មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

រឿងឃុបឃិតគ្នាលក់ដីកសិកម្ម តម្លៃរាប់សិបម៉ឺនដុល្លារ លោក វ៉ី សំណាង អភិបាលខេត្តថាអត់ដឹង អ្នកណាធ្វើអ្នកនោះទទួល រីឯលោក ( ឈៀង តុលា ប្រធានមន្ទីរកសិកម្មខេត្តថា ការលក់ទិញនោះ ទុកឲ្យច្បាប់ជាអ្នកកំណត់ ) អត់យល់.!

ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រសិនបើប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 078 55 11 12 / 097 777 6000

បញ្ហាដីធ្លី ដែលត្រូវបានមន្ត្រីមានអំណាច នៅក្នុងមន្ទីកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ខេត្តកំពង់ស្ពឺ នាំគ្នាឃុបឃិត លក់ដីរបស់រដ្ឋនោះ រហូតមកទល់ពេលនេះ ពុំទាន់មានចំណាប់ការណាមួយ ពីសំណាក់លោក អភិបាលខេត្តកំពង់ស្ពឺ វ៉ី សំណាង នូវឡើយទេ តែផ្ទុយទៅវិញ កន្លងមកថ្មីៗនេះ លោក វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ បានលើកឡើង ប្រាប់អ្នកព័ត៌មានថា លោកមិនបានដឹងនោះទេ ហើយអ្នកណាធ្វើ អ្នកនោះទទួលទៅ។

នាពេលថ្មីៗនេះ មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងខេត្តកំពង់ស្ពឺ បានសម្ដែងការហួសចិត្ត ក្រោយពីដឹងថា ទីតាំងអង្គភាពកសិកម្ម ចំនួន ៤កន្លែង ត្រូវបានកាត់លក់ជាង ១០ហិកតា ឲ្យទៅក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ឯ.ក។

គួររម្លឹកថា ការបែកធ្លាយ នូវព័ត៌មានទាំងនោះ កើតឡើងបន្ទាប់ពី បុគ្គលមួយចំនួន បានទទួលលុយកក់ ជាច្រើនម៉ឺនដុល្លារ ពីក្រុមអ្នកទិញ ក្នុងខេត្តកំពង់ស្ពឺ និងមានអ្នកពីចម្ងាយផងដែរ ដោយសន្យា កាត់ដីរដ្ឋ មកឲ្យអ្នកទិញស្របច្បាប់ នាពេលដ៍ខ្លីខាងមុខ ហើយដីដែលគេគ្រោងលក់នោះ មានដីទីតាំង ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដីចំការប្រេងខ្យល់ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ដីសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង ក្នុងភូមិផ្គង់ ស្រុកសំរោងទង រួមទាំងដីរបស់មន្ទីរកសិកម្មផងដែរ។

បើតាមក្រុមមន្ត្រីជាច្រើននាក់ បានលើកឡើងថា ដីដែលគេកំពុងត្រៀមរត់ការ លក់ទាំងអស់មាន ចំនួន ៤កន្លែង រួមមាន៖

ទី១. ដីទីតាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ទី២. ដីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើផ្គង់, ទី៣. ដីចំការប្រេងខ្យល់ព្រៃផ្តៅ, ទី៤. ដីមន្ទីរកសិកម្មមួយផ្នែក (បានទទួលលុយកក់មួយចំនួនហើយ) ដែលមានតម្លៃសរុបរាប់លានដុល្លារ ដែលមានក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ឯ.ក ជាអ្នកដេញថ្លៃ។ ហើយមន្រ្តីទាំងនោះ បានបន្តទៀតថា ពួកគាត់បានការពារទីតាំងដីទាំងនេះ ជាយូរឆ្នាំមកហើយ មិនបណ្តោយឲ្យជនណា មកយកទៅលក់ ដោយមិនផ្តល់ផលប្រយោជន៍ ឲ្យពួកគាត់នោះទេ។ ហើយមន្ត្រីទាំងនោះ បានលើកឡើងទៀតថា ” វាដូចជាហួសហេតុពេក នៅស្ងាត់ៗ មានមនុស្សរត់ការ កាត់ដីរដ្ឋលក់ ដោយដើរបង្ខំឲ្យមន្ត្រីចូលរួមផ្តិតមេដៃ និងសហការ រួមគំនិតលក់ ដោយស្ងាត់បំផុតបែបនេះ មិនតែប៉ុន្តែប៉ុណ្ណោះ ថែមទាំងបានទទួលលុយកក់ រាប់សិបម៉ឺនដុល្លារ ពីអ្នកទិញមិនឲ្យមន្ត្រីណាម្នាក់ ដឹងឡើយ ” ។

តាមការលើកឡើង ពីមន្ត្រីមួយចំនួន បានសង្កត់ធ្ងន់ថា ដីទាំងនោះបើសិន ជាលក់ស្រួលបួល មានតម្លៃរាប់សិបលាន ដុល្លារ ឯណោះ ដែលទាមទា ត្រូវបង្កើតឲ្យមាន គណៈកម្មាធិការត្រឹមត្រូវ ប្រជុំវាយតម្លៃ ព្រមទាំង មានការយល់ព្រម ពីមន្ត្រីបម្រើក្នុងអង្គភាព គ្រប់គ្រងដីទាំងនោះ ជាមុន មិនគួរមករៀបចំលក់ ដោយគ្មានការពិភាក្សាគ្នា បែបនេះឡើយ។

ដោយឡែក ទាក់ទិនរឿងរ៉ាវ លក់ដីរដ្ឋខាងលើ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ លោក ឈៀង តុលា បានថ្លែងប្រាប់ អ្នកព័ត៌មានថា លោកទទួលស្គាល់ ពិតជាមានការជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការអភិវឌ្ឍន៍នៅនឹងកន្លែង ដោយកាត់យកដីមន្ទីរកសិកម្ម ទំហំ ១០ហិតា ១៤៩ម៉ែត្រការ៉េ ស្ថិតក្នុងភូមិចំការដូង ផ្លូវជាតិលេខ៤៤ ក្រុងច្បារមន នោះមែន ។ ហើយប្រធានមន្ទីររូបនេះ បានបញ្ជាក់ថា ការលក់-ទិញរ វាងក្រុមហ៊ុន និងក្រុមខាងណា លោកមិនបានដឹងនោះទេ ហើយការលក់ទិញនោះ ទុកឲ្យច្បាប់ជាអ្នកកំណត់ទៅចុះ។

បើតាមសម្ដី ពីប្រភពមន្ត្រី ជាច្រើន ក្នុងខេត្តកំពង់ស្ពឺ ដែលអង្គភាព គេហទំព័រ CSN ទទួលបាន ជាបន្តបន្ទាប់នេះថា ដីកសិកម្មដែលលក់នេោះ ពិតជាមានការកក់ប្រាក់ ហើយអង្កន់ ពុះជាឡូតិ៍ មិនតិចជាង ៣០ម៉ឺន ដុល្លារ នោះទេ?។ ហើយបន្តទៅលក់ដីរដ្ឋ នៅចំណុចផ្សេងៗ ខាងលើបន្តទៀត ក្នុងតម្លៃថ្លៃកប់ពពក តាមរយៈការគៀងគរ របស់ក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ឯ.ក ដែលមានតំណាងជាច្រើន កំពុងចាត់ចែងលក់ ឲ្យអ្នកដទៃ៕

Share on Facebook