មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

អភិបាលស្រុកមុខកំពូល លោក តុង ស៊ីវមី ដឹកនាំកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ នឹងក្រើនរំលឹក ទៅដល់មន្ត្រីរាជការ នឹងកងកម្លាំង

ចេញផ្សាយដោយ៖ អង្ភាភពគេហទំព័រ កម្ពុជា ជោគជ័យ { CSN } ការិយាល័យទំនាក់ទំនង ផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ 076 28 44444 / 097 777 6000

កណ្ដាល៖ នៅថ្ងៃសុក្រ ៥កើត ខែកត្តិក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ អភិបាលស្រុកមុខកំពូល លោក តុង ស៊ីវមី បានដឹកនាំកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ នៅកម្ពុជា ខណៈលោកបានក្រើនរម្លឹក និងពន្យល់ណែនាំ ដល់មន្រី្តរាជការ និងកងកម្លាំងក្នុងស្រុកទាំងអស់ កុំឲ្យចាញ់ឧបាយកល របស់មេឧទ្ទាម សម រង្ស៊ី ដែលតែងតែមានបំណងចង់បដិវត្តពណ៌ និងបំផ្លាញសន្តិភាពរបស់ជាតិទាំងមូល។

ក្នុងកិច្ចប្រជុំនោះ លោក តុង ស៊ីវមី អភិបាលនៃគណអភិបាលស្រុកមុខកំពូល បានផ្សព្វផ្សាយ ដល់មន្ត្រីរាជការ នូវអំពីខុសច្បាប់ របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួករួមមាន៖

ទី១, សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ
ទី២, ឧបាយកល និងសកម្មភាពរបស់ក្រុមប្រឆាំង
ទី៣, តួនាទី ភារកិច្ចរបស់មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចដើម្បីបង្ការ ទប់ស្កាត់ និងបំផ្លាញរាល់សកម្មភាព ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកអភិបាលស្រុក គូសបញ្ជាក់ដល់កងកម្លាំង មានសមត្ថកិច្ចក្នុងស្រុកទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់ និងគោរពតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ដែលបានដាក់ឲ្យអនុវត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់ លើមូលដ្ឋាន នៃការរក្សាការពារសុខ សន្តិភាព ស្ថិរភាព និងសុវត្ថិភាព ក្នុងសង្គម ការពង្រឹងកិច្ចដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ។

មន្រ្តីទាំងអស់ ត្រូវចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា នៅតាមមូលដ្ឋាន សំដៅរួមគ្នាថែរក្សាសុខសុវត្ថិភាព នៅតាមមូលដ្ឋាន ភូមិ ឃុំ រៀងៗខ្លួន៕

Share on Facebook