មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ប្រជាពលរដ្ឋជាង ៤០គ្រួសារ នៅខេត្តកំពង់ឆ្នាំង ចោទប្រកាន់មន្ត្រីយោធា២នាក់ ថាបានប្រើសិទ្ធអំណាចរបស់ខ្លួន រំលោភយកដីធ្លី របស់ពួកគាត់ប្រមាណ ៣០០ហិចតា

ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ការិយាល័យទំនាក់ទំនង ផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ 097 777 6000

បញ្ហាទំនាស់ដីធ្លី នៅតែកើតមានជាបន្តបន្ទាប់ គ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា តួយ៉ាងនៅខេត្តកំពង់ឆ្នាំង ថ្មីៗនេះ ល្បីល្បាញពេញបណ្ដាញសង្គម រឿងរ៉ាវ លោក ឈួរ ច័ន្ទឌឿន ចៅហ្វាយខេត្ត រំលោភយកដីជាច្រើនកន្លែង ឥឡូវមានមន្ត្រីយោធា ២នាក់ ដែលបានប្រើសិទ្ធអំណាចរបស់ខ្លួន រំលោភយកដីធ្លី របស់ប្រជាពលរដ្ឋ ជាង៤០ គ្រួសារ ប្រមាណ ៣០០ហិចតា នៅភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មួយករណីទៀតហើយ ។

បើតាមប្រភព ពីប្រជាពលរដ្ឋ បានឲ្យដឹងថា មន្ត្រីយោធា បានប្រើសិទ្ធអំណាចរបស់ខ្លួន រំលោភយកដីធ្លី ទាំង២រូបនោះ ទី១ មានឈ្មោះ គង់ សារិន ( ហៅចយ ) អតីតជាយោធា តំបន់អភិវឌ្ឍន៍ពិសេស បច្ចុប្បន្នត្រូវបានប្ដូរទៅនៅ ទីបញ្ជាការយោធភូមិភាគពិសេស និងម្នាក់ទៀត មានឈ្មោះ ហេង សុផល ពីមុនជាមេបញ្ជាការ យោធាតំបន់អភិវឌ្ឍន៍ភូមិភាគពិសេស បច្ចុប្បន្នក៍ទៅធ្វើការ នៅភូមិភាគពិសេសដែរ។

 

បើតាមប្រភខាងលើ បានបញ្ជាក់ថា ក្រោយមានការរំលោភយកដីធ្លី ពីសំណាក់មន្ត្រីយោធារមានអំណាច ២នាក់ យកដីពួកគាត់អស់ ចំនួន ៣០០ហិចតា ពួកគាត់ទាំងជាង ៤០គ្រួសារ រស់នៅភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ ដែលបានប្ដឹងចូលមកមេបញ្ជាការ យោធភូមិភាគពិសេស ដើម្បីចុះទៅជួយពិនិត្យនិងដោះស្រាយបន្ទាន់ នូវបញ្ហាវិវាទរឿងដីធ្លី ។

ប្រភពបញ្ជាក់ថា ក្នុងពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋ ដោយចោទប្រកាន់ថា មានយោធានៅតំបន់អភិវឌ្ឍន៍ យោធភូមិភាគពិសេស ២នាក់ និងជនស៊ីវិល ០១នាក់ទៀត បានយកឯកសារ របស់នាយទាហាន ទៅបន្លំបំពានយកដី របស់ពួកគាត់ អស់ចំនួន ៣០០ហិចតា នៅតំបន់ត្រពាំងក្រៀល ខាងត្បូងទំនប់ព្រែកជីក ជាកម្មសិទ្ធិកាន់កាប់របស់យោធិនទៅវិញ។

ពាក់ព័ន្ធករណីខាងលើ មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគពិសេស បានធ្វើការបដិសេធថា បុគ្គលដែលប្រព្រឹត្តល្មើស ទាំង៣នាក់ បានដាក់ពាក្យបណ្ដឹង ទៅព្រះរាជអាជ្ញា អមតុលាការសាលាដំបូង ខេត្តកំពង់ឆ្នាំង ដោយធ្វើការចោទប្រកាន់ប្រជាពលរដ្ឋ ពីបទប្រើអំពើរហឹង្សា ទៅលើអ្នកកាន់កាប់ អចលនវត្ថុ ដោយសុច្ចរិត ដែលផ្ទុយពីការពិត ក្នុងគោលបំណង បំភិតបំភ័យគំរាមកំហែង បំបាក់ស្មារតី ទាំងបំពានសិទ្ធិ ដោយឲ្យពលរដ្ឋបញ្ឈប់ និងលះបង់ការតវ៉ា លើដីកម្មសិទ្ធិ របស់ពួកគាត់តទៅទៀត។

លោកមេបញ្ជាការរងដដែល បានបញ្ជាក់ថា ក្នុងនាមមេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគពិសេស សូមបដិសេធទាំងស្រុង និងមិនទទួលស្គាល់ នូវទង្វើទុច្ចរិតខុសច្បាប់ បំពានលើសិទ្ធិកានកាប់ដីធ្លី របស់ប្រជាពលរដ្ឋឡើយ ប្រសិនបើមានបុគ្គលណា ក្រុមណា អង្គភាពណា ទៅធ្វើការអះអាង គំរាមកំហែង ទៅលើសិទ្ធិ របស់ប្រជាពលរដ្ឋ ដូចករណីខាងនេះ សូមទុកឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ព្រមទាំងស្ថាប័នអង្គភាពសមត្ថកិច្ច អនុវត្តផ្ដន្ទាទោស តាមច្បាប់ជាធរមាន។

ទោះយ៉ាងណាក្តី ពាក់ព័ន្ធករណីខាងលើ អង្គភាពគេហទំព័រ CSN ពុំទាន់អាចស្វែងរកការបកស្រាយបំភ្លឺ ពីលោក គង់ សារិន ( ហៅចយ ) ពីមុនជាយោធា តំបន់អភិវឌ្ឍន៍ពិសេស បច្ចុប្បន្នត្រូវបានប្ដូរទៅនៅ ទីបញ្ជាការយោធភូមិភាគពិសេស និងឈ្មោះ ហេង សុផល ពីមុនជាមេបញ្ជាការ យោធាតំបន់អភិវឌ្ឍន៍ភូមិភាគពិសេស បច្ចុប្បន្នក៍ទៅធ្វើការ នៅភូមិភាគពិសេសដែរ នូវឡើយទេ រហូតមកដល់ថ្ងៃនេះ ដោយមិនមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង៕

Share on Facebook