មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

នារីម្នាក់ក្រោយពីកែសម្ផស្ស ចាក់បំពេញមុខ ចាក់មាត់ នឹងចង្ការ នៅគ្លីនិកមួយកន្លែង មិនយូរប៉ុន្មាន ខូចមុខលើសដើម

ចេញផ្សាយដោយ៖ អង្ភាភពគេហទំព័រ { CSN } ការិយាល័យទំនាក់ទំនង ផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ 076 28 44444 / 097 777 6000

បច្ចេកវិទ្យាទំនើប មិនថារថយន្ត ឬម៉ូតូ នោះទេ សូម្បីតែមនុស្សយើង ស្រីៗមួយចំនួន ក៍កំពុងតែទទួលយក នូវសម័យកាលជឿនលឿន តាមបច្ចេកវិទ្យាទំនើបនោះដែរ។ ដោយសព្វថ្ងៃនេះ មានការរីកចំរើន មិនថាប្រទេសជិតខាង ឬប្រទេសកម្ពុជាយើងទ្បើយ ឃើញថា មានទាំងតារា នឹង ប្រជាជនជាច្រើន បានគ្នាជ្រើសរើសប្រើប្រាស់ ផលិតផលកែសម្ផស្ស ដើម្បីបំពេញ អោយស្រស់ស្អាត តាមដែលពួកគេ ចង់បំពេញ នូវចំណុចខ្វះខាតរបស់ពួកគេ។

តែទោះបី ជាបច្ចេកវិទ្យាកែសម្ផស្ស រីកចំរើនក៍ពិតមែន ប៉ុន្តែក៍នៅមានគ្លីនីកមួយចំនួន នៅតែមានភាពកង្វះខាត ដែលផ្តល់សេវាកម្ម កែសម្ផស្ស នៅរបស់ដែលមិនមានគុណភាព ជូនអតិថិជន ធ្វើអោយអតិថិជនមួយចំនួន កែសម្ផស្សរួច មានភាពប្រតិកម្ម ខូចមុខ អាក្រក់លើសដើមក៍មានដែរ អ្នកខ្លះទៀត រហូតបាត់បង់់់់ជីីវិតក៍មានដែរ។

ដូចគ្នាទៅនឹងនារីជនជាតិ វៀតណាម ម្នាក់នេះ នាងបានទៅចាក់បំពេញមុខ មាត់ នឹង ចង្ការ របស់នាង អោយស្អាត នៅគ្លីនិកមួយកន្លែងក្នុងប្រទេស វៀតណាម ដំបូងទ្បើយ គេឃើញថា មុខរបស់នាង ពេលកែររួច ពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលជាហេតុ ធ្វើអោយនាងសម្បាយចិត្តជាខ្លាំង នឹងសម្រស់ក្លែងក្លែយ របស់នាង ។

ក៍ប៉ុន្តែ ភាពស្រស់ស្អាត ក្លែងក្លាយរបស់នាង មិនយូរប៉ុន្មាន ប្រហែល ២ ទៅ ៣ឆ្នាំ នាងក៍បានបង្ហាញ ពីភាពឈឺចាប់របស់នាង ក្រោយការកែសម្ផស្សរបស់នាង បានធ្វើអោយមុខរបស់នាងខូច ហើមមុខមាត់ ហើយមិនយូរ ការហើមក៍បានធ្វើអោយមុខនាង ប្រហោងទាំងដុំៗ ខូចសាច់មុខអស់ ហើយថ្ងៃបន្ទាប់គេងឃើញថា មុខនាងចេញដំបៅ នឹង មុន ពេញមុខគួរអោយខ្លាច។

នេះជាសារមួយ សម្រាប់អ្នកដែលចូលចិត្តកែសម្ផស្ស ចាក់នេះ ចាក់នោះ ដើម្បីអោយស្អាត គេឃើញថា ពិតជាស្អាតមែន តែភាពស្អាតនោះ វាមិនគង់វង្សទេ ថ្ងៃណាមួយ វានឹងហុចផលអាក្រក់អោយយើងវិញ ជាក់ជាមិនខាន ដូចគ្នានឹងនារី វៀតណាម ម្នាក់នេះដែរ។ គ្មានអ្វីដែលស្អាតជាងសម្រស់ធម្មជាតិទេ ត្រូវចាំទៅបាទ !៕

Share on Facebook