មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ចោម ច័ន្ទ កាន់តែមានភាពសុីវិល័យ ខ្លាំងឡើងៗជាលំដាប់ គួរឲ្យកត់សម្គាល់ ដោយនាងចូលចិត្ត ភាពហាយសូ.!

ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រសិនបើប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 078 55 11 12 / 097 777 6000

ភ្នំពេញ ៖ ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការប្រគួតប្រជែងគ្នា លក់ទំនិញតាមអនឡាញ ហើយក៍មានពាក់ គ្រឿងអលង្ការ បង្អួចអ្នករកស៊ី លក់តាមអនឡាញដូចគ្នា នឹងមហាជនផងដែរ។ ហើយមហាជនមួយចំនួន បានដឹងហើយថា អ្នកនាង ចោម ច័ន្ទ មួយរយៈនេះ កាន់តែមានភាពសុីវិល័យ ខ្លាំងឡើងៗ ជាលំដាប់ គួរឲ្យកត់សម្គាល់ ដោយនាងចូលចិត្ត ភាពហាយសូ និងទាន់សម័យ ជាពិសេស សម្ភារះនិយមរបស់នាង ប្រើប្រាស់ គឺសុទ្ធតែ ជារបស់ ប្រ៊េនៗ ដែលនាំចូលពីប្រទេសក្រៅ។

លើសពីនេះទៅទៀត បើយោងទៅតាមគណនីហ្វេសប៊ុក ឈ្មោះថា Choum Chann របស់នាង ចោម ច័ន្ទ ផ្ទាល់ បានធ្វើការបង្ហោះ នៅលើគណនីហ្វេសប៊ុក របស់ខ្លួន ដោយលើកឡើង ប្រើពាក្យសម្ដី ចាក់ដោត ទៅលើមហាជនមួយចំនួនថា { តិចថា ឃេីញមាសខ្ញុំ ខឹងច្រណែនទៀត បេីច្រណែន ទៅទិញនៅហាង ចោមខ្វាន់ បានពាក់ហេីយ } ។

មិនតែប៉ុណ្ណោះ អ្នកនាង ចោម ច័ន្ទ បានលើកឡើង នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយឲ្យដឹងទៀតថា៖ ផុសលុយខឹង , ពាក់មាសខឹង , ធ្វេីល្អជា មួយអ្នកមានគុណខឹង , ពាក់មាសចូលវត្តខឹង , រកស៊ីលក់ផលិតផល ដាចជាងខឹង , មានសង្សារស្អាត ស្រលាញ់ និងតាមថែខ្ញុំខឹង , មានទ្បានថ្មី មានផ្ទះថ្មីខឹង , និយាយអោយតែគេលេីសខឹង , មានលុយទាំងដុំៗកាន់ខឹង , មិចចឹងបានខឹងហ្ហាក?? ខឹងៗៗៗ ច្រណែនៗៗៗ ដេកស្រែដេីរស្រែក ប៉ុន្តែខ្ញុំមិនខឹងវិញទេ ដោយគេកំពុងទាញយកប្រយោជន៍ពីយើង វាមិនមានប្រយោជន៍ទេ ដោយសារតែលុយខ្ញុំ គឺខ្ញុំចង់ធ្វេីអ្វីក៍បាន ជារឿងរបស់ខ្ញំ ️គេខំរកបាន មានយល់ដេស? តែម្តេចក៍មិនខឹងនិងខ្លួនឯងផងទៅ អ្នកច្រណែន ដែលគ្មានគ្រាប់យ៉ាង ដូចគេ?? ខ្ញុំឈ្នះដោយមិនតបត បានយន័ថា ឈ្នះដោយត្រជាក់ ឯអ្នកច្រណែន ចាញត្រង់ដេកក្តៅខួរ ប្រឹងរកលុយដេីម្បីក្តីសុខ របស់ខ្លួនឯង ទេីបមានន័យ ។

យ៉ាងណាមិញ ពាក្យចាក់ដោត របស់អ្នកនាង ចោម ច័ន្ទ នៅលើបណ្ដាញសង្គម គេពុំទាន់ដឹងច្បាស់ទេថា ពាក្យសម្ដីទាំងនេះ ចោម ច័ន្ទ បាញ់សំដៅ ទៅលើដៃគូររកស៊ីជាមួយគ្នា ឬយ៉ាងណាទេ ព្រោះ ចោម ច័ន្ទ មិនបានបញ្ចេញឈ្មោះ នៅលើបណ្ដាញសង្គម ។ ហើយទន្ទឹមនឹងនេះ មហាជនជាច្រើន បានលាន់មាត់គ្រប់គ្នាថា ច្រណែននិងជីវិត របស់ ចោម ច័ន្ទ សព្វថ្ងៃខ្លាំងណាស់ ព្រោះមើលទៅនាង មិនសូវខ្វាយខ្ខល់រឿងលុយកាក់អ្វីទេ ព្រោះ ចោម ច័ន្ទ មានទាំងជំនួញ នៅក្នុងដៃជាច្រើន ហើយអ្វីកាន់តែពិសេសនោះ គឺនាងទើបតែរកបានសង្សារថ្មី ដែលជាកូនអ្នកមានទ្រព្យស្តុកស្តម និងជាកូនអនិកជនផងនោះ ចោម ច័ន្ទ ហាក់កំពុងតែទទួលបាន ប្រជាប្រិយខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន នៅក្នុងប្រទេស៕ ប្រភព៖ ហ្វេសប៊ុក

Share on Facebook