលអនុផលព្រៃឈេី ប្រព្រឹត្តទៅបាន ដោយរលូន និងលឿនបានឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ បញ្ជាក់បន្ថែមផងដែរថា កន្លងមកការចេញច្បាប់បង្កេីត ឬ បន្ត រោងសិប្បកម្ម កែច្នៃ ផលអនុផលព្រៃឈេី ឬរោង សន្និធិ (ដេប៉ូ) លក់ ចែកចាយ ផលអនុផលព្រៃឈេី គឺធ្វើ ពីលេីមកក្រោម ពោលគឺគេធ្វើពីលើចុះក្រោម តែពេលនេះ គេធ្វើពីក្រោមឡើងលើវិញ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ឆាយ ដួងវិបុល ឋានៈនាយរងផ្នែករដ្ឋបាលព្រៃឈេី លោក ខន ខែម ឋានៈនាយផ្នែករដ្ឋបាលព្រៃឈេី សំរោង ភ្នាកងារ អង្គភាពគេហទណព័រយើង មិនអាចស្វែងរកទាក់ទង សុំការបំភ្លឺបានទេ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ហើយជុំវិញករណីនេះ លោក អុឹម សៅវរិទ្ធ នាយខណ្ឌ រដ្ឋបាលព្រៃឈើ ឧត្តរមានជ័យ ក៍មិនអាចស្វែងរកទាក់ទង សុំការបកស្រាយបំភ្លឺបានដែរ ដោយពីមានលេខទូរស័ព្ទ ទំនាក់ទំនង ។ ហើយចំណែក លោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេត្តឧត្តរមានជ័យ ក៍គ្មានលេខទូរស័ព្ទ ទំនាក់ទំនង សុំការបំភ្លឺបានដែរ។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕

Share on Facebook