មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សាឡង់ដឹកខ្សាច់ បុកគៀបជាប់សសរស្ពាន ព្រែកតាមាក់ ទាញយកចេញបានរួចរាល់ហើយ

ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រសិនបើប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 078 55 11 12 / 097 777 6000

ខេត្តកណ្តាល៖ ព័ត៌មានគេហទំព័រ CSN ទទួលបានមុននេះបន្តិច សាឡង់ដឹ កខ្សាច់ បុកគឿងជាប់នឹងជើងគាំង សសរស្ពានព្រែកតាមាក់ ស្រុកមុខកំពូល  កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នេះ ទាញយកចេញបាន ១០០%ហើយ ដោយក្រុមការងារចំរុះ ដែលមានការចូលរួមពិនិត្យ រកពិធីដោះស្រាយ អូសសាឡង់ចេញបន្ត ដោយក្នុងនោះមាន៖ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការណ៍ នឹងដឹកជញ្ជូន នឹងជារដ្ឋមន្ត្រីស្តីទី ដឹកនាំរួម, ឯកឧត្តមថ្នាក់ដឹកនាំ ក្រសួងសាធារណការណ៍ នឹងដឹកជញ្ជូន ប្រធាន អនុប្រធានមន្ទីរសាធារណការណ៍ នឹងដឹកជញ្ជូនខេត្ត, មានថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ គណ:កម្មាធិការ គ្រោះមហន្តរាយថ្នាក់ជាតិ, ក្រុមការងារកំពង់ផែស្វយ័តភ្នំពេញ, កងកំលាំងប្រដាប់អាវុធទាំង ៣ ផ្នែក របស់ស្រុក និងកំលាំងប្រជាការពារ ចូលរួមផងដែរ។

នេះបើតាមប្រសាសន៍ នឹងរបាយការណ៍ របស់លោក អភិបាលនៃគណៈអភិបាល ស្រុកមុខកំពូល បានឲ្យដឹងថា លទ្ធផលទាញយកសាឡង់ចេញពីសសរស្ពាន ដោយជោគជ័យ១០០% ដោយចាប់ផ្ដើម បូមខ្សាច់នឹងបូមទឹកចេញពីសាឡង់ តាំងពីព្រឹក ហើយទាញយកសាឡង់ រួចរាល់ នៅវេលាម៉ោង ១១ ៥៥នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ សាឡង់ដឹកខ្សាច់ ដែលជាប់ បានអូសបានបណ្តែត ចេញមិនលិចទេ រួមទាំងកំលាំងការពារ កំលាំងកម្មករ កំលាំងចូលរួមទាំងអស់ មានសុវត្ថិភាពល្អ១០០%។

គួររំលឹកផងដែលថា ករណីសាឡង់ដឹកខ្សាច់ បុកគៀបជាប់នឹងសសរស្ពាន ព្រែកតាមាក់នេះ ហើយភ្លាមៗ ក្រោយទទួលបានព័ត៌មាន លោកអភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ បានចុះទៅជួយអន្តរាគមន៍ ដើម្បីរកមធ្យោបាយ ទាញក្បាលសាឡង់ដឹកខ្សាច់នោះ ចេញពីសសរស្ពានផងដែរ។ ហើយការខំប្រឹងប្រែង ដោយយកចិត្តទុកដាក់ ពីក្រុមការងារជំនាញ បានអូសបន្លាយ ពីថ្ងៃទ១ មានន័យថា ពីថ្ងៃកើតហេតុ ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ មកដល់ថ្ងៃទី១៦ ខែកញ្ញា នៅតែមិនអាចរកដំណោះស្រាយ យកចេញបាន ទោះបីមានការខិតខំដុតដៃដុតជើង ពីមន្ត្រីជំនាញ របស់ក្រសួងសាធារណការ នឹងដឹកជញ្ជូនក៍ដោយ ក៍សាឡង់មួយនេះ នៅតែជាប់គាំងខាងក្រោមដដែល ។

ស្ថិតក្នុងស្ថានការណ៍ ពេលមានបញ្ហានោះ អ្នកពាក្យក្រសួងសាធា
រណការ នឹងដឹកជញ្ជូន បានធ្វើសេចក្ដីប្រកាសព័ត៌មាន ជូនដំណឹង ទៅដល់បងប្អូនជនរួមជាតិ ឲ្យដឹងអំពី ហេតុការណ៍នោះថា ក្រោយពីមានការដួលរួម ពីតំណាងរបស់ក្រសួងរ៉ែ នឹងថាមពល នឹងអាជ្ញាធរជាតិគ្រប់គ្រង គ្រប់គ្រងមហន្តរាយ នឹងក្រុមកងអង្គរក្ស សម្ដេចតេជោ ហ៊ុន សែន ការអូសសាឡង់ ជាច្រើនលើកច្រើនសារ នៅតែបរាជ័យ ដោយមូលហេតុ កម្លាំងទឹក មានសំពាធខ្ពស់។

ដោយយោងតាមសេចក្តីប្រកាសព័ត៌មានជាផ្លូវការ បានឲ្យដឹងថា ក្រោយពីមានការពិភាក្សាគ្នា យ៉ាងល្អិតល្អន់ ជាមួយក្រុមការងារ បចេ្ចកទេសរបស់ក្រសួងសាធារណការ នឹងដឹកជញ្ជូន ជាមួយនឹងក្រុមអ្នកជំនាញ បចេ្ចកទេសសាងសង់ស្ពាន មកពីប្រទេសចិនរួច អាចធ្វើការបញ្ជាក់បានថា សាឡង់ដឹកខ្សាច់ ដែលជាប់គៀង នឹងសសរស្ពានព្រែកតាមាក់នោះ មិនធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ទៅដល់សសរនឹងតួស្ពានទាំងមូលទេ ។ ដោយមានសេចក្តីប្រកាស ទើបអាជ្ញាធរគ្រប់ជាន់ថ្នាក់ សម្រេចចិត្តធ្វើការផ្អាក ប្រតិបត្តិការ អូសសាឡង់ខាងលើ ជាបណ្ដោះអាសន្ន ដោយក្រសួងសាធារណការ នឹងដឹកជញ្ជូន ចាប់ផ្ដើមប្រតិបត្តិការ សាជាថ្មីម្ដងទៀត នៅពេលទឹកមានសភាពធូស្រាលទៅវិញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នេះ គិតចាប់ពីថ្ងៃកើតហេតុ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ មកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នេះ មានរយ:ពេល ២៣ថ្ងៃមកហើយ៕

Share on Facebook