មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

មន្ត្រីអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឈ្មោះ ឡុន ឡ​ន នឹងឈ្មោះ លឹ​ម ហាក់ កំពុងសាយភាយក្លិនស្អុយ រឿងជំរិតទាប្រាក់ពីម្ចាស់រថយន្ត Lexus RX 330 អត់ពន្ធ ចំនួន ៥០០០ ដុល្លារ ថ្នូរដោះលែងទៅវិញ

ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ការិយាល័យទំនាក់ទំនង ផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ 078 55 11 12 / 097 777 6000

ថ្មីៗនេះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក បានបង្ហាញការបែកធ្លាយវីដេអូ ភាពមិនប្រក្រតី របស់មន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ប្រព្រិត្តអំពើពុករលួយ ជំរិតទាប្រាក់ ពីប្រជាពលរដ្ឋម្ចាស់រថយន្ត ចំនួន ៥០០០ ដុល្លារ ថ្នូរការដោះលែងវិញ នូវរថយន Lexus RX 330 ពណ៌ស អត់ពន្ធ ១គ្រឿង ដែលកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ចាប់​ឃាត់​កាលពី​ថ្ងៃ​ទី ២៨ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងមក។

ប្រភពព័ត៌មាន ពីប្រជាជនម្នាក់ ដែលជិះរថយន្ត Lexus RX 330 ពណ៌​ស អត់​ពន្ធ ហើយត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ ខេត្តកំពង់ឆ្នាំង ចាប់​ឃាត់​កាលពី​ថ្ងៃ​ទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៩ កន្លង​មក ជំរិត​ទារប្រាក់ ៥០០០ ដុល្លារ ទេីបដោះលែង បានអោយដឹងថា គ្រួសារ​គាត់​ បានយកលុយចំនួន ៥០០០ ដុល្លារ ទៅ​អោយឈ្មោះ ឡុ​ន ឡ​ន យក​ទៅ​អោយ លោក លឹ​ម ហាក់ ក្រោយពីលោក លឹ​ម ហាក់ ទទួលបានលុយហេីយ ទើបដោះលែងម្ចាស់រថយន្ត និង រថយន្តវិញ ។ ដោយ​រង​ការ​ឈឺចាប់ ម្ចាស់​រថយន្ត​បាន​ថត​វី​ដេ​អូ ពេល​ប្រគល់​លុយ ទុកជាភស្តុតាង ដើម្បីទុកប្ដឹងអំពីហេតុការណ៍ ចាប់ជំរឹតនេះ ។

បើតាមប្រភពព័ត៌មាន បានបញ្ជាក់​ថា រថយន្ដ Lexus RX 330 ពណ៌ស អត់ពន្ធ ១គ្រឿង ដែលកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ចាប់​ឃាត់​កាលពី​ថ្ងៃ​ទី ២៨ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងមកនោះ ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឈ្មោះ ម៉ៅ​ ទិញយកទៅប្រេីតែម្ដង។

គួររំលឹកថា កន្លងមក លោកនាយឧត្ដមសេនីយ៍នី សៅ​​​​​​​​​​​​​​​​​​​​​​​​​​​ សុខា អគ្គមេ​​​​​​​​​​​បញ្ជាកា​​​​​​​​​​​​​​​រ​រង កង​​​​​​​​យោធ​​​​​​​​​​​ពល ខេ​​​​​​​​​​​​​​​​​មរភូមិន្ទ និង ​​​​​​​​​​ជា​មេ​​​​​​​​​​​​បញ្ជាការ​​​​​​​​​​​ក​​​​​​​ងរាជ​អាវុធ​ហត្ថ​លើ​​ផ្ទៃ​ប្រទេស​​​​​​​​​​​​​​​​​ នៅក្នុង​ពិធី​ប្រកា​​​​​​​​​​​​​​ស​ផ្ទេរ ភា​​​​​​​រកិច្ច និង​តែង​​​​​តាំង​មុ​​​​​​​​ខតំ​​​​​​​​​​​​ណែង មន្ត្រី​កងរា​​​​​​​​​​​​​​ជអាវុ​​​​​​​​​​​​​ធហត្ថ ​​​​​ជំនួស​តំណែង លោក គីម រស្មី អតីមេ​បញ្ជាការ​កង​រា​ជ​​​​​​​​​​​​​​​​​​​អាវុធហត្ថ​ខេត្ត​រតន​​​​​​​​​​​គិរី កា​​​​​​​​​​​​​​លពី​ថ្ងៃ​ទី​១៨ ​​​​​​​​​​​​​​​​​ខែ​កុម្ភៈ ឆ្នាំ​២០​​​​​​១៩​។ លោកនាយឧត្ដមសេនីយ៍​​​​​​​​នី សៅ សុខា ​មានប្រសាស​​​​​​​​​​​​​ន៍​ ក្នុងសម្តីធ្ងន់ៗ នៅ​ចំ​​​ពោះមុ​​​​​​​​​​​​​​​ខ​មន្ត្រី​ក្រោម​ឱ​​​​​​​​​​វាទ របស់​​​​​​​​​​​លោក​ថា​​​​​​​​​​​​​​ មិន​ត្រូវ​​​​​​​​​​​យក​​​​​​​ឋានៈ និង​តួនាទី របស់ខ្លួន ​ដើម្បី​យ​​​​ក​ទៅ​ធ្វើ​ជា​មុ​​​​​​​​​​ខរបរ​​​​​​​​​​​​​​​​​​​​​ឡើយ ដើម្បី​ចៀសវា​​​​​​​​​​ង​ការ​​​​​​​​​​​​​ចោទប្រកាន់ ​​​​​​​​ពី​សំណា​​​​​​​​​​​ក់​ប្រជាព​​​​​​​​លរដ្ឋ ដែលនាំអោ​យ​មា​​ន​ភាព​ប៉ះ​​​​​​​​ពាល់​​​​​​​​​​​​​​​​តម្លៃ និង​សេ​​​​​​​​​​​​​​​ចក្ដីថ្លៃថ្នូរ ព្រម​​​​​​​​​ទាំង​វិ​​​​​​​​​ន័យ របស់​ក​ងកម្លាំង ។ ហើយក្នុងនាឱកាសនោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ​​​​​​​​​​​​​​​​​បាន​ព្រមា​​​​​​​​​​​ន​ថា ប្រសិន​បើ​​​​​​​​​​​​លោក​​​​​​​​​​​​​​​រកឃើញ​មន្ដ្រី​រូប​ណា​​​​​​​​​ យក​ឋា​​​​​​​​​នៈ និ​​​​​​​​​​​ង​តួនាទី​​​​​​ទៅ​ប្រព្រឹត្ដិ​ទង្វើ​ទាំង​នោះ នឹង​ត្រូវ​ទទួល​​​​ទោស​ជា​​​​​​​​​ក់​ជា​​​ពុំខាន​។​

​ត្រង់​ចំណុច​នេះ លោកនា​យ​ឧត្ដមសេ​​​​​នីយ៍ សៅ សុ​​​​​​​​​​​​​ខា អគ្គមេប​​​​​​​​​​​​​​ញ្ជាការ​រង ​​​​​​​​​​កងយោ​​​​​​​​​​​​​​​​​​ធពល ខេ​​​មរភូមិន្ទ ​​​​​​​​​​​និង​​​​​​​​​​​ ជា​មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​​​​​​​ទេស បា​​​​​​​​​​​​ន​ព្រមាន​​​​​​​​​​​​​​​ថា ប្រសិន​​​​​​​​​​​​បើ​រូប​លោ​​​​​​​​​​​​​​​​​ក រកឃើញ​​​​​​​​​​​​​​​​​​​​​ថា មន្ត្រី​រូប​ណា​​​​​​​​​​​​ ​​​​​​បាន​ប្រព្រឹត្តិ​ទង្វើ មិន​គប្បី និង​អស​កម្ម​ណាមួយ​​​​​​​​​​​ ក្នុង​អង្គភា​​​​​​​​​​​​​​​ព​នី​មួយៗ ​​​​​​​​​​​​មន្ត្រី​រូប​​​​​​​​​​​​​​​​​​​​​នោះ នឹង​ត្រូវ​ទ​​​​​​​​​​​​ទួល​​​​​​​​​​​​​​​​​​​​​ទោស ដោ​​​​​​​​​​យ​មិន​​​​​​​​​​​អាច​យមិនអាចលើកលែងជាក់ជាពុំខាន ឬ​មិនអាចលើកលែងឲ្យបាននោះទេ។

ពាក់ព័ន្ធទង្វើរមិនគម្បី របស់មន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង មហាជនជាច្រើន បាននាំគ្នាលើកឡើង ដូច្នេះថា ទោះមានការព្រមាន ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេប​​​​​​​​​​​​​​ញ្ជាការ​រង ​​​​​​​​​​កងយោ​​​​​​​​​​​​​​​​​​ធពល ខេ​​​មរភូមិន្ទ ​​​​​​​​​​​និង​​​​​​​​​​​ ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស យ៉ាងណាក៍ដោយ ក៍មន្ត្រីពុករលួយ មួយចំនួននោះ មិនខ្លាចញញើតដែរ ព្រោះពួកគេរួមគ្នា ជាប្រព័ន្ធ បានល្អណាស់ ជាក់ស្ដែង ដូចជាករណីនេះអញ្ចឹង លោកនាយឧត្តមសេនីយ៍ បានត្រឹមតែ កោកៗ សិកមាត់ត្រដោក តែឆ្អើតពោះក្របី ព្រមានយ៉ាងណា ក៍អស់លោកមន្ត្រីពុករលួយទាំងនោះ មិនព្រមចោលកំកើត ជាត្រីងៀតឆ្លៀតពង ឬកន្ទេធំបន្លំដេកដែរ ។

ពាក់ព័ន្ធករណីខាងលើ មជ្ឈដ្ឋាន ក៍កំពុងរងចាំមើលផងដែរ ក្រោយពីសាយភាយ ក្លិនមិនល្អ ចេញពីកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំងនេះ ថាតើ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេប​​​​​​​​​​​​​​ញ្ជាការ​រង ​​​​​​​​​​កងយោ​​​​​​​​​​​​​​​​​​ធពលខេ​​​មរភូមិន្ទ ​​​​​​​​​​​និង​​​​​​​​​​​ ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស មានចំណាប់ការបែបណា ទៅលើមន្ត្រី កងរាជអាវុធហត្ថ ដែលយកអំណាចតួនាទី ទៅប្រព្រឹត្ត ទង្វើរបែបនេះ។

ទោះយ៉ាងណាក្ដី ព័ត៌មានខាងលើនេះ គ្រាន់តែជាព័ត៌មាន តែមួយខាងតែប៉ុណ្ណោះ ដោយឡែក ពាក់ព័ន្ធរឿងរាវនេះ អង្គភាព គេហទំព័រ CSN មិនទាន់អាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោក ឡុន ឡន នឹងលោក លឹម ហាក់ បានទេ នូវរសៀលថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩ នេះ ដោយពុំមាន លេខទូរស័ព្ទ ទំនាក់ទំនង៕ ព័ត៌មានបឋម

Share on Facebook