មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ថ្នាក់ដឹកនាំ និងសកម្មជន គណបក្សប្រជាជនកម្ពុជា ទូទាំងប្រទេស ត្រូវរៀបចំអំបុកអោយបានហូបគ្រប់ៗគ្នា នៅថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ

ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រសិនបើប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 078 55 11 12 / 097 777 6000

ភ្នំពេញ៖ កាលពីថ្ងៃ អាទិត្យ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិការ មកពីគ្រប់គណបក្សនយោបាយ និងកូនក្មួយយុវជន កម្មករ កម្មការនី ចូលរួមហូបនំបញ្ចុកខ្មែរ ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និងឯកភាពជាតិ។ ហើយនៅពេលនោះ សម្តេចតេជោ បានមានប្រសាសន៍ថ្លែងថា នំបញ្ចុកមិនមែនជាកម្មសិទ្ធិ របស់បក្សនយោបាយណាមួយ ប៉ុន្តែជារបស់ជាតិខ្មែរទាំងមូល។

ដោយឡែក នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត នៅសាលាប៊ែលធី នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយក ថ្ងៃសៅរ៍ ទី៩ វិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ហើយបន្តដោយបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ គឺជាថ្ងៃកម្ពុជា ត្រូវទទួលទានអំបុក នៅទូទាំងប្រទេស “ ហូបអំបុកការពារជាតិ, សាសនា, ព្រះមហាក្សត្រ”។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសកម្មជន គណបក្សប្រជាជនកម្ពុជា ទូទាំងប្រទេស ត្រូវរៀបចំអំបុកអោយបានហូប គ្រប់ៗគ្នា នៅថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ៕

Share on Facebook