មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ គណៈអភិបាលខេត្ត លើសេចក្តីព្រាង ក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឃន៍ រយះពេលប្រាំឆ្នាំ ២០២០-២០២៤

ស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ គណៈអភិបាលខេត្ត លើសេចក្តីព្រាង ក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឃន៍ រយះពេលប្រាំឆ្នាំ ( ២០២០-២០២៤ )។

អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំនោះ មានឯកឧត្តមអភិបាលរងខេត្ត លោកនាយកទីចាត់ទាំង៥ សាលាខេត្ត លោកប្រធានមន្ទីរផែនការខេត្ត និងលោក លោកស្រីអនុប្រធានមន្ទីរនានាក្នុងខេត្ត ព្រមទាំងលោកអភិបាលរងក្រុង/ស្រុកទាំង៨។

ក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា យោងទៅតាមប្រតិទិន នៃការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍រយះពេល៥ឆ្នាំ ( ២០២០-២០២៤ ) របស់ខេត្តស្វាយរៀង ទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងមន្ទីរផែនការខេត្ត បានសហការគ្នា ដើម្បីរៀបចំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ របស់គណៈអភិបាលខេត្ត លើសេចក្តីព្រៀង ក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន រយះពេល៥ឆ្នាំ ដែលមានគោលបំណង ដូចខាងក្រោម៖

– ចក្ខុវិស័យអភិវឌ្ឍន៍ បង្ហាញអំពីទស្សនៈ ដែលក្រុមប្រឹក្សាខេត្ត ចង់បានការប្រែប្រួលជីវភាពរបស់ ប្រជាពលរដ្ឋ ឲ្យស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាល។

– គោលបំណងអភវឌ្ឍន៍ បង្ហាញអំពីលទ្ធផលនានា ដែលក្រុមប្រឹក្សាខេត្តចង់បានតាមរយះផែន ការអភិវឌ្ឍន៍ ។

– គោលដៅអភិវឌ្ឍន៍ បង្ហាញអំពីលទ្ធផលនានា ដែលក្រុមប្រឹក្សាខេត្តចង់បានតាមវិស័យ នីមួយៗ តាមរយះការអនុវត្តតាមផែនការអភិវឌ្ឍន៍ដើម្បីរួមចំណែកសម្រេចគោល បំណងអភិវឌ្ឍន៍។

– យុទ្ធសាស្ត្រអភិវឌ្ឍន៍ បង្ហាញអំពីយុទ្ធសាស្ត្រ ឫសកម្មភាពដែលត្រូវអនុវត្តដើម្បីសម្រេចបានតាមគោលដៅអភិវឌ្ឍនីមួយៗរួមមាន យុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច គ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងបន្សាំការប្រែប្រួលអាកាសធាតុ រួមទាំងការគ្រប់គ្រងរដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កម្មវិអភិវឌ្ឍន៍មូលដ្ឋាន រយះពេលប្រាំឆ្នាំ គឺជារបៀបវរៈ ដែលក្រុមប្រឹក្សាខេត្ត ចង់សម្រេចឲ្យបានក្នុងអាណត្តិរបស់ខ្លួន សម្រាប់បង្ហាញពីគណនេយ្យភាព ចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល៕

Share on Facebook